ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ជា​ក្មួយ​ម្ចាស់ផ្ទះ ខណៈសមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួនចោរគាស់ផ្ទះ​លួច​លុយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​គាស់​ទ្វារផ្ទះ​ស្ត្រី​ម្នាក់ចូល​លួច​លុយ​និង​គ្រឿង​អ​ល​ង្កា​រ​អស់យ៉ាង​ច្រើន​ស​ន្ធឹ​ល​សន្ធាប់ នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង គឺជា​ក្មួយ​ប្រុស​របស់​ស្ត្រី​រង​គ្រោះ ​។ នេះ​បើ​យោង​លើ​រូបភាព​ជនសង្ស័យ​ ដែល​បន្សល់​ទុក​នៅ​ក្នុង​កា​ម៉េ​រ៉ា​សុវត្ថិភាព ដែល​មន្ត្រី​ជំនាញ​ឆែក​រក​ឃើញ​។…

ខេត្តបាត់ដំបង​ ៖ យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​គាស់​ទ្វារផ្ទះ​ស្ត្រី​ម្នាក់ចូល​លួច​លុយ​និង​គ្រឿង​អ​ល​ង្កា​រ​អស់យ៉ាង​ច្រើន​ស​ន្ធឹ​ល​សន្ធាប់ នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង គឺជា​ក្មួយ​ប្រុស​របស់​ស្ត្រី​រង​គ្រោះ ​។ នេះ​បើ​យោង​លើ​រូបភាព​ជនសង្ស័យ​ ដែល​បន្សល់​ទុក​នៅ​ក្នុង​កា​ម៉េ​រ៉ា​សុវត្ថិភាព ដែល​មន្ត្រី​ជំនាញ​ឆែក​រក​ឃើញ​។ គួររំលឹកថា៖ ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ​ ហើយនៅចំ​កណ្ដាល​ក្រុង​​បាត់ដំបង​ទៀត

សមត្ថកិច្ច​មិន​ទាន់​បង្ហាញមុខ​និង​អត្តសញ្ញាណ​ជនសង្ស័យ​រូប​នោះ​ទេ តែ​ត្រូវ​គេ​សង្ស័យ​ថា ជា​ក្មួយ​ម្ចាស់ផ្ទះ​រង​គ្រោះ​ ។ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដំបូង​យើង​មិន​ទាន់​វាយតំលៃ​បែប​ណា​ទៅ​លើ​បទល្មើស​នោះ​ទេ​។ ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​ជំនាញ​ឆែកឆេរ​មើល​ក្នុង​កា​ម៉េ​រ៉ា​សុវត្ថិភាព ទើប​ដឹង​ថា ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជន​រង​គ្រោះ​ គឺជា​ក្មួយ​របស់​ខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​អះ​អាង​បែប​នេះ​ដែរ​។

សូម​បញ្ជាក់​ថា ជន​មិន​ស្គាល់​មុខ​(​ចោរ​) បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ ទាវ ចិន​ហ៊​ន ភេទ​ស្រី​អាយ​៦៧​ឆ្នាំ ដែល​នៅ​ខាងលិច​ផ្សារណាត់​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​គាត់​អះអាង​ថា បាន​កើតឡើង​នៅ​អំឡុង​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៤ មីនា ខណៈ​ដែល​គាត់​ចេញ​ទៅ​ផ្សារ​ផុត​ ។ ស្ត្រី​រង​គ្រោះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ចោរ​បាន​គាស់​បំបែក​សោរ​ទ្វារ​ខាង​ក្រោយ រួច​ចូល​ទៅ​ខាងក្នុង​គាស់​ទូរើ​កកាយ​លួច​យក​លុយ​ និង​គ្រឿង​អ​លង្កា​រ​អស់​គ្មាន​សល់​ ។ គាត់​បាន​បញ្ជាក់​ថា ចោរ​បាន​គាស់​ទ្វារ​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់ នៅ​ពេល​គាត់​ចេញ​ទៅ​ផ្សារ​បាត់ រីឯ​កូន​ៗ​គាត់​រវល់​ចេញ​ទៅ​បង្រៀន​ ។ លុះ​គាត់​ត្រឡប់​មកពីផ្សារ​វិញ ចូល​ដល់​ក្នុងផ្ទះ​ឃើញ​ស្នាម​រើ​កកាយ​ពាសពេញ​ផ្ទះ​បាត់​លុយ និង​គ្រឿង​អ​ល​ង្កា​រ​អស់​គ្មាន​សល់ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

ជាមួយនឹង​អំពើ​ចោរកម្ម​នេះ បើ​តាម​ព័ត៌មាន​បឋម​ដែល ម្ចាស់ផ្ទះ​ឈ្មោះ ទាវ ចិន​ហ៊​ន បាន​រាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​គាត់​ដែល​បាន​បាត់បង់ រួម​មាន​​ ប្រាក់​ខ្មែរ​ចំនួន​១០៣​លាន​រៀល​, ប្រាក់​ដុល្លា​រ​ចំនួន​១៨,០០០​ដុល្លា​អា​មេ​រិ​ក​, ប្រាក់​អឺ​រ៉ូ​ចំនួន​៤,០០០​អឺ​រ៉ូ​, ប្រាក់​ថៃ​ចំនួន​៣​ម៉ឺន​បាត និងមាន​គ្រឿង​អ​ល័​ង្កា​រ​មួយ​ចំនួន​ទៀត​ ដែល​ជា​របស់​បងប្អូន​នៅ​សហរដ្ឋអាមេរិក​ផ្ញើ​ទុក​ ។

ដំបូង​សមត្ថកិច្ច​ ហាក់​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ​។ ព្រោះ​ពេល​នេះ មន្ត្រី​ជំនាញ​បច្ចេក​ទេស​កំពុង​ធ្វើ​ការ​ពិនិត្យ​កន្លែង​កើតហេតុ រីឯ​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​សាកសួរ​ព័ត៌មាន​លំអិត​ពី​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយ​:​មួយ​កំណាត់​ថ្ងៃ នៅ​ថ្ងៃ​ទី​០៥ មីនា នេះ ទើប​មន្ត្រី​ជំនាញ​សម្រេច​ធ្វើការ​សន្និដ្ឋាន​ជំ​ហាន​ដំបូង​ថា ជន​ដៃដល់​ដែល​គាស់​កំទេច​ទ្វារផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ អាច​ជា​ក្មូ​យ​ប្រុស​របស់​ខ្លួន ដោយ​យោង​លើ​រូបភាព​យ៉ាង​ច្បាស់​ក្រឡែត​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ពេល​នេះ​ យើង​អាច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បា​ម​ហើយ តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ ជនសង្ស័យ​ទំនងជា​ដឹងខ្លួន​មុន ហើយ​បាន​រត់គេច​ខ្លួន​បាត់​ពី​ផ្ទះ​រហូត​ក្រោយ​ប្រព្រឹត្ត​បទល្មើស​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយពេល​នេះ ​កម្លាំង​ជំនាញ​បាន​និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន មុខសញ្ញា​ដែល​កំពុង​ស្ពាយ​លុយរាប់​ម៉ឺន​ដុល្លារ ​និង​រាប់រយ​លាន​រៀល​រត់គេច​ខ្លួន​នោះ​ហើយ​។

អត្ថបទសរសេរ ដោយ