ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣វិធី​ រក​លុយ​បន្ថែម​តាម​ប្រព័ន្ធ​សង្គម Instagram

4 ឆ្នាំ មុន

ប្រព័ន្ធ​សង្គម Instagram ជា​វេទិកា​ដ៏​មាន​ប្រជាប្រិយភាព​មួយ ​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ និង​អាជី វករ ។ ១ភាគ៣ នៃ Instagram…

ប្រព័ន្ធ​សង្គម Instagram ជា​វេទិកា​ដ៏​មាន​ប្រជាប្រិយភាព​មួយ ​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ និង​អាជី វករ ។ ១ភាគ៣ នៃ Instagram Stories ទាំងអស់ គឺជា​របស់​អ្នក​ប្រើប្រាស់​គណនី​អាជីវករ ហើយ ២០% នៃ​ការ​ចែករំលែក​ទាំងនោះ​ទទួល​បាន​សារ​ពី​អតិថិជន ។

Direct Message ជា​ផ្នែក​មួយ​នៃ Instagram ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើការ​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក​ជា​លក្ខណៈ​សារ​អក្សរ និង​សំឡេង​ជាដើម ។ លើស​ពី​នេះ​ ទៅ​ទៀត វា​ជា​ឱកាស​រក​លុយ​មួយ​ដ៏​ល្អ​ប្រសិនបើ​អាជីវករ​ចេះ​ប្រើប្រាស់​វា ។ ខាងក្រោម គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​អាជីវករ​អាច​ប្រើ​បាន​ដើម្បី​រក​លុយ​បាន​កាន់តែ​ច្រើន​តាម​រយៈ Direct Message លើ Instagram៖

១-ផ្តល់​សេវាកម្ម​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន
ការ Copy និង Paste សារ​ដដែល​ៗ និង​ផ្ញើ​ទៅ​ឲ្យ​អតិថិជន​គ្រប់​គ្នា​វា​មិន​មាន​ប្រ​សិ​ទិ្ធ​ភាព​ទៀត​ឡើយ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ចំណាយ​ពេលវេលា​មួយ​ចំនួន​ក្នុង​ការ​តាមដាន​អតិថិជន​ដែល​ស្មោះត្រង់​នឹង​អាជីវកម្ម​របស់​អ្នក ។ បន្ទាប់​មក​ព្យាយាម​រក​មើល​ថា​តើ​មាន​អ្វី​ដែល​អ្នក​អាច​ជួយ​អតិថិជន​ម្នាក់​នោះ​បាន រួច​ផ្ញើ​សារ​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ដោយ​មិន​គិតថ្លៃ ។ ពេល​ដែល​អ្នក​ព្យាយាម​ជួយ​មនុស្ស​ម្នាក់​ឲ្យ​អស់ពី​ចិត្ត​ហើយ ពួក​គេ​អាច​នឹង​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​ចង់​ជួយ​អ្នក​វិញ​នៅ​ថ្ងៃ​អនាគត ។ កត្តា​សំខាន់ គឺ​អ្នក​ត្រូវ​គិតគូរ​ពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​ឲ្យ​បាន​ច្បាស់ ។ អ្នក​អាច​សួរ​ជា​សំណួរ​ដែល​ទទួល​បាន​ចម្លើយ​ខ្លី​ៗ​ដូច​ជា​បាទ​ឬ​ចាស ហើយ​អ្នក​ត្រូវ​តែ​រក្សា​សារ​ឲ្យ​ខ្លី​ជា​និច្ច ។

២-ប្រមូលផ្តុំ​ឯកសារ
Instagram អនុញ្ញាត​ឲ្យ​អតិថិជន​ចាកចេញ​ពីសារ​ជាមួយ​អ្នក​ទៅ​កាន់​គណនី​របស់​អ្នក​ដើម្បី​មើល​ផលិតផល​បាន​យ៉ាង​ងាយ ។ អ្នក​អាច​ប្រើប្រាស់ Story Highlight លើ​គណនី​របស់​អ្នក​ដើម្បី​បង្ហាញ​ពី​ផលិតផល​ពេញ​និយម ឬ​ផលិតផល​ដែល​កំពុង​តែ​មានការ​បញ្ចុះតម្លៃ​ជាដើម ។ ប្រសិនបើ​អ្នក​ពូកែ​និយាយ អ្នក​អាច​ថត​ជា​វី​ឌី​អូ​ខ្លី​ៗ​ដើម្បី​និយាយ​ពី​ផលិតផល​របស់​ខ្លួន ឬ​បង្ហាញ​ពី​មតិយោបល់​ពី​អតិថិជន​របស់​អ្នក​លើ​ផលិតផល​អ្នកផង​ដែរ ។

៣-រក្សា​ស្បែក​មុខ​ឲ្យ​ក្រាស
អ្នក​ចៀស​មិន​ផុត​ពី​ការ​ទទួល​បានការ​បដិសេធ​ពី​អតិថិជន​មួយ​ចំនួន​ទេ តែ​អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​បាក់ទឹកចិត្ត​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​ចង​ចាំ​ថា មិន​ថា​អាជីវកម្ម​របស់​អ្នកលក់​ផលិតផល ឬ​សេវាកម្ម​អ្វី​ទេ ប្រសិនបើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​លក់​ខ្ពស់​នោះ​ប្រភព​ចំណូល​របស់​អ្នក​ក៏​នឹង​បន្ត​នាំ​ចូល​ថវិកា​ឲ្យ​អ្នក​មិន​ឈប់​ឈរ​ដែរ ៕

អត្ថបទសរសេរ ដោយ