ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជន​ជាតិ​ចង.ក​សម្លា.ប់​ខ្លួន​ក្រោម​ផ្ទះ​ខាង​ប្តី​មិន​អាល័យ​ បន្ទាប់​ពី​លែង​លះ​គ្នា​បាន​៣​ថ្ងៃ​

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់ បាន​ធ្វើ​អត្តឃា.ត​ដោយ​ចង​.​ក​នៅ​ក្រោមផ្ទះ​ខាង​ប្តី បន្ទាប់​ពី​លែងលះ​គ្នា​បាន​៣​ថ្ងៃ និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១ ខែកញ្ញា នៅ​ភូមិ​បា​៉​ដល ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ។ បើ​តាម​បុរស​ជា​ឪពុក​ឈ្មោះ ញ៉ា​ង គិ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ឱ្យ​ដឹង​ថា កូនស្រី​គាត់​ដែល​ចង​.​ក​សម្លា.ប់​ខ្លួន​នេះ​ឈ្មោះ គិ ហិញ អាយុ​២១​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ​ចម្ការ ។

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នៅ​ក្រោមផ្ទះ​ខាង​ប្តី បន្ទាប់​ពី​លែងលះ​គ្នា​បាន​៣​ថ្ងៃ និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១ ខែកញ្ញា នៅ​ភូមិ​បា​៉​ដល ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ។ បើ​តាម​បុរស​ជា​ឪពុក​ឈ្មោះ ញ៉ា​ង គិ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ឱ្យ​ដឹង​ថា កូនស្រី​គាត់​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ គិ ហិញ អាយុ​២១​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ​ចម្ការ ។

កាលពី​កុមារភាព នាង​តែង​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​ប្រកាច់​បែកពពុះមាត់ ដែល​គេ​ច្រើន​និយាយ​ថា ជំងឺឆ្កួតជ្រូក ហើយ​ក្នុង​មួយ​ខែ​ធ្វើទុក្ខ​២​ទៅ​៣​ដង ។ នាង​បាន​ឆ្លងកាត់​ការ​រស់នៅ​ជាមួយ​ជំងឺ​នេះ​រហូត​ដល់​ពេញវ័យ ។ កាលពី​២​ខែ​មុន​នេះ នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ដុ​ង សាន អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ទំពួន​ដែរ រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ស្រាប់តែ​មុន​នេះ​បី​ថ្ងៃ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​លែងលះ​គ្នា តែ​មិនជា​ផ្លូវការ​ទេ ។

នៅ​ថ្ងៃ​កើតហេតុ ប្តី​និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ទៅ​ធ្វើស្រែ​ចម្ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ក៏​គ្មាន​អ្នក​ណា​ចាំផ្ទះ​ដែរ ស្រាប់តែ​នាង​មក​ចង​.​ក​នៅ​ក្រោមផ្ទះ​ខាង​ប្តី​នោះ​តែ​ម្តង ដោយ​ប្រើ​ក្រមា​ចង​.​ក មាន​កម្ពស់​ប្រមាណ​២​ម៉ែត្រ​ពី​ដី ។ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​លើ​សព រួច​និយាយ​ថា នាង​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​ប្រាកដ​មែន មិនមែន​ជា​ករណី​អ្វី​ផ្សេង​ឡើយ​។ គួរ​បញ្ជាក់​ថា តាម​ប្រពៃណី​ជនជាតិ​ទំពួន​ឱ្យ​តែ​គ្រួសារ​ណា​ទៅ​ស្លាប់​ខ្លួន ឬ​ទៅ​ធ្វើ​អត្តឃាត​នៅផ្ទះ​អ្នក​ដទៃ ចាស់ទុំ​ឬ​មេកន្ទ្រាញ​ប្រចាំ​ភូមិ​ត្រូវ​ពិន័យ​ដូច​ជា​កាប់​គោ ក្របី ផឹកស្រា លាងអារក្ស ឬ​ដុត​ផ្ទះ​ចាស់​ចោល ធ្វើ​ផ្ទះ​ថ្មី​សង​គេ​វិញ​ជាដើម ៕