ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​រក​ឃើញ​ភ្ញៀវ​ទេសចរ​ជនជាតិ​អុី​តា​លី​១៧​នាក់​ មានវីរុស​COVID-19

4 ឆ្នាំ មុន

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មានAFP កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​ភ្ញៀវ​ទេសចរ​អុី​តា​លី​មួយ​ក្រុម ​ត្រូវ​បានដាក់​ឱ្យ​នៅ​ដាច់​ពី​គេនៅ​ក្នុង​ប្រទេស​ឥណ្ឌាដោយ​មាន១៧​នាក់ ​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។ ប្រទេស​អុីតា​លី គឺជា​ចំណុចក្តៅ​នៃ​វីរុស​ ដែល​មាន​គ្រោះថ្នាក់​ដោយ​មាន​មនុស្ស​ស្លាប់៧៩​នាក់ និង​មាន​អ្នក​ឆ្លង​ជាង២៥០០​នាក់ ខណៈ​ករណី​ផ្លូវការ​របស់​ប្រទេស​ឥណ្ឌា​មាន​ត្រឹមតែ២១​ប៉ុណ្ណោះ​។…

ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មានAFP កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​ភ្ញៀវ​ទេសចរ​អុី​តា​លី​មួយ​ក្រុម ​ត្រូវ​បានដាក់​ឱ្យ​នៅ​ដាច់​ពី​គេនៅ​ក្នុង​ប្រទេស​ឥណ្ឌាដោយ​មាន១៧​នាក់ ​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

ប្រទេស​អុីតា​លី គឺជា​ចំណុចក្តៅ​នៃ​វីរុស​ ដែល​មាន​គ្រោះថ្នាក់​ដោយ​មាន​មនុស្ស​ស្លាប់៧៩​នាក់ និង​មាន​អ្នក​ឆ្លង​ជាង២៥០០​នាក់ ខណៈ​ករណី​ផ្លូវការ​របស់​ប្រទេស​ឥណ្ឌា​មាន​ត្រឹមតែ២១​ប៉ុណ្ណោះ​។

បន្ទាប់​ពី​ភ្ញៀវ​ពីរ​នាក់​ក្នុង​ចំណោម​ក្រុម​ភ្ញៀវ២៣​នាក់ ដែល​បាន​មក​ដល់​ប្រទេស ​កាលពី​ខែ​មុន​បាន​ធ្វើតេស្ត​វិជ្ជមាន​នៅ​ភាគ​ខាងលិច​រដ្ឋ Rajasthan និងអ្នកទេសចរ២១​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ក្នុង​មណ្ឌល​ពិសេស​មួយ​ក្នុង​ទីក្រុង New Delhi កាលពី​ថ្ងៃ​អង្គារ​។

ប្រភព​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ២១​នាក់ មាន១៥​នាក់ ​ត្រូវ​​បាន​គេ​ធ្វើតេស្ត​រក​ឃើញ​វីរុស​នេះ​ ​គេ​កំពុង​រង​់ចាំ​លទ្ធផល​តេស្ត​របស់​អ្នក​ដទៃ​ ។

នៅ​ទូ​ទាំង​ពិភពលោក​ មាន​មនុស្ស​ប្រមាណ៣២០០​នាក់ ​បាន​ស្លាប់​ដោយសារ​វីរុស​នេះ ជាមួយនឹង​ការ​ឆ្លង​ជាង៩​ម៉ឺន​នាក់ ដោយ​ប្រទេស​ចិន កូរ៉េ​ខាងត្បូងអុី​តា​លី អ៊ី​រ៉​ង់ និងជប៉ុនរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ​។ ឥលូវ​នេះ ​ប្រទេស​ឥណ្ឌា​បាន​បង្កើន​វិធានការ​ការពារ ​រួម​មានការ​រារាំង​ភ្ញៀវ ​មក​ពី​ប្រទេស​អុីតា​លី អុីរ៉​ង់ កូរ៉េ​ខាងត្បូង និងជប៉ុនលើកលែងតែ​អ្នកការទូត ​និង​មន្ត្រី​មក​ពី​ស្ថាប័ន​អន្តរជាតិ ​៕

អត្ថបទសរសេរ ដោយ