ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ពាង​ប្រហុក​ទៀត​ហើយ ព្រោះតែ​ចែក​​គ្នា​អត់​ស្មើ ខ្លះ​បាន ខ្លះ​អត់​តែ​ម៉​ង​!

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ភូមិ​-​ឃុំ បន្ទាប់​ពី​ពួក​គាត់​អះអាង​ថា ចាញ់បោក​ការ​ឃោសនា​របស់​ក្រុម​អាជ្ញាធរ​ក្នុង​ការ​ផ្តិត​មេដៃ​លក់​ដី​រួម​ភូមិ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ក្តី សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ភូមិ​-​ឃុំ បន្ទាប់​ពី​ពួក​គាត់​អះអាង​ថា ចាញ់បោក​ការ​ឃោសនា​របស់​ក្រុម​អាជ្ញាធរ​ក្នុង​ការ​ផ្តិត​មេដៃ​លក់​ដី​រួម​ភូមិ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ក្តី សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​កំឡុង​ប៉ុន្មាន​ខែ​មុន អាជ្ញា​ធរមាន​លោក​មេ​ភូមិ លោក​ចៅ​សង្កាត់ បាន​ហៅ​ពួក​គាត់​ទៅ​ប្រជុំ​ដោយ​ប្រាប់​ថា ដី​ស្រះ​មួយ​កន្លែង​ទំហំ​ប្រមាណ​ជិត​មួយ​ហិ​កតា មាន​គេ​សុំ​ទិញ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ។ ទន្ទឹម​នោះ​ក្រុម​អាជ្ញាធរ​ក៏​បាន​ប្រាប់​ដល់​ប្រជា​ពលរដ្ឋ​ថា ក្នុង​ការ​លក់​នេះ ទាល់តែ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឯកភាព​រួម​គ្នា​ទាំងអស់ ទើប​​ធ្វើការ​លក់​បាន ដោយ​មាន​អាជ្ញាធរ​ភូមិ​-​ឃុំ​ជា​អ្នក​ចុះហត្ថលេខា​ដឹង​ឮ ។

សេចក្តីរាយការណ៍​បន្ត​ថា ចំពោះ​លុយ​ដែល​បាន​ពី​ការ​លក់​ស្រះ​រួម​ភូមិ​នេះ អាជ្ញាធរ​បាន​អះអាង​ថា នឹង​យក​មក​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ឲ្យ​សម​ស្រប​ទៅ​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​។ តែ​ក្រោយ​ពី​ពួក​គាត់​ផ្ដិត​មេដៃ​អស់ហើយ អាជ្ញាធរ​ដែល​មាន​មេ​ភូមិ​លោក​ចៅ​សង្កាត់ និង​ជន​ដែល​ទុកជា​អ្នក​រត់ការ​នោះ ក្រោយ​ពេល​ដែល​បាន​លុយ​ហើយ គឺ​ស្ងាត់ឈឹង​តែ​ម្ដង មិន​បាន​យក​មក​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុងភូមិ ដូច​កាលពីមុន​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​លុយ​ទាំងនោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា អស់លោក​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ប្រហែលជា​ឃុបឃិត​គ្នា​ចែក​គ្នា​បក្ខពួក​របស់​គាត់​អស់​ទៅ​ហើយ ទើប​បានជា​មិន​យក​មក​ចែក​ឲ្យ​ប្រជាពលរដ្ឋ ។ តែបើ​ចែក​ឱ្យ​ប្រជាពលរដ្ឋ​វិញ គឺ​ម្នាក់​បាន 50​ដុល្លារ​, 100​ដុល្លារ និង​150​ដុល្លារ​ទៅ​តាម​ប្រភេទ​1 និង​2 និង 3 ដោយ​ក្រុម​អាជ្ញាធរ​ទាំងនោះ​ជា​អ្នក​ធ្វើ​បញ្ជី​ចាត់ជា​ប្រភេទ​1 និង​2 និង​3 ដោយ​គេ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​សល់​ប្រាក់​បាន​ច្រើន​ក្នុង​ការ​ចែក​គ្នា​បក្ខពួក​របស់​ពួក​គាត់​។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា បើ​កូនចៅ​របស់​លោក​មេ​ភូមិ លោក​ជុំ ទប់ និង​លោក​ចៅ​សង្កាត់​វិញ ត្រូវ​ចាត់​ចូល​ទៅ​ក្នុង​ប្រភេទ​លេខ​១ ដោយ​គ្រួសារ​ខ្លះ​ទទួល​បាន​ប្រាក់​រាប់​ពាន់​ដុល្លារ ចំណែក​ដែល​គ្រួសារ​ខ្លះ​វិញទៀត​ដែល​មិនមែន​ជា​បក្ខពួក​របស់​អស់លោក​ទាំងនោះ គេ​ចាត់​ទុក​ក្នុង​ប្រភេទ​លេខ​3 ដោយ​ម្នាក់​ឱ្យ 50 ដុល្លារ ការ​ធ្វើ​បែប​នេះ​ប្រជាពលរដ្ឋ​ហាក់​មិន​ពេញចិត្ត​នោះ​ទេ គឺ​បាន​ប្រៀបប្រដូច​ខ្លួន​ថា ចាញ់កល​ក្រុម​អាជ្ញាធរ ដើម្បី​ជា​ស្ពាន​ចម្លង​ឲ្យ​អស់លោក​ទាំងនោះ បាន​ទទួល​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​សោយសុខ​យ៉ាង​សប្បាយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ