ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឌុប​ស្លៀក​សំពតរមូ​រចូល​ដុំ​ម៉ូតូ​ប៊ិះ​ខ្មាស​ទាំង​ព្រឹក​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​បាន​រមូរសំពត់​ចូល​ដុំ​ម៉ូតូ​ពេល​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូឌុប តែ​សំណាងល្អ​មិន​ខ្មាស​គេ​នោះ​ទេ ព្រោះ​ក្រោយ​សភាព​ការ​មិន​ស្រួល​អ្នកបើកបរ​បាន​ឈប់​ម៉ូតូ​ទាន់​ពេល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​បែ​៉​ត (​ក្បែរ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​) កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ។

ក្នុង​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ចុះ​ពីលើ​ម៉ូតូ​ឈរ​ទ្រឹង​មិន​ហ៊ាន​កម្រើក​ទេពី​ដំបូង​។ លុះ​មើលទៅ​សំពត់​របស់​គាត់​រមូរ​តែ​ផ្នែក​ខាងក្រោម​ត្រូវ​ដុំ​ម៉ូតូ​បួង​យក រក​ដោះ​ទាញ​ចេញ​វិញ​អត់​បាន​ទេ ។ ដោយ​ម៉ូតូ​ទាញ​យក​សាច់​សំពត់​តឹង​ពី​ចង្កេះ​បែប​នេះ ស្ត្រី​រូប​នោះ​ក៏​សុខចិត្ត​ទាញ​ផ្តាច់​ហែក​ចេញ​មួយ​កំណាត់ ទុក​មួយ​កំណាត់​ក្នុង​រមូរ​ដុំ​ម៉ូតូ រួច​ដើរ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ទាំង​មុខ​ក្រហម ។

រឿងរ៉ាវ​ខាងលើ​កោះសន្តិភាព​មិន​បញ្ចេញ​មុខ ឬ​សួរនាំ​ពី​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​ទេ ព្រោះ​ជា​កេរ្តិ៍ខ្មាស​របស់​ស្ត្រី ។ ប៉ុន្តែ​សុំ​អំពាវនាវ​ដល់​ស្ត្រី​ដទៃ​ទៀត មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ធ្វើ​ដំណើរ​ដោយ​ស្លៀកសំពត់​ប្រយ័ត្ន​ខ្យល់​បក់​ជាយសំពត់​ចូល​ក្នុង​កាំ​ឬ​ដុំ​ម៉ូតូ ។ ដើម្បី​សុវត្ថិភាព គួរតែ​ស្លៀកពាក់​ឱ្យ​បាន​សមរម្យ​ផង ៕