ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រាប់​ឱ្យ​ប្រយ័ត្ន​ជាមួយនឹង​កម្មវិធី TikTok របស់​ចិន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា មន្ត្រី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​បង្កើន​ការ​ព្រមាន​អំពី​ហានិភ័យ​សន្តិសុខ​ជាតិ​ដែល​អាច​កើត​មាន​ពី​ការ​កើនឡើង​ការ​ប្រើប្រាស់​កម្មវិធី TikTok ដែល​ជា​កម្ម​សិទ្ធ​របស់​ប្រទេស​ចិន នៅ​ពេល​ដែល​សមាជិក​សភា​ម្នាក់​បាន​បង្ហាញ​ច្បាប់ ដើម្បី​ហាមឃាត់​កម្មវិធី​នេះ​ពី​ឧបករណ៍​ប្រើប្រាស់​របស់​រដ្ឋាភិបាល ។…

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា មន្ត្រី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​បង្កើន​ការ​ព្រមាន​អំពី​ហានិភ័យ​សន្តិសុខ​ជាតិ​ដែល​អាច​កើត​មាន​ពី​ការ​កើនឡើង​ការ​ប្រើប្រាស់​កម្មវិធី TikTok ដែល​ជា​កម្ម​សិទ្ធ​របស់​ប្រទេស​ចិន នៅ​ពេល​ដែល​សមាជិក​សភា​ម្នាក់​បាន​បង្ហាញ​ច្បាប់ ដើម្បី​ហាមឃាត់​កម្មវិធី​នេះ​ពី​ឧបករណ៍​ប្រើប្រាស់​របស់​រដ្ឋាភិបាល ។

នៅ​ក្នុង​សវនាការ​ព្រឹទ្ធសភា​មន្ត្រី​មក​ពី FBI នាយកដ្ឋាន​យុត្តិធម៌ និង​សន្តិសុខ​ជាតិ​បាន​និយាយ​ថា កម្មវិធី​ចែករំលែក​វី​ដេ​អូ TikTok អាច​ក្លាយជា​ឧបករណ៍​សម្រាប់​ស៊ើបការណ៍​សម្ងាត់​របស់​ចិន ។ សមាជិក​ព្រឹទ្ធសភា​លោក Josh Hawley បាន​និយាយ​ថា គាត់​កំពុង​ធ្វើ​ច្បាប់ ដើម្បី​ហាមឃាត់ TikTok ពី​គ្រប់​ឧបករណ៍​របស់​រដ្ឋាភិបាល​អា​មេ​រិ​កដោយ​ហៅ​វា​ថា ជា​ហានិភ័យ​សន្តិសុខ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​អា​មេ​រិ​ក ។

TikTok ដែល​ទទួល​បានការ​ពេញ​និយម​ជា​ពិសេស​ពី​យុវវ័យ ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​កម្មវិធី​ដែល​ទាញ​យក​ច្រើន​បំផុត​នៅ​ទូ​ទាំង​ពិភពលោក កាលពី​ឆ្នាំ​មុន ប៉ុន្តែ​មន្ត្រី​អា​មេ​រិ​កបាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉េ​កាំ​ង ។

ខណៈ​ពេល​ដែល​ចំណុច​ទិន្នន័យ​ផ្សេង​ៗ​ដែល TikTok ប្រមូល​បាន​ហាក់ដូចជា​មិន​មាន​ភាព​រសើប​នោះ គេ​បាន​និយាយ​ថា​ព័ត៌មាន​អាច​ត្រូវ​បាន​ប្រមូល និង ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ជា​ច្រើន​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ