ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានគេឃើញប្រកាច់ហើយក៏បាត់បង់ជីវិតភ្លាមៗ ក្រោយគាត់ត្រូវខ្សែភ្លើងឆក់ខណៈច្រៀងខារ៉ាអូខេ តែគាត់មានអាការៈស្រវឹងស្រា ហើយបានយកដៃទៅកាន់ចំមុខតំណរខ្សែភ្លើងនោះ។
ប្រភពឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខ លីម អាយុ៤៦ឆ្នាំ រស់នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី។
នគរបាលស្រុកចិត្របុរីនិយាយថា នៅថ្ងៃទី៣ មីនា នេះ បុរសរងគ្រោះជាមួយអ្នកភូមិមួយចំនួនទៀត បាននាំគ្នាផឹកស៊ីនៅផ្ទះអ្នកភូមិមួយកន្លែង ។ ពេលកំពុងផឹកស៊ី ពួកគាត់ក៏បញ្ឆេះម៉ាស៊ីនភ្លើង ដើម្បីដាក់ធុងបាស់ច្រៀងខារ៉ាអូខេ។ ក្រោយបញ្ឆេះម៉ាស៊ីន បុរសររងគ្រោះបានយកធុងបាស់ទៅបញ្ជូលភ្លើង ដើម្បីច្រៀងខារ៉ា អូខេ តែបានកាន់ចំមុខតំណខ្សែភ្លើង ក៏ត្រូវបានខ្សែភ្លើងឆក់ដាច់ផ្ងារទៅក្រោយមួយរំពេច ដោយគ្មាននណាម្នាក់ជួយទាន់ទេ ។
ករណីនេះ ត្រូវបានគេចាត់ទុកថា បានកើតមានឡើងដោយសារការធ្វេសប្រហេសរបស់បុរសរងគ្រោះនៅពេលស្រវឹងស្រា ។
ចែករំលែកព័តមាននេះ