យុវ​ជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ចង.ក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​តូច​ចិត្ត​គូ​ដណ្តឹង​ផ្តាច់​ពាក្យ


រាជធានី​ភ្នំពេញ ៖ យុវជន​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​ដែល​ក្រុម​គ្រួសារ​សង្ស័យ​ថា មក​ពី​មាន​វិបត្តិ​តូចចិត្ត​ក្រោយ​ពេល​គូ​ដណ្តឹង​បាន​ផ្តាច់​ពាក្យ ក្រៅពី​នេះ​មិន​មាន​ប្រភព​ណា​ផ្សេង​អះអាង​ទ្បើ​យ ។ ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ សីហា នៅ​ចំណុច​ផ្ទះ​លេខ​C-34 ស្ថិត​ក្នុង​បុរី​ញូ​វ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​ម្នាក់​នេះ​ឈ្មោះ រ៉ៃ អិន ថៃ​ល័​រ អាយុ​២០​ឆ្នាំ រស់នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក និង​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំ​ទ្បុ​ង​ខែមករា ឆ្នាំ​២០១៤ ។ យុវជន​នេះ បាន​យក​ខ្សែកាប​ទូរទស្សន៍​ចង​.​ក​ជាប់​នឹង​ចម្រឹង​បង្អួច​បន្ទប់​ទ្បៅ​តឿ ។ ក្រុម​គ្រួ​សារបាន​ប្រាប់​ប៉ូលិស​ថា យុវជន​នេះ​បាន​ស្តីដណ្តឹង​កូនក្រមុំ​គេ​នៅ​ឯ​ភូមិ​ឆ្លូង ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ តែ​ក្រោយមក​ខាង​ស្រី​បាន​ផ្តាច់​ពាក្យ​វិញ ទោះជា​យ៉ាងណា មូលហេតុ​នៃ​ការ​ផ្តាច់​ពាក្យ​នោះ មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ទេ ។

ចាប់តាំងពី​ពេល​នោះ​មក យុវជន​រូប​នេះ​ចេះ​តែ​ពិបាកចិត្ត រហូត​មក​ដល់​ថ្ងៃ​កើតហេតុ មិន​មាន​នរណា​ម្នាក់​បានដឹង​ថា យុវជន​នេះ​ចង​.​ក​សម្លាប់​ខ្លួន​ទ្បើ​យ ព្រោះ​គេ​ស្ថិត​នៅ​តែ​ក្នុង​បន្ទប់​ម្នាក់ឯង ។ លុះដល់​ពេល​ថ្ងៃត្រង់​មិនឃើញ​ចុះ​ហូប​បាយ ក្រុម​គ្រួ​សារបាន​ទៅ​ហៅ​ក៏​ឃើញចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ