ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះឮឆ្កែព្រូស លុះងើបឆែកកាមេរ៉ាសុវត្ថិភាព បែកធ្លាយ​ពីសកម្មភាព​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្ចាស់ផ្ទះ​កំពុង​តែ​សម្រាន្ត​យ៉ាង​លង់លក់​នោះ ស្រាប់តែ​ឮ​ឆ្កែ​ព្រូស​លុះ​ងើប​មក​ឆែក​កាមេរ៉ាសុវត្ថិភាព​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោ​ផ្ទះ​សង្ស័យ​មាន​គោល​បំណង​ចូល​លួច​កាច់ក​ម៉ូតូ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ក៏​ត្រូវ​ម្ចាស់ផ្ទះ​ដេញចាប់​បាន ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្ចាស់ផ្ទះ​កំពុង​តែ​សម្រាន្ត​យ៉ាង​លង់លក់​នោះ ស្រាប់តែ​ឮ​ឆ្កែ​ព្រូស​លុះ​ងើប​មក​ឆែក​កាមេរ៉ាសុវត្ថិភាព​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោ​ផ្ទះ​សង្ស័យ​មាន​គោល​បំណង​ចូល​លួច​កាច់ក​ម៉ូតូ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ក៏​ត្រូវ​ម្ចាស់ផ្ទះ​ដេញចាប់​បាន ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ខាងក្រោយ​ផ្ទះសំណាក់​បៃតង តាម​បណ្តោយ​ផ្លូវ​99R ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ចំណែកម្ចាស់​ផ្ទះក៏មិនស្គាល់​អត្ត​សញ្ញាណផងដែរ ។​

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ​អុក ចាន់​វាស្នា អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​សម្រាន្ត​យ៉ាង​លង់លក់​ជាមួយនឹង​ប្រពន្ធ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​មាន​ឆ្កែ​ព្រួស ហើយ​ម្ចាស់ផ្ទះ​ក៏​ដឹងខ្លួន​បាន​មើល​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ផ្ទះ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ឧបករណ៍​មិន​គ្រប់ ណាមួយ​ឆ្កែ​ព្រួស​ខ្លាំង​ពេក ក៏​ត្រូវ​ម្ចាស់ផ្ទះ​ចាក់សោ​ចេញ​មក​ក្រៅ​ហើយ​នាំ​គ្នា​៣​ទៅ​៤​នាក់​រត់​ដេញ​តាម​ពី​ចំណុច​កើតហេតុ​រហូត​ទៅ​ដល់​ក្រោយ​ផ្ទះសំណាក់​បៃតង​ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​គាត់​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​វាយ​មួយ​ជើង​បណ្តាល​អោយរ​ងរ​បួស​ទ្រោម​ខ្លួន​យ៉ាងដំណំ ។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​បាន​ចុះ​ទៅ​ដល់ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ចំណែក​ម្ចាស់ផ្ទះ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះ របស់​គាត់ ធ្លាប់​ត្រូវ​បាន​ចោរលួច​២​ទៅ​៣​ដង​មក​ហើយ ទើបតែ​ម្តងនេះ​ទេ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច ហើយ​ម៉ូតូ​ក្នុងផ្ទះ​មាន​ចំនួន​៣​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស​វី រីឯ​មួយ​គ្រឿង​ទៀត​ម៉ាក​គុប​មូល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​សង្កែ​ទី​១ ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ