ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ផ្ទួន​ៗ​គ្នា​! បុក​២​នាក់​ប្តី​ប្រពន្ធ​មិន​ទាន់​ដោះស្រាយ​ផង ១​គ្រឿង​ទៀត​បុក​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្ទួន​ៗ​គ្នា​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​២​នាក់ និង​រង​ការ​ខូចខាត​ម៉ូតូ​៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​សមត្ថកិច្ច​៣​គ្រឿង ខណៈ​ដែល​អ្នកបើកបរ​រថយន្ត​២​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្ទួន​ៗ​គ្នា​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​២​នាក់ និង​រង​ការ​ខូចខាត​ម៉ូតូ​៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​សមត្ថកិច្ច​៣​គ្រឿង ខណៈ​ដែល​អ្នកបើកបរ​រថយន្ត​២​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ ជិត​និង​ស្ពានថ្ម​មួយ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មាន​២​គ្រឿង​ខាងលើ មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U 2717 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​មួយ​គ្រឿង​ទៀត ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M 1745 បើកបរ​ដោយ​ប្តី​ប្រពន្ធ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា ។ ដោយឡែក​ម៉ូតូ​រង​គ្រោះ​មាន​ចំនួន​​៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​របស់​សមត្ថកិច្ច​ចំនួន​៣​គ្រឿង​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុរស​ម្នាក់​បាន​បើករថយន្ត​១​គ្រឿង​ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន មិនដឹង​ថា គេច​នឹង​អ្វី​នោះ​ទេ ក៏​បាន​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត ហើយ​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​២​នាក់​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ទាំង​ពីរ​នាក់ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ក៏​ឃាត់​ខ្លួន​បុរស​បើករថយន្ត​យក​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌមានជ័យ ក្រោយ​ក៏​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​ឱ្យមក​ដឹក​ជន​រង​គ្រោះ​ប្តី​ប្រពន្ធ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​នោះ ដែល​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌ​មានជ័យ កំពុង​ពិនិត្យ និង​ធ្វើការ​សំរួល​ចរាចរណ៍ ព្រោះតែ​ផ្លូវ​ងងឹត​នោះ គាប់​ជួន​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយនឹង​ប្រពន្ធ​ដែល​គេ​ដឹង​ថា ទើប​ចេញពី​ពិធីសូត្រម​ន្ត​មង្គលការ ហើយ​ក៏​បាន​បើករថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​មើលផ្លូវ​មិន​ច្បាស់ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​របស់​សមត្ថកិច្ច​៣​គ្រឿង​ដែល​ចត​នៅ​លើ​ផ្លូវ ហើយ​ក៏​បន្ត​ទៅ​បុក​នឹង​រថយន្ត​ដែល​ជួប​គ្រោះ​ថ្នាក់​ដំបូង បណ្ដាល​រថយន្ត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ទៅ​ស្មៅ​ត្រែង រង​ការ​ខូចខាត​បន្ថែម​ទៀត ។

ដោយឡែក​រថយន្ត CRV រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ គ្រាន់តែ​បង្ក​ការ​ខូចខាត​ដល់​ម៉ូតូ​ចំនួន​៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​របស់​​សមត្ថ​កិច្ច​ចំនួន​៣​គ្រឿង ម៉ូតូ​របស់​ប្តី​ប្រពន្ធ​រង​គ្រោះ​២​នាក់​ខាងលើ និង​រថយន្ត​បង្ក​ដែល​បុក​២​នាក់​ប្តី​ប្រពន្ធ​នោះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ រថយន្ដ​ទាំង​២​គ្រឿង ព្រមទាំង​ម៉ូតូ​ចំនួន​៤​គ្រឿង និង​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ បាន​ធ្វើ​ការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ