ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អត់​ច្បាប់​ជាង​៥០០​កន្លែង​​ ខណៈ​សំណង់​​ខ្លះ​ម្ចាស់​កំពុង​រុះរើ​កាត់​តម្រឹម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សំណង់​បំពាន​ចំណី​ផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​កន្លែង​ត្រូវ​បាន​ម្ចាស់​សម្រេចចិត្ត​កាត់​តម្រឹម​វិញ​តាំងពី​ជាន់​លើ​រហូត​ដល់​ក្រោម ​ក្រោយ​ពី​ក្រុម​គ​ណៈ​កម្ម​ការ​អន្តរក្រសួង​ចុះ​ធ្វើការ​ហាមឃាត់​នា​ពេល​កន្លង​មក​។ ​សំណង់​មួយ​កន្លែង​ខាងលើ​នេះ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ មាន​ទំហំ​១២​ម៉ែត្រ​គុណ​និង​២០​ម៉ែត្រ​ កំពស់​៦​ជាន់​ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សំណង់​បំពាន​ចំណី​ផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​កន្លែង​ត្រូវ​បាន​ម្ចាស់​សម្រេចចិត្ត​កាត់​តម្រឹម​វិញ​តាំងពី​ជាន់​លើ​រហូត​ដល់​ក្រោម ​ក្រោយ​ពី​ក្រុម​គ​ណៈ​កម្ម​ការ​អន្តរក្រសួង​ចុះ​ធ្វើការ​ហាមឃាត់​នា​ពេល​កន្លង​មក​។

​សំណង់​មួយ​កន្លែង​ខាងលើ​នេះ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ មាន​ទំហំ​១២​ម៉ែត្រ​គុណ​និង​២០​ម៉ែត្រ​ កំពស់​៦​ជាន់​ ។ ​ឃើញជាក់ស្តែង​សំណង់​នេះ​សង់​លយ​ចូល​ដី​ចំណី​ផ្លូវខុស​ពី​សំណង់​ឬ​ផ្ទះ​អ្នកស្រុក​ដែល​នៅ​ក្បែរ​ៗ​នោះ​មិនដឹង​ថា​ កន្លង​មក​អាជ្ញាធរ​ដឹង​ ឬ​មិនដឹង​ ឬក៏ម្ចាស់​សំណង់​សង់​បំពាន​ច្បាប់​ដោយ​ខ្លួនឯង​នោះ​ទេ​។​

ម្ចាស់​សំណង់​ខាងលើ​ដែល​កំពុង​កាត់​តម្រឹមនេះ ពេល​កោះសន្តិភាព​​ទូរ​ស័​ព​ចូល​ក៏ចុច​ផ្តាច់​វិញ​ដោយ​និយាយ​ថា​កំពុង​ជាប់រវល់ ។​

ទោះបីជា​យ៉ាងណា​ ពេល​នេះ​សំណង់​ខាងលើ​ គេ​ឃើញ​ក្រុម​កម្មករ​ចាប់ផ្តើម​រុះរើ​កាត់​តម្រឹម​ចំណុច​ដែល​លយ​លើ​ដី​ចំណី​ផ្លូវ​ចេញ​តាំងពី​ជាន់​លើ​រហូត​ដល់​ក្រោម​ ដោយ​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ ម្ចាស់​សំណង់​បាន​ស្នើ​សុំ​សម្រុះសម្រួល​ទៅ​ថ្នាក់លើ​(​ជំនាញ​)​ធ្វើការ​កែ​លម្អរ​និង​កាត់​តម្រឹម​ឲ្យ​ត្រឹមត្រូវ​ឡើង​វិញ​។​

ពាក់ព័ន្ធ​សំណង់​ដ៏ធំ​សង់​រំលោភ​ដី​ចំណី​ផ្លូវ​នេះ ​ពេល​សាកសួរ​ លោក​អ៊ុំ​ សុ​ផៃ​ មេ​ភូមិ​ក្បាលស្ពាន​២​ ប្រាប់​ថា​លោក​មិន​បានដឹង​ពី​កា​រ​សាងសង់​ទេ​ ព្រោះ​ម្ចាស់​សំណង់​គេ​ទាក់ទង​ទៅ​ជំនាញ​ខាងលើ​ ។ ​

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទទួល​ផ្នែក​សំណង់​ម្នាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ ក្រុម​គ​ណៈ​កម្ម​ការ​អន្តរក្រសួង​ចុះ​ពិនិត្យ​នា​ពេល​កន្លង​មក​រក​ឃើញ​សំណង់​អត់​ច្បាប់​ជាង​៥០០​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។​

តាម​មន្ត្រី​ដដែល​បន្ត​ថា​ សំណង់​ដែល​កំពុង​កាត់​តម្រឹម​នៅ​ភូមិ​ក្បាលស្ពាន​២​ពេល​នេះ​ក៍​ជា​សំណង់​អត់​ច្បាប់​ដូច​គ្នា​។

​យោង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ដែល​បាន​បង្ហោះ​ថ្មី​ៗ​គឺ​បាន​ជម្រាប​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជ្រាប​ថា​សំណង់​ព​ណ៌​ស្វាយ​ដែល​បាន​សង់​ខុស​គ​ន្លា​ត​នគ​រូប​នី​ប្បញ្ញត្តិ​ដោយ​សង់​លយ​ចូល​ចំណី​ផ្លូវ​៤,៥​ម៉ែត្រ​​នៅ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ម្ចាស់​សំណង់​បាន​ស្ម័គ្រ​មក​ស្នើ​សុំ​រុះរើ​ផ្នែក​ដែល​លយ​ចូល​ចំណី​ផ្លូវ​៤,៥​ម៉ែត្រ​ ​គុណ​១២​ម៉ែត្រ​ ដោយ​ខ្លួនឯង​។ ​មិនតែប៉ុណ្ណោះ​មន្ទីរ​បាន​ស​សើរ​ម្ចាស់​សំណង់​ខាងលើ​ថា​ជា​គំរូ​ល្អ​ ព្រោះ​ចេះ​ទទួលខុសត្រូវ​។​

គួរ​បញ្ជាក់​ថា​ ដី​ចំណី​ផ្លូវ​មួយ​ចំនួន​នៅ​តាម​ភូមិ​ក្នុង​ក្រុង​ប៉ោត​ប៉ែ​ត​គេ​ឃើញ​ក្លាយជា​របស់​បុគ្គល​និង​កន្លែង​ខ្លះ​ក្លាយជា​តៀម​ឬ​តូប​លក់ដូរ​ឬ​យក​ទៅ​ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ទៀត​ផង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ