ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាន​សៀវភៅ Rich Dad, Poor Dad អាច​ផ្លាស់​ប្តូរ​អ្នក​បាន !

4 ឆ្នាំ មុន

មនុស្ស​ដែល​ចាប់អារម្មណ៍ និង​ការ​រក​លុយ ឬ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ក្នុង​ថ្ងៃ​ណាមួយ​ប្រហែលជា​ធ្លាប់​​ឮ​សៀវភៅ Rich Dad, Poor Dad ឬ​ឪពុក​អ្នកមាន និង​ឪពុក​អ្នកក្រ​ហើយ ។…

មនុស្ស​ដែល​ចាប់អារម្មណ៍ និង​ការ​រក​លុយ ឬ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ក្នុង​ថ្ងៃ​ណាមួយ​ប្រហែលជា​ធ្លាប់​​ឮ​សៀវភៅ Rich Dad, Poor Dad ឬ​ឪពុក​អ្នកមាន និង​ឪពុក​អ្នកក្រ​ហើយ ។ មេរៀន​សំខាន់​នៃ​សៀវភៅ​នេះ គឺ​បង្ហាញ​មនុស្ស​ពី​ភាព​ខុស​គ្នា​ធំ​ៗ​រវាង​ទស្សនៈ​របស់​អ្នកមាន និង​អ្នកក្រ​ទៅ​លើ​លុយ ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ក្នុង​សៀវភៅ​ខាងលើ បាន​រក​ឃើញ​ភាព​ជោគជ័យ ហើយ​ខាងក្រោម​នេះ គឺជា​មេរៀន​មួយ​ចំនួន​ដែល​អាច​ផ្លាស់​ប្តូរ​អ្នក​បាន ៖

១. អ្នកមាន​ឲ្យ​លុយ​ធ្វើការ​ឲ្យ​ពួក​គេ ៖
បើ​អ្នក​ទៅ​និយាយ​ជាមួយ​មនុស្ស​ពី​វិធី​ក្នុង​ការ​រក​លុយ មនុស្ស​ជា​ច្រើន​ប្រហែលជា​ប្រាប់​អ្នក​ឲ្យ​ទៅ​រក​ការងារ ។ វា​មិនមែន​ជា​ការ​គិត​ដែល​ខុស​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង និង​ពេល​ដែល​អ្នក​មិន​មាន​ជំនាញ ឬ​ទ្រព្យ​អ្វី​ដែល​អ្នក​អាច​លក់ ដើម្បី​បាន​លុយ​មក​វិញ ។

ប៉ុន្តែ​អ្នកមាន​មិន​នៅ​ធ្វើការ​យូរ​ពេក​ទេ ព្រោះ​ពួក​គេ​ដឹង​ថា ដើម្បី​ក្លាយជា​អ្នកមាន ពួក​គេ​ត្រូវ​ក្លាយជា​មនុស្ស​ដែល​ឲ្យ​ការងារ​ទៅ​មនុស្ស ដើម្បី​ធ្វើការ​ឲ្យ​ពួក​គេ ។ ពួក​គេ​ដឹង​ពីសារ​សំខាន់​នៃ​ការ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​មុន​មនុស្ស​ទូទៅ ហើយ​ការ​គ្រប់គ្រង​អាជីវកម្ម គឺ​ទាក់ទិន​នឹង​ការ​រៀន​សូត្រ​ពី​ការ​ប្រើប្រាស់​ធនធាន និង​មនុស្ស ដើម្បី​រក​ចំណូល​បាន​ច្រើន​ជាង​អង្គុយ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ។

២. លុយ​ដែល​អ្នក​ទុក​សំខាន់​ជាង​លុយ​ដែល​អ្នក​រកបាន ៖
ឧបសគ្គ​ធំ​មួយ​របស់​មនុស្ស គឺ​ការ​សន្សំ​លុយ ។ ការ​សន្សំ​លុយ​អាច​កើត​មាន​ឡើង​តែ​ក្នុង​ករណី​ដែល​អ្នករក​ចំណូល​បាន​ច្រើន​គ្រប់គ្រាន់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ។ តែ​ពេល​ដែល​អ្នកមាន​ប្រាក់​សន្សំ​ហើយ អ្នក​អាច​ចាប់ផ្តើម​យល​វា​ទៅ​វិនិយោគ​ដែល​បង្កើត​ជា​ប្រភព​ចំណូល​មួយទៀត​ឲ្យ​មក​អ្នក ។

៣. ការ​ធ្វើ​ជា​អ្នកមាន​អាច​តម្រូវ​ឲ្យ​មនុស្ស​ធ្វើការ​ផ្លាស់​ប្តូរ​ច្រើន ៖
មេរៀន​នេះ មិនមែន​ប្រាប់​អ្នក​ថា អ្នក​គ្មាន​សង្ឃឹម​អាច​ក្លាយជា​អ្នកមាន​ឡើយ ប្រសិនបើ​អ្នក​គ្រប់គ្រង​លុយ​ដូច​មនុស្ស​ទូទៅ ។ ផ្ទុយ​មក​វិញ វា​ប្រាប់​ពី​វិធី​ដែល​ជួយ​ឲ្យ​មនុស្ស​ក្លាយជា​អ្នកមាន ហើយ​ក្នុង​ចំណោម​នោះ គឺ​ការ​ផ្លាស់​ប្តូរ​ខ្លួនឯង ។

អ្នកមាន​មានគុណ​សម្បត្តិ​ដែល​ជួយ​ឲ្យ​ពួក​គេ​ក្លាយជា​អ្នកមាន​ហើយ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ដូច​អ្នក​ដទៃ អ្នក​អាច​ព្យាយាម​ធ្វើ​ឲ្យ​បាន​ដូច​ពួក​គេ​បាន ៕ ដកស្រង់​ចេញពី​ប្រភព​វេ​ប​សាយ ៖ businessinsider (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ