ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ-សិល្បការិនី​​ជា​ច្រើន​​ចូលរួម​ក្នុង​​ឱកាស​«​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២២»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​ប្រុស ស្រី​ជា​ច្រើន​ដួង បាន​មក​ជួបជុំ​គ្នា​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​«​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២២ និង​ពិធី​សំណេះសំណាល ពិសារ​អាហារ​សាមគ្គី រវាង​រដ្ឋាភិបាល​ជាមួយ​សិល្បករ ឆ្នាំ​២០២០» ។…

រាជធានីភ្នំពេញ ៖ តារា​ប្រុស ស្រី​ជា​ច្រើន​ដួង បាន​មក​ជួបជុំ​គ្នា​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​«​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២២ និង​ពិធី​សំណេះសំណាល ពិសារ​អាហារ​សាមគ្គី រវាង​រដ្ឋាភិបាល​ជាមួយ​សិល្បករ ឆ្នាំ​២០២០» ។ នា​ឱកាស​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សិល្បករ សិល្បការិនី​​គ្រប់​ជំនាន់​និង​ទម្រង់​។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​ឃើញ​សមាជិកគ្រួសារ​តារា​កម្ពុ​ជាមួយ​ចំនួន​បង្ហាញ​វត្តមាន​ផង​ដែរ​។

ពិធី​នោះ មាន​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ និង​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្ប​ការិនី រួម​ជាមួយ​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​ផង​ដែរ ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

ឃើញ​មានការ​បង្ហាញ​នូវ​ឈុត​ឆាក​របាំផ្សេង​ង​ៗ​ដែល​បាន​​សម្តែង​​ដោយ​ក្រុម​សិស្ស​និស្សិត និង​សិល្បករ​អាជីព​ ។ ជា​ពិសេស​ក៏​ឃើញ​មាន​វត្តមាន​សិល្បករ​ល្បី​ៗ បង្ហាញខ្លួន និង​ខ្លះ​តម្រូវ​អោយ​ឡើង​ច្រៀង​ជា​កិត្តិយសផង​ដែរ​។

ជា​រឿង​ៗ​គ្រួសារ​តារា​កម្ពុជា​តែងតែ​បង្ហាញ​វត្តមាន​ក្នុង​សកម្មភាព​សង្គម​ជា​បន្តបន្ទាប់ និង​ការងារ​មនុស្សធម៌​។ ចំណែក​ការ​ចូលរួម​កម្មវិធី​វប្បធម៌​ជាតិ​លើក​នេះ ជា​ការ​សហការ​រួម​គ្នា បង្កើត​ចំណង​សាមគ្គី ក៏​ដូច​ជា​ការ ពង្រីក​ស្នាដៃ​នៅ​ក្នុង​សង្គម​សិល្បៈ លើក​ស្ទួយ​វប្បធម៌​ខ្មែរ បន្ត​ទៀត​។ លើស​ពី​នេះ បាន​សម្តែង​ការ​កោតសរសើរ ដល់​ក្រសួង​វប្បធម៌​ដែល បាន​រំលេច​កម្មវិធី​នេះ​ឡើង ជា​រៀង​រាល់​ឆ្នាំ ។ ព្រមទាំង​បើក​ការ​ប្រកួតប្រជែង​យក​ស្នាដៃ សិល្បៈ​ទម្រង់​ថ្មី​ៗ​គួរ​អោយ​ចាប់​អារ​ម្ម​ណ៍ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ