ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ ​សិស្សា​នុ​សិស្ស​ និងប្រជាពល​រដ្ឋ​ជាង៧០០នាក់​រួម​គ្នា​សម្អាត​ទីក្រុង​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​វិ​ថី​ស្អាត ម្ហូបអាហារ​ស្អាត និង​ទីក្រុង រមណីយដ្ឋាន​ស្អាត គឺជា​ចំណង់​ចំណូលចិត្ត​នៃ​ភ្ញៀវ​ទេសចរណ៍​គ្រប់​រូប ដែល​យើង​គឺជា​ម្ចាស់​មូលដ្ឋាន​ទាំងអស់​គ្នា ត្រូវ​តែ​យកចិត្តទុកដាក់​» ។…

ខេត្តកំពង់ឆ្នាំង ៖ «​វិ​ថី​ស្អាត ម្ហូបអាហារ​ស្អាត និង​ទីក្រុង រមណីយដ្ឋាន​ស្អាត គឺជា​ចំណង់​ចំណូលចិត្ត​នៃ​ភ្ញៀវ​ទេសចរណ៍​គ្រប់​រូប ដែល​យើង​គឺជា​ម្ចាស់​មូលដ្ឋាន​ទាំងអស់​គ្នា ត្រូវ​តែ​យកចិត្តទុកដាក់​» ។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​សំអាត​ទីក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ ដោយ​មាន​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត​ចូលរួម​។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា តាម​គោលការណ៍​របស់​ខេត្ត​កន្លង​មក​បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន និង​ហាង​លក់ដូរ ឬ​តាម​វត្ត​អារាម និង​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​មាន​ធុងសំរាម​៣​ប្រភេទ គឺ​ពណ៌​ខ្មៅ ពណ៌​លឿង និង​ពណ៌​ខៀវ ដើម្បី​ដាក់​សំរាម​តាម​ប្រភេទ​ផ្សេង​ៗ​គ្នា សម្រាប់​ទុក​អោយ​ក្រុមហ៊ុន​អនាម័យ​ប្រមូល​ដឹក​យក​ទៅ​ចោល ។​បើ​យើង​ធ្វើ​បាន​ទាំងអស់​គ្នា​បែប​នេះ​គឺ ទីក្រុង​យើង​ពិតជា​ស្អាត មាន​បរិ​ដ្ឋា​ន​ល្អ ភ្ញៀវ​ទេសចរណ៍​និង​ចូល​ចិត្ត​មក​លេង​កំសាន្ត ហើយ​ប្រជា​ពល រដ្ឋ​យើង និង​បាន​ប្រាក់​ចំណូល ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ បន្ថែម​ទៀត​។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បានអោយ​អោយ​ដឹង​ថា បញ្ហា​សំរាម​កន្លង​មក​ពិតជា​នៅ​មានការ​លំបាក​ខ្លះ​ៗ ដោយសារ​ប្រជា​ព​រដ្ឋ​យើង​មិន​ទាន់​យល់​ដឹង និង​មិន​ទាន់​មានការ​ភ្ញាក់រលឹក ដោយ​ពួក​គាត់​បាន​បោះ​សំរាម និង​ស្បោង​ប្លា​ស្ទិ​ក​ចោល​ពាស​វាល​ពាល​កាល តាម​ទី​សាធារណៈ តាម​ទីប្រជុំជន និង​តាម​សួនច្បារ​ជាដើម ពិសេស​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ដែល​មាន​មនុស្ស​ច្រើន​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ថា ដូច្នេះ​ហើយ​ខាង​មន្ទីរ​ទេសចរណ៍​របស់​លោក ក៏​ដូច​ជា​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង សំណូមពរ​ប្រជាពលរដ្ឋ​យើង ត្រូវ​តែ​ចូលរួម​សំអាត​ទីក្រុង រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ទាំងអស់​គ្នា ដោយ​ត្រូវ​ចោល​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ណែនាំ​កូនក្មួយ​អោយ​ចេះ​ធ្វើ​អនាម័យ​តាម​កន្លែង​រស់នៅ កន្លែង​លក់ដូរ ដោយ​ត្រូវ​ចូលរួម​អនុវត្ត តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ដែល​បាន​ដាក់​ចេញ​ថា វិ​ថី​ស្អាត ម្ហូបអាហារ​ស្អាត ភ្ញៀវ​ទេសចរណ៍ និង​ចូល​ចិត្ត មាន​សុខ ភាពល្អ ក្រុម​គ្រួសារ ពិតជា​មាន​សុភមង្គល​រុងរឿង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ