ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Premier League ​ជូនដំណឹង​ទៅ​ក្លិប​ទាំង​២០ ពី​គោលការណ៍​ណែនាំ​ចុង​ក្រោយ​អំពី​វីរុស Covid-19

4 ឆ្នាំ មុន

ក្របខ័ណ្ឌ Premier League បាន​ដាក់​សេចក្តី​ជូន​ដ​ណឹ​ង​ទៅ​កាន់​ក្លឹ​ប​ទាំង​២០ របស់​ពួក​គេ ជាមួយនឹង​គោលការណ៍​ណែនាំ​ចុង​ក្រោយ ស្តី​ពី​ការ​ដោះស្រាយ​បញ្ហា​ទាក់ទិន​ទៅ​នឹង​វីរុស​ឆ្លង Covid-19 នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Dailymail…

ក្របខ័ណ្ឌ Premier League បាន​ដាក់​សេចក្តី​ជូន​ដ​ណឹ​ង​ទៅ​កាន់​ក្លឹ​ប​ទាំង​២០ របស់​ពួក​គេ ជាមួយនឹង​គោលការណ៍​ណែនាំ​ចុង​ក្រោយ ស្តី​ពី​ការ​ដោះស្រាយ​បញ្ហា​ទាក់ទិន​ទៅ​នឹង​វីរុស​ឆ្លង Covid-19 នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Dailymail ។

ប្រធាន​ក្របខ័ណ្ឌ Premier League បាន​ធ្វើការ​ទាក់ទង​ជា​រៀងរាល់ថ្ងៃ​ជាមួយ​អ្នកជំនាញ​សុខភាព រួម​ទាំង​របស់​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​ ។​ ដោយ​ក្នុង​នោះ​បាន​បញ្ជាក់​ថា ការ​ប្រកួត​នៅ Premier League និង​ពេលវេលា​ប្រកួត​មិន​មានការ​ប្រែប្រួល​នោះ​ទេ មិន​ដូច​នៅ​ប្រទេស​អុី​តា​លី ដែល​ការ​ប្រកួត​ត្រូវ​បាន​ពន្យារពេល ឬ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា (Closed Doors)​។

ខណៈ​ដែល​ការ​ប្រកួត​ដំណើរការ​ជា​ធម្មតា ប៉ុន្តែ​សេចក្តីជូនដំណឹង​សម្រាប់​ក្លិប​ទាំង​២០ ត្រូវ​បាន​ណែនាំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​គឺ​អនាម័យ​នៅ​ឯ​កីឡដ្ឋាន​របស់​ពួក​គេ រួម​ទាំង​ការ​រឹត​បន្តឹង​សុវត្ថិភាព​ជា​ច្រើន​ទៀត នៅ​កន្លែង​ហ្វឹកហាត់ ដើម្បី​ការពារ​កីឡាករ​, មន្ត្រី​, បុគ្គលិក និង​អ្នកគាំទ្រ​។ ខណៈ​ដែល​បើ​យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ក្លិប Wolverhampton បាន​ដាក់​បម្រាម​មិន​ឱ្យ​កីឡាករ​ចុះហត្ថលេខា និង​ថតរូប Selfie ជាមួយ​អ្នកគាំទ្រ​ឡើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ