ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ ប្រកាស​ស្វាគមន៍​ថៃ​ក្នុង​ជំនួប​វគ្គ​ជម្រុះ​8​នាក់​យក​4​នាក់​

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​តែ​ល្បីឈ្មោះ​ក្នុង​ពិភព​ប្រដាល់ កីឡាករ​យុគ យក្ស​ផ្លែ ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ជាមួយ​ថៃ​នៅ​ថ្ងៃ​សៅរ៍​ស្អែក ដើម្បី​កំដរ​សង្វៀន​បន្ត​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧​ក្នុង​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់​បន្ត ដែល​ជា​វគ្គ​កាន់តែ​សំខាន់​នៅ​ប៉ុស្តិ៍​លេខ​៥ ។ នេះ​ជា​ព្រឹត្តិការណ៍…

រាជធានី​ភ្នំពេញ ៖ នៅ​តែ​ល្បីឈ្មោះ​ក្នុង​ពិភព​ប្រដាល់ កីឡាករ​យុគ យក្ស​ផ្លែ ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ជាមួយ​ថៃ​នៅ​ថ្ងៃ​សៅរ៍​ស្អែក ដើម្បី​កំដរ​សង្វៀន​បន្ត​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧​ក្នុង​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់​បន្ត ដែល​ជា​វគ្គ​កាន់តែ​សំខាន់​នៅ​ប៉ុស្តិ៍​លេខ​៥ ។ នេះ​ជា​ព្រឹត្តិការណ៍ Tv5 Knock Out Serie by K-Cement រដូវ​កាល​ទី​៧ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥ គីឡូក្រាម​ដែល​កាន់តែ​កៀក​នឹង​រក​ឃើញ​ម្ចាស់​ពាន​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រកួត បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ យុគ យក្ស​ផ្លែ ដោយសារ​តែ​គេ​គឺជា​ជើង​ខ្លាំង ។
ម្យ៉ាង​មក​ពី​លោក​ចង់​លើកមុខ​ម្ចាស់​ពាន​ផង ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ឱ្យ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ។

លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ​ខាងលើ លោក​ចង់​ផ្ដល់​ឱកាស​ឱ្យ​យុគ យក្ស​ផ្លែ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ​ក្ដី ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​នៅ​ពេល​ប៉ះ​គ្នា​។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។ កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​ថា​ជា​ជើងឯក​មិនល្អ​ទើប​តម្រូវ​ឱ្យ​គេ​ត្រូវ​តែ​ប្រកួត​ឱ្យ​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ