ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះដាក់ឱសានវាទត្រឹមថ្ងៃទី១០ មីនា ក្តី តែក្រុមអាជីវករ​នៅតែអត់អាច​ចាកចេញ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ ក្រុម​អាជីវករ​ជាង១០០នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្ដងទៀត​ ដោយ​បាន​នាំ​គ្នា​មក​កាន់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី០៥​ ​មីនា​ ដើម្បី​ទាមទារ​និង​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្តជួយ​ដោះស្រាយ​ខណៈ​ដែល​រដ្ឋបាល​សាលាក្រុងកំពង់ឆ្នាំងបាន​ដាក់​កំណត់​ឱ​សានវាទ ត្រឹម​​ថ្ងៃ​ទី១០ មីនា ​ឱ្យពួក​គាត់​ជា​អាជី​វ​ករ​លក់ដូរ​តាម​ដើម​ស្រល់នៅ​មុខ​ផ្សារឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖​ ក្រុម​អាជីវករ​ជាង១០០នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្ដងទៀត​ ដោយ​បាន​នាំ​គ្នា​មក​កាន់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី០៥​ ​មីនា​ ដើម្បី​ទាមទារ​និង​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្តជួយ​ដោះស្រាយ​ខណៈ​ដែល​រដ្ឋបាល​សាលាក្រុងកំពង់ឆ្នាំងបាន​ដាក់​កំណត់​ឱ​សានវាទ ត្រឹម​​ថ្ងៃ​ទី១០ មីនា ​ឱ្យពួក​គាត់​ជា​អាជី​វ​ករ​លក់ដូរ​តាម​ដើម​ស្រល់នៅ​មុខ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវចាកចេញ​ឱ្យ​អស់​ បើ​ពុំ​នោះ​​ទេ ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ។

ក្រុម​អាជីវករ​ទាំងនោះ​ បាន​លើក​ឡើង​ថា ​ពួក​គាត់​មាន​ចំនួន១៩៣តូប ​លក់ដូរ​នៅ​តាម​ដើម​ស្រល់​មុខ​ផ្សារ​ឆ្នាំង​ ដែល​បាន​ប្រកប​មុខរបរ​នេះ ​ជា​យូរយា​​ណាស់​មក​ហើយ ។ ​ប៉ុន្តែ​ថ្មី​ៗ​នេះ ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ធ្វើ​លិខិត​ជូនដំណឹង​ទៅ​កាន់​ពួក​គាត់​ ដោយ​ឲ្យ​ពួក​គាត់​ចាក​ចេញពី​កន្លែង​លក់ដូរ នៅ​ជួល​ដើម​ស្រល់ នឹង​ត្រូវ​ទៅ​លក់​នៅ​ទីតាំង​ផ្សារ​ថ្មី ជា​កន្លែង​អភិវឌ្ឍ​​ចុង​កោះ​វិញ ព្រមទាំង​កំណត់​ជា​កំហិត ត្រឹម​ថ្ងៃ​ទី១០ មីនា ហើយ​បើ​មាន​នរណា​រឹងទទឹង​អាជ្ញាធរ ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ជុំវិញ​បញ្ហា​នេះ​ ពួក​គាត់​បាន​បញ្ជាក់​ថា​ ពួក​គាត់​មិន​អាច​ចាក​ចេញពី​កន្លែង​លក់ដូរ​ចាស់​នេះ​បាន​ទេ ​ហេតុ​ផលទី​១ គឺផ្លូវ​ទៅ​កាន់​កន្លែង​ថ្មី​នៅ​មិន​ទាន់​អភិវឌ្ឍ​នៅឡើយ ពេល​ខែ​ទឹក​ឡើង​គឺជា​ផ្លូវ​លិច​ទឹក​ពួក​គាត់​ត្រូវធ្វើ​ដំណើរ​វាង​ជិះ​ម៉ូតូឌុប​តម្លៃ៥ពាន់​រៀល​ទៅ​មក​ថ្លៃ១ម៉ឺន​រៀល ​អ្នក​អាជីវករ​តូចតាច​ធម្មតា​ គ្មាន​លទ្ធភាព​ទេ ។ ទី២-នៅ​ទីប្រជុំជន​ផ្សារ​ថ្មី​ នៅមិន​ទាន់​មានការ​អភិវឌ្ឍ​នឹង​មានការ​ប្រមូលផ្ដុំ​មនុស្ស​នៅឡើយ ។ ទី៣ គឺ​មិន​ទាន់​មាន​កំពង់​ផែ​លើកដាក់​ទំនិញ​ទៅ​កាន់​ទីផ្សារ​ថ្មី​នៅឡើយ​ដែរ ​។

​ហេតុ​នេះ​ហើយ​ ពួក​គាត់​ជា​អាជីវករ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង-ខេត្ត មេត្តា​ធ្វើ​ផ្លូវ​ឱ្យ​បាន​ហើយ​ជា​មុន​សិន និង​ត្រូវ​មាន​ទីប្រជុំជន​ឱ្យ​បាន​សម​ស្រប ​ព្រមទាំង​រុញ​កំពង់​ផែ​ពី​ដើម​សល់​ទៅ​ទីនោះ​ឲ្យ​អស់ ព្រម​ជាមួយ​គ្នា​នេះ​អាជីវករ ទាំងអស់​ត្រូវ​ទៅ​លក់​នៅ​ទីនោះ​ទាំងអស់​គ្នា​ដែរ​ទើប​ពួក​គាត់​ព្រមទៅ ។ ការ​តវ៉ា​រយៈពេល​ប្រមាណ​ជាង​មួយ​ម៉ោង​ក្រោយមក​គេ​ឃើញ​លោក យិ​ន​សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ទៅ​ជួប​ក្រុម​អាជីវករ​ទាំងនោះ​នឹង​បាន​ទទួលយក​សំណូមពរ​ព្រមទាំង​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អាជីវក​រថា ពេល​នេះ​អាជ្ញាធរ​ក្រុង​ព្រម​ទទួលយក​សំណើ​បងប្អូន ​ហើយ​បងប្អូន​អាច​បន្ត​លក់ដូរ​លើស​ពី​ថ្ងៃ​ទី ១០ មីនា​នេះ​បានបន្ត​ទៀត​ ព្រោះ​មិន​ទាន់​មាន​លទ្ធភាព​។​

ប៉ុន្តែ​បងប្អូន​ត្រូវ​ទៅ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ផ្សារ​ថ្មី​ ដើម្បី​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ទី​លក់ដូរកន្លែង​ថ្មីសិន​។ ចំពោះ​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​អាជ្ញាធរ​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់​ខេត្ត​បន្ត​ទៀត ។ យ៉ាងនេះ​ក្តី​មុន​ពេល​ចាកចេញ​ត្រឡប់​ទៅ​វិញ​ក្រុម​អាជីវករ​នៅ​បាន​បញ្ជាក់​ចំពោះ​អ្នក​សារព័ត៌មាន​ថា ការ​បង្ខំ​ឲ្យ​ពួក​គាត់​ទាក់ទង​នឹង​ក្រុមហ៊ុន​សារ​ថ្មី​មិនកើត​ទេ ព្រោះតែ​បងប្អូន​លក់ដូរ​នៅ​ទី​នេះ​គឺជា​ដី​របស់​រដ្ឋ​គ្មាន​ការ​បង់​ប្រាក់​ឡើយ​ចំណែក​ឯង​ទៅ​កាន់​កន្លែង​ថ្មី​អាជីវករ​ត្រូវ​បង់ប្រាក់​ផ្សារ​ថ្មី​ចាប់ពី 300 ទៅ 900 ដុល្លា មួយ​កន្លែង ​ក្នុង​រយៈពេល៥ឆ្នាំ ហេតុនេះ​ហើយ​ បើ​លក់ដូរ​មិន​ដាច់​គ្មាន​ប្រាក់​ឯណា​បង់​ឲ្យ​គេ​នោះ​ឡើយ​។​ពួក​គាត់​បាន​បញ្ជាក់​ថា​ការ​បង្ខំ​ឲ្យ​ពួក​គាត់​ទៅ​កាន់​កន្លែង​ថ្មី​ដូច​ជា​ផ្តាច់​បាយ​របស់​ពួក​គាត់​យ៉ាង​ដូច្នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ