ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូណាល់ដូបញ្ជាក់​ពី​ស្ថានភាព​ម្តាយ​ដែល​​​ដាច់​​សរសៃឈាម​​ខួរក្បាល

4 ឆ្នាំ មុន

កីឡាករ Cristiano Ronaldo បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ម្តាយ​របស់​គេ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ បន្ទាប់​ពី​លោកស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល​។ យោង​តាម​ប្រភព​ពី Dailymail បានឱ្យ​ដឹង​ថា…

កីឡាករ Cristiano Ronaldo បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ម្តាយ​របស់​គេ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ បន្ទាប់​ពី​លោកស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល​។

យោង​តាម​ប្រភព​ពី Dailymail បានឱ្យ​ដឹង​ថា C.Ronaldo បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជូនពរ​ដល់​ម្តាយ​របស់​គេ «​សូម​អរគុណ​ចំពោះ​រាល់​សារ​ដែល​ជូនពរ​ដល់​ម្តាយ​របស់ខ្ញុំ​។ បច្ចុប្បន្ន​ គាត់​មាន​ល្អ​ប្រសើរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។

បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា «​ខ្ញុំ និង​ក្រុម​គ្រួសារ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ ដែល​បាន​មើលថែ​រក្សា​ម្តាយ​ខ្ញុំ ហើយ​សម្រួល​អោយ​យើង​ទាំងអស់​គ្នា​ទទួល​បាន​នូវ​ភាព​ឯកជន​នៅ​ពេល​នេះ​»​។

ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​ក្រុម Juventus រូប​នេះ​រួម​ទាំង​មិត្ត​ស្រី និង​កូនប្រុស​ច្បង បន្ទាប់​​ពី​ចុះ​ពី​យន្តហោះ​ឯកជន​របស់​ខ្លួន​ពី​ប្រទេស​អ៊ី​តា​លី ដល់​ស្រុក​កំណើត​ភ្លាម រូបគេ​បាន​ប្រញាប់​ប្រញាល់​​ទៅ​កាន់​មន្ទីរពេទ្យ Nelio Mendonca ក្នុង​រដ្ឋធានី Funchal ដើម្បី​ទៅ​ជួប​ម្តាយ​គឺ​លោកស្រី Dolores Aveiro ដែល​បច្ចុប្បន្ន​មាន​វ័យ៦៥​ឆ្នាំ ។ ប្រភព៖ Dailymail

អត្ថបទសរសេរ ដោយ