ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន​ព្រះ​វិហារ​កាតូលិក​ដ៏​មាន​ឥទ្ធិពល ​​​​កំពុង​រក​វីរុស ​ក្រោយគាត់​ក្អក​​មិន​ឈ​ប់​

4 ឆ្នាំ មុន

អា​មេ​រិ​ក​៖ ប្រធាន​ព្រះ​វិហារ​កាតូលិក​ដ៏​មាន​ឥទ្ធិពល Pope Francis ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ថ្មី បន្ទាប់​ពី​មាន​បញ្ហា​សុខភាព ​មិន​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​បាន​។ ប្រធាន​ព្រះ​វិហារ​កាតូលិក អាយុ៨៣​ឆ្នាំ ដែល​ឧស្សាហ៍​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សាធារណជន…

អា​មេ​រិ​ក​៖ ប្រធាន​ព្រះ​វិហារ​កាតូលិក​ដ៏​មាន​ឥទ្ធិពល Pope Francis ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ថ្មី បន្ទាប់​ពី​មាន​បញ្ហា​សុខភាព ​មិន​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​បាន​។ ប្រធាន​ព្រះ​វិហារ​កាតូលិក អាយុ៨៣​ឆ្នាំ ដែល​ឧស្សាហ៍​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សាធារណជន នៅ​ពេល​ដែល​គាត់​ជូនពរ​ដល់​ពួក​គេ​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​កម្មវិធី​អាសា​ដ គឺ​គាត់​បាន​ជូត​ច្រមុះ​របស់​គាត់​រហូត​ ។

នៅ​ថ្ងៃ​បន្ទាប់​ គាត់​មិន​អាច​ចូលរួម​ពិធី​អភិបូជា ដែល​គាត់​ត្រូវ​ប្រារព្ធ​នៅ​ឯ Archbasilica នៃ​ផ្លូវ John Lateran ក្នុង​ទីក្រុង​រ៉ូ​ម​ ។ ទីភ្នាក់ងារសារព័ត៌មាន​កាតូលិក (CNA) បាន​រាយការណ៍​ថា លោក Matteo Bruni នាយក​ការិយាល័យ​សារព័ត៌មាន Holy See បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស​ប្តា​ហ៍​មុន​ថា លោកតា Pope បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​របស់​គាត់​នៅ​ជិត Santa Marca ជា​កន្លែង​ដែល​គាត់​រស់នៅ​។ ជាមួយ​គ្នា​នេះ​ដែរ គាត់​ក៏​មិន​អាច​ថ្លែង​សុន្ទរកថា​នៅ Apostolic Palace ហើយ​បាន​រំសាយ​ការ​ជួបជុំ​ផង​ដែរ​។

ក្នុងអំឡុងពេល​បង្ហាញខ្លួន​ជា​សាធារណៈ ​បន្ទាប់​របស់​គាត់​នៅ​ថ្ងៃអាទិត្យ គាត់​បាន​ប្រាប់​អ្នក​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ នៅ​ទីលាន St. Peter Square ថា​ ជា​លើក​ដំបូង​ហើយ ដែល​គាត់​មិន​បាន​ចូលរួម​ក្នុង​ពី​ធី Lenten នៅ​ប្រទេស​រ៉ូ​ម​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់ Vatican ៕

អត្ថបទសរសេរ ដោយ