ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ​ ហើយនៅចំ​កណ្ដាល​ក្រុង​​បាត់ដំបង​ទៀត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខបាន​គាស់​ទ្វារផ្ទះ​ពលរដ្ឋ ចូល​លួច​លុយ​ និង​គ្រឿង​អ​ល័​ង្កា​រ​អស់យ៉ាង​ច្រើន​ស​ន្ធឹ​ក​សន្ធាប់ ខណ​:​ដែល​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល ​ហើយ​រវល់​ទៅ​ផ្សារ​ ។ ម្ចាស់ផ្ទះ​អះអាង​ថា…

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខបាន​គាស់​ទ្វារផ្ទះ​ពលរដ្ឋ ចូល​លួច​លុយ​ និង​គ្រឿង​អ​ល័​ង្កា​រ​អស់យ៉ាង​ច្រើន​ស​ន្ធឹ​ក​សន្ធាប់ ខណ​:​ដែល​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល ​ហើយ​រវល់​ទៅ​ផ្សារ​ ។ ម្ចាស់ផ្ទះ​អះអាង​ថា ហេតុ​ការ​ណ៍​នេះ​ អាច​កើតឡើង​នៅ​អំឡុង​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៤
មីនា ដែល​នៅ​ខាងលិច​ផ្សារណាត់​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​នោះ​ឈ្មោះ ទាវ ចិន​ហ៊​ន ភេទ​ស្រី​អាយ​៦៧​ឆ្នាំ​។ គាត់​បាន​អះអាង​ថា ចោរ​បាន​គាស់​បំបែក​សោរ​ទ្វារ​ខាងក្រោយ រួច​ចូល​ទៅ​ខាងក្នុង​គាស់​ទូរ​រើ​កកាយ​លួច​យក​លុយ​និង​គ្រឿង​អ​ល័​ង្កា​រ​អស់​គ្មាន​សល់​។

ប្រភព​បាន​ស្រង់​សំដី​ស្ត្រី​ម្ចាស់ផ្ទះ​នេះ​ទៀត​ថា ចោរ​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់ នៅ​ពេល​គាត់​ត​វល់​ទៅ​ផ្សារ រីឯ​កូន​ៗ​គាត់​រវល់​ចេញ​ទៅ​បង្រៀន​។ លុះ​គាត់​ត្រឡប់​មកពីផ្សារ​វិញ ចូល​ដល់​ក្នុងផ្ទះ​ឃើញ​ស្នាម​រើ​កកាយ​ពាសពេញ​ផ្ទះ​បាត់​លុយ និង​គ្រឿង​អ​ល័​ង្កា​រ​អស់​គ្មាន​សល់ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

ជាមួយនឹង​អំពើ​ចោរកម្ម​នេះ បើ​តាម​ព័ត៌មាន​បឋម​ដែល ម្ចាស់ផ្ទះ​ឈ្មោះ ទាវ ចិន​ហ៊​ន បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​គាត់​ដែល​បាន​បាត់បង់ រួម​មាន​៖ ប្រាក់​ខ្មែរ​ចំនួន​១០៣​លាន​រៀល​, ប្រាក់​ដុល្លា​ចំនួន​១៨,០០០​ដុល្លា​អា​មេ​រិ​ក​, ប្រាក់​អឺ​រ៉ូ​ចំនួន​៤,០០០​អឺ​រ៉ូ​, ប្រាក់​ថៃ​ចំនួន​៣​ម៉ឺន​បាត និង មាន​គ្រឿង​អ​ល័​ង្កា​រ​មួយ​ចំនួន​ទៀត​ដែល​ជា​របស់​បងប្អូន​នៅ​សហរដ្ឋអាមេរិក​ផ្ញើ​ទុក​។

ប៉ុន្តែ​ជុំវិញ​ករណី​នេះ សមត្ថកិច្ច​ហាក់​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ​។ ព្រោះ​ពេល​នេះ មន្ត្រី​ជំនាញ​បច្ចេកទេស​កំពុង​ធ្បើ​ការ​ពិនិត្យ​កន្លែង​កើតហេតុ ខណ​:​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​សាកសួរ​ព័ត៌មាន​លំអិត​ពី​ម្ចាស់ផ្ទះ​។ យ៉ាងណា​ក៏​ដោយ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​លើ​ហេតុ​ការ​ណ៏​នេះ​យ៉ាង​ហ្មត់ចត់​បំផុត​៕

អត្ថបទសរសេរ ដោយ