ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ម្នាក់​ទ្រាំ​លែងបាន​ទៀត សម្រេច​​​ប្ដឹង​​ទៅ​​សមត្ថកិច្ច​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ដោយសារ​តែ​អស់​ការ​អត់ធ្មត់ លោក​គ្រួ​បង្រៀន​ម្នាក់​បាន​សម្រេចចិត្តជិះ​ម៉ូតូ​ទៅ​ប្ដឹង​សមត្ថកិច្ច​ដល់​ប៉ុ​ស្ដិ៍មូលដ្ឋាន ដើម្បី​សុំ​ឲ្យ​ជួយ​អ​ន្ត្ត​រា​គម​ន៍រកមុខ​និង​តាម​ចាប់ខ្លួន​ជន​ដៃដល់ ដែល​បាន​គាស់​កម្ទេច​​ទ្វារផ្ទះ​របស់​គាត់​ខ្ទេចខ្ទី​រអស់ ហើយ​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់​ចំនួន​៣​លើក​ផ្ទួន ក្នុងរយៈពេល​ជាង​១​ខែ រាល់ពេល​ដែល​គាត់​និង​ភរិយា​បិទទ្វារ​ទុក​ចោល រួច​នាំ​គ្នា​ចេញ​ទៅ​បង្រៀន​សិស្ស​នៅ​សាលា ដែល​ស្ថិត​នៅ​ក្នុងភូមិ​បឹង​ប្រី…

ខេត្តបាត់ដំបង​៖ ដោយសារ​តែ​អស់​ការ​អត់ធ្មត់ លោក​គ្រួ​បង្រៀន​ម្នាក់​បាន​សម្រេចចិត្តជិះ​ម៉ូតូ​ទៅ​ប្ដឹង​សមត្ថកិច្ច​ដល់​ប៉ុ​ស្ដិ៍មូលដ្ឋាន ដើម្បី​សុំ​ឲ្យ​ជួយ​អ​ន្ត្ត​រា​គម​ន៍រកមុខ​និង​តាម​ចាប់ខ្លួន​ជន​ដៃដល់ ដែល​បាន​គាស់​កម្ទេច​​ទ្វារផ្ទះ​របស់​គាត់​ខ្ទេចខ្ទី​រអស់ ហើយ​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់​ចំនួន​៣​លើក​ផ្ទួន ក្នុងរយៈពេល​ជាង​១​ខែ រាល់ពេល​ដែល​គាត់​និង​ភរិយា​បិទទ្វារ​ទុក​ចោល រួច​នាំ​គ្នា​ចេញ​ទៅ​បង្រៀន​សិស្ស​នៅ​សាលា ដែល​ស្ថិត​នៅ​ក្នុងភូមិ​បឹង​ប្រី ឃុំ​ស្នឹង ស្រុក​បាណ​ន់ តែ​ជន​ដៃដល់​ជា​មនុស្ស​នៅ​ក្នុងភូមិ ដែល​សកម្មភាពរបស់​​ជន​នេះ គឺ​មាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ទៀត​ផង​ ។

លោក​ជុំ ជាតិ អាយុ​៣៣​ឆ្នាំ​ និង​ភរិយា​ឈ្មោះ សុត ពិសី អាយុ​២៩​ឆ្នាំ ជា​គ្រូបង្រៀន នៅ​សាលា​បឋម​សិក្សា មួយ​កន្លែង នៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។ លោក​ជុំ ជាតិ បាន​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​០៣ មិ​នា ថា លំនៅ​ឋាន​របស់​លោក ត្រូវ​បាន​ជន​ដៃដល់​គាស់កម្ទេច​​ទ្វារ រួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ចំនួន​៣​លើក​ផ្ទួន​ៗ នៅ​ពេល​រូប​លោក​និង​ភរិយាបិទទ្វារ​ទុក​ចោល ​ហើយ​ចេញ​ទៅ​បង្រៀន​សិស្ស​នៅ​សាលា ​។

លោក​គ្រូបង្រៀន​រូប​នេះបាន​ប្រាប់​ថា ការ​គាស់​ទម្លុះ​​ទម្លាយចូល​លួច​លើក​ចុង​ក្រោយ​នេះ នៅ​វេលា​ម៉ោង​៨​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មីនា ​។ នេះ​បើ​ពិនិត្យ​មើល​លើ​រូបភាព ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​​លោក​បំពាក់​នៅ​ខាង​មុខ​ផ្ទះ​។ គាត់​បាន​បញ្ជាក់​ថា លើក​ទី​១-លោក​មិន​ចាំ​ថ្ងៃ​ទេ តែ​បាន​កើតឡើង​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ​កន្លង​ទៅ​នេះ បាត់ប្រាក់​ជាង​៦០​ម៉ឺន​រៀល និង​ទូរស័ព្ទ​១​គ្រឿង ។ លើក​ទី​២ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ បាត់​ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ និង ម៉ូ​ទ័​រ​ស្វាន​១​គ្រឿង និងលើក​ទី​៣-នេះ​បាត់​ម៉ូ​ទ័​រ​ស្វាន​ចំនួន​១​គ្រឿង​ទៀត​។

លោកគ្រូ ជុំ ជាតិ បាន​បន្ថែម​ថា កាលដែល​ចោរ​គាស់​ផ្ទះ​ចូល​លូច​ចំនួន​២​លើក​ដំបូង លោក​និង​ភរិយា មិន​ប្ដឹង​ទៅ​សមត្ថកិច្ច​ទេ គឺ​បាន​ប្ដឹងត្រឹម​លោក​មេ​ភូមិ​បឹង​ប្រីតែ​ប៉ុណ្ណោះ ដើម្បី​ជ្រាប​ជា​ដំណឹង​ ។ ប៉ុន្តែ​ដល់​តែ​កើតឡើង​លើក​ទី​៣​​នេះ ទើប​លោក​សម្រេចចិត្ត ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្តិ៍​រដ្ឋបាលឃុំ​ស្នឹង ព្រោះ​ទ្រាំ​មិន​បាន​នឹង​លោក​ចោរ​ ដែល​គាស់​ផ្ទះ​លួច​ទ្រព្យ​ញឹក​ញាប់​​ពេក ។ ម្យ៉ាងទៀត​ ដោយសារ​សកម្មភាព​លោក​ចោរ​ប្រព្រឹត្ត​លើក​ចុង​ក្រោយ​នេះ លោក​បាន​ស្គាល់​មុខ​យ៉ាង​ច្បាស់​ផង គឺជា​មនុស្ស​នៅ​ក្នុងភូមិ​តែ
​ម្ដង​។

យោង​លើ​រូបភាព​ជន​ដៃដល់ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជន​ដៃដល់​ដ៏​ព្រហើន​នោះ មាន​រាង​ស្គម​ពាក់អាវ​យឺត ដៃ​វែង​ ព​ណ៌​ទឹក​ទឹកប៊ិច និងស្លៀកខោ​ជើងវែង​ព​ណ៌ខ្មៅ ដែល​មាន​អាយុ​ប្រហែល​ជាង​២០
​ឆ្នាំ​។ ជន​នេះ​ បាន​លបចូល​សសៀរ​ៗ​តាម​ជញ្ជាំង រួច​ធ្វើ​សកម្មភាព​កាត់​សោ​​ទ្វារ​ចូល​ទៅ​ក្នុងផ្ទះ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​សន៍​​ថា ក្រោយ​ពី​ទ​ទួលបាន​បណ្ដឹង​ជន​រង​គ្រោះ មន្ត្រី​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្នឹង ក៏​បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​ដែរ ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា បើ​យោង​តាម​រូបភាព​ដែល​បន្សល់​ទុក​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​លោក​គ្រូបង្រៀន​នោះ យើង​អាច​កំណត់​មុខសញ្ញា​នោះ​បាន​ហើយ ​។ ជន​នោះ​ដៃដល់​ជា​មនុស្ស​នៅ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​ជន​នេះ​បាន​និង​កំពុង​គេចខ្លួន តែ​មន្ត្រី​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​ហើយ​៕

អត្ថបទសរសេរ ដោយ