ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool ជ្រុះ​ចេញពី​ពាន FA Cup ត្រឹម​វគ្គ​១៦​ក្រុម

4 ឆ្នាំ មុន

ក្រុម​តោ​ខៀវ Chelsea បាន​ទម្លាក់​ក្រុម​ហង្ស​ក្រហម Liverpool ចេញពី​ព្រឹត្តិការណ៍ FA Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​លទ្ធផល ២-០ កាលពី​យប់​ម្សិលមិញ​។…

ក្រុម​តោ​ខៀវ Chelsea បាន​ទម្លាក់​ក្រុម​ហង្ស​ក្រហម Liverpool ចេញពី​ព្រឹត្តិការណ៍ FA Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​លទ្ធផល ២-០ កាលពី​យប់​ម្សិលមិញ​។

លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Jürgen Klopp រង​បរាជ័យ​ជា​លើក​ទី​២ បន្ទាប់​ពី​ទើបតែ​ចាញ់​ក្រុម Watford កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ការ​ប្រកួត​លី​គ ដោយ​លទ្ធផល ៣-០ បញ្ចប់​ឱកាស​ឈ្នះ​ពានមាស Premier League រដូវ​កាល​នេះ​។

ងាក​មក​កាន់ការ​ប្រកួត​កាល​ម្សិលមិញ ខ្សែបម្រើ Willian និង Ross Barkley ជា​អ្នក​ដែល​រក​ជ័យជម្នះ​សម្រាប់​ក្រុម​ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Stamford Bridge ជាមួយ​លទ្ធផល​នេះ​បាន​ធ្វើ Chelsea កក់​កៅអី​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ