ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា YouTube អាយុ​២១​ឆ្នាំ ក្លាយជា​មហាសេដ្ឋី​ព្រោះតែ​រឿង​នេះ !

4 ឆ្នាំ មុន

Mr Beast ជាតា​រា YouTube ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ឆ្នាំ​មុន​កន្លង​មកនេះ​ដោយ​មាន Subcriber រហូត​ដល់​ទៅ ២៧​លាន​នាក់ ខណៈ​ដែល​លោក​មាន​អាយុ​ទើបតែ ២១​ឆ្នាំ​ប៉ុណ្ណោះ…

Mr Beast ជាតា​រា YouTube ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ឆ្នាំ​មុន​កន្លង​មកនេះ​ដោយ​មាន Subcriber រហូត​ដល់​ទៅ ២៧​លាន​នាក់ ខណៈ​ដែល​លោក​មាន​អាយុ​ទើបតែ ២១​ឆ្នាំ​ប៉ុណ្ណោះ ។

វិ​ដេ​អូ​របស់​លោក​ដំបូង​ត្រូវ​បាន​ចែករំលែក​លើ YouTube នៅ​អាយុ ១៣​ឆ្នាំ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១២ ។ លោក​បាន​សាកល្បង​គំនិត​ជា​ច្រើន​តាំងពី​មាន​វត្តមាន​លើ YouTube មក​ដូច​ជា​បង្ហោះ​វី​ដេ​អូ​ខ្លួន​កំពុង​លេង​ហ្គេ​ម​ដូច​ជា Minecraft និង Call of Duty ចែករំលែក​គំនិត​លើ​ការ​បង្កើត​វី​ដេ​អូ និង​លើ​រឿង​រ៉ាង​ដទៃ​លើ YouTube ជាដើម ។ ប៉ុន្តែ​លោក​មិន​បញ្ចេញ​មុខរប​ស់លោក​ច្រើន​ទេ ។

រហូត​ដល់​ឆ្នាំ ២០១៥ និង ២០១៦ ទើប​លោក​រក​ឃើញ​គំនិតល្អ​ក្នុង​ការ​រិះគន់ YouTuber ដទៃ​ជា​ការ​លេងសើច ។ នៅ​ឆ្នាំ ២០១៦ លោក​បាន​ចូល​រៀន​នៅ​សាល​វិទ្យាល័យ​មួយ ប៉ុន្តែ​ប្រមាណ ២​ស​ប្តា​ហ៍​ក្រោយមក លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​សាលារៀន និង​ប្រាប់​ដល់​ម្តាយ​លោក​ថា «​ខ្ញុំ​សុខចិត្ត​ក្រ ជាង​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​ធ្វើ​ជាតា​រា YouTube» ។

ជា​លទ្ធផល ម្តាយ​របស់​លោក​បាន​បង្ខំ​ឲ្យ​លោក​រើ​ចេញពីផ្ទះ​នៅ​អាយុ ១៨​ឆ្នាំ​។ នៅ​ឆ្នាំ ២០១៧ ប្រជាប្រិយ​របស់​លោក​បាន​កើនឡើង​យ៉ាង​លោត​ផ្លោះ​ព្រោះតែ​វី​ដេ​អូ​មួយ​ដែល​បង្ហាញខ្លួន​លោក​រាប់​លេខ​ពី ១ ដល់ ១០​ម៉ឺន ដែល​ធ្វើ​ឲ្យ​លោក​ចំណាយ​ដល់​ទៅ ៤៤​ម៉ោង ។ បន្ទាប់​ពី​នោះ​មក លោក​ក៏​ចាប់ផ្តើម​យល់​ដឹង​ពី​ប្រព័ន្ធ​របស់ YouTube និង​បន្ត​ធ្វើ​ឲ្យ​គំនិត​បន្លែ​ក​ៗ​របស់​លោក​ក្លាយជា​ការ​ពិត​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន Subcriber ដល់​ទៅ ១​លាន​នាក់​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៧ ។

ក្រៅពី​វី​ដេ​អូ​ប្លែក​ៗ​ហើយ លោក​ក៏​ទទួល​បានការ​គាំទ្រ​ព្រោះតែ​ការ​បរិច្ចាគ​ថវិកា​ច្រើន​ៗ​ដែរ​ដូច​ជា​ដើរ​ចែក​រថយន្ត​ឲ្យ​អ្នក​ដទៃ​ដោយ​មិន​គិតថ្លៃ​ជាដើម រហូត​ដល់​ឆ្នាំ ២០១៨ ដែល​លោក​បាន​បរិច្ចាគ ១​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​លោក​ក្លាយជា​សប្បុរសជន​ដែល​បរិច្ចាគ​ច្រើន​ជាងគេ​លើ YouTube ។

នៅ​ចុងឆ្នាំ ២០១៩ Mr Beast បាន​ចាប់ផ្តើម និង​បញ្ចប់​ដោយ​ជោគជ័យ​នូវ​យុទ្ធនាការ​មួយ​ដែល​ប្រមូល​ថវិកា​ដើម្បី​ដាំ​ដើមឈើ​ចំនួន ២០​លាន​ដើម ។ លោក​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​តារា YouTube ដទៃ និង​មហាសេដ្ឋី​ធំ​ៗ​ដូច​ជា​លោក​អ៊ី​ឡុ​ន ម៉ាស (Elon Musk) និង ចាក ដរ​ស៊ី (Jack Dorsey) ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ