ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ នី​ឡា ចង់​ស្រោចស្រង់​អាជីព​ចម្រៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ​តី​តារាចម្រៀង​វ៉ា​ន់ នី​ឡា បាន​ប្រកាស​ជំហរ​ចង់​ស្រោចស្រង់​អាជីព​ចម្រៀង​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​ខកខាន​ជា​ច្រើន​ឆ្នាំ ក្រោយ​បែកធ្លាយ​រឿងអាស្រូវ​និង​ក្តីក្តាំ​ង​នៅ​តុលាការ ។ អ​តី​តារាចម្រៀង​ផលិតកម្ម​ភ្លេង​រី​ខ​ត​ដែល​ជា​ឧ​ប​សម្ព័ន្ធ​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​បាន​ចាត់​ទុក​ការ​ច្រៀង គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​នាង បើ​ទោះបីជា​ពេល​នេះ​នាង​នៅ​មិន​ទាន់​មាន​ភាព​ក្លាហាន​កាន់​ក្បាល​មេក្រូ​ច្រៀង​តាម​ឆាក​តន្ត្រី​ជា​សាធារណៈ​ឡើង​វិញ​ក្តី…

រាជធានី​ភ្នំពេញ ៖​អ​តី​តារាចម្រៀង​វ៉ា​ន់ នី​ឡា បាន​ប្រកាស​ជំហរ​ចង់​ស្រោចស្រង់​អាជីព​ចម្រៀង​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​ខកខាន​ជា​ច្រើន​ឆ្នាំ ក្រោយ​បែកធ្លាយ​រឿងអាស្រូវ​និង​ក្តីក្តាំ​ង​នៅ​តុលាការ ។ អ​តី​តារាចម្រៀង​ផលិតកម្ម​ភ្លេង​រី​ខ​ត​ដែល​ជា​ឧ​ប​សម្ព័ន្ធ​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​បាន​ចាត់​ទុក​ការ​ច្រៀង គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​នាង បើ​ទោះបីជា​ពេល​នេះ​នាង​នៅ​មិន​ទាន់​មាន​ភាព​ក្លាហាន​កាន់​ក្បាល​មេក្រូ​ច្រៀង​តាម​ឆាក​តន្ត្រី​ជា​សាធារណៈ​ឡើង​វិញ​ក្តី ។

វ៉ា​ន់ នី​ឡា បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថ្មី​ៗ​នេះ​ថា «​អ្នក​ទាំងអស់​គ្នា​ប្រហែលជា​មិនដឹង​ទេ​ថា ការ​ច្រៀង​គឺជា​ចំណែក​មួយ​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​ចង់​ស្រោចស្រង់​ក្តី​ស្រមៃ​របស់ខ្ញុំ​មួយ​នេះ​ត្រលប់​មក​វិញ ហើយ​បើសិនជា​ខ្ញុំ​មានឱកាស​ត្រលប់​រក​អាជីព​របស់ខ្ញុំ​ម្តងទៀត ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​ឲ្យ​កាន់តែ​ល្អ​ជាង​មុន »​។

ការ​អះអាង​របស់ វ៉ា​ន់ នី​ឡា នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បងប្រុស​របស់​ខ្លួន​លោក​សុខ ជំនោរ ធ្លាប់​បាន​និយាយ​ថា លោក​បាន​រៀបចំ​បទ​ចម្រៀង និង​ផលិតកម្ម​រួច​ជា​ស្រេច​ដើម្បី​ការ​វិល​មក​ច្រៀង​ឡើង​វិញ​របស់​ប្អូនស្រី​ខ្លួន ។ បើ​ទោះបីជា​ការ​បញ្ជាក់​ថា លោក​បាន​រៀបចំ​រួច​ជា​ស្រេច​សម្រាប់​វ៉ា​ន់ នី​ឡា ក៏​ដោយ ក៏​លោក សុខ ជំនោរ នៅ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​ទេ​ថា តារាចម្រៀង​រូប​នេះ​នឹង​ច្រៀង​ក្នុង​ផលិតកម្ម​ណាមួយ​នោះ ប៉ុន្តែ​លោក​គ្រាន់តែ​អះអាង​ថា ប្អូនស្រី​របស់​លោក​នឹង​ច្រៀង​ក្នុង​ផលិតកម្ម​ថ្មី ពោល​មិនមែន​ផលិតកម្ម​ចាស់​របស់​នាង​ឡើយ ខណៈ​ពេល​ដែល​ការ​ច្រៀង​ក៏​ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​ថ្មី ប្លែក​ខុស​ពី​មុន​ផង​ដែរ ។

វ៉ា​ន់ នី​ឡា បាន​ចាប់​ឈោង​ភាព​ល្បី​ក្នុង​អាជីព​សិល្បៈ ក្រោម​ការ​ជួយ​ផ្ទុ​ង​ផ្តើម​ពី​បងប្រុស​របស់​នាង​គឺ​លោក​សុខ ជំនោរ ដែល​នាំ​នាង​មក​កាន់​ផលិតកម្ម​ភ្លេង​រី​ខ​ត ។ នៅ​ក្នុង​ផលិតកម្ម​នេះ​នាង​បាន​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់ ហើយ​បទ​ចម្រៀង​របស់​នាង​ក៏​ទទួល​បានការ​គាំទ្រ​ពី​មិត្ត​យុវវ័យ​ជា​ច្រើន​ផង​ដែរ កាលពី​ពេល​នោះ ។ ទោះជា​យ៉ាងណា​ក្ដី​ឈ្មោះ​ជាតា​រា​ដ៏​ភ្លឺ​ថ្លា​របស់​នាង​បាន​ប្រែជា​ស្រអាប់​ពណ៌​ទៅ​វិញ បន្ទាប់​ពី​រូបភាព​អាក្រាត​កាយ​របស់​នាង​ត្រូវ​បាន​បែកធ្លាយ​តាម​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត ក្រោយ​ពី​នាង​បាន​បែកបាក់​ស្នេហា​ជាមួយ​សង្សារ​ដែល​ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប ។ រឿងរ៉ាវ​នេះ​បាន​ធ្វើ​ឲ្យ​នាង​ត្រូវ​តតាំង​ក្តី​គ្នា​ជាមួយ​អតីត​គូស្នេហ៍​នៅ​តុលាការ អូស​ពេល​អស់​ប៉ុន្មាន​ឆ្នាំ ធ្វើ​ឲ្យ​តារា​រូប​នេះ​ខកខាន និង​មិន​ហ៊ាន​ចេញ​មុខ​ក្នុង​ពិភព​សិល្បៈ​ជា​សាធារណៈ​ដូច​មុន​ឡើយ ។

ទោះបីជា​វ៉ា​ន់ នី​ឡា បាន​ទទួល​ពន្លឺយុត្តិធម៌​ដោយ​តុលាការ​សម្រេច​ឲ្យ​នាង​ឈ្នះក្តី​ក៏​ដោយ​ប៉ុន្តែ​នាង​មិន​ទាន់​មាន​ភាព​ក្លាហាន​ចូល​ពិភព​សិល្បៈ​ជា​ថ្មី​នៅឡើយ​ទេ ។ ប៉ុន្តែ​គេ​តែង​ឃើញ​សកម្ម​ភាព​នាង​ជា​ហូរហែ​នៅ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​ការ​ច្រៀង​លេង​កម្សាន្ត និង​ការ​ដើរ​លេង​ទៅ​តាម​រមណីយដ្ឋាន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ