ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ណាខ្លះ​លួច​ដី​លោក​ផ្កាយ​ពីរ ភឺន ផល្លា ?​…​ដូច​សម្ល​កំពឹស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក ពេជ្រ វេជ្ជ​ធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នារ​សៀ​ស​ថ្ងៃ​ទី​២ មីនា កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ ប្រភព​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក ពេជ្រ វេជ្ជ​ធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នារ​សៀ​ស​ថ្ងៃ​ទី​២ មីនា កន្លង​មកនេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ជាប់ចោទ​៣​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដ៏​ទៃ ។

ជន​ទាំង​៣​នាក់ ១-​ឈ្មោះ ឡុ​ង ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។ ២-​ឈ្មោះ ឡូញ រស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​៣-​ឈ្មោះ ប៉ូច ថេ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។

សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២០ តំណាង​អយ្យការ បាន​សម្រេច​ធោ​ទ​ប្រកាន់​ជនជាប់ចោទ​ជា​ផ្លូវការ​ហើយ ក្នុង​នោះ​មាន​លោក ស ថា​វី អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ម្នាក់​ផង​ដែរ ដែល​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​លក់​ដី​របស់​អ្នក​ដ៏​ទៃ ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​មាន​ទំហំ​ប្រមាណ​ជាង​២​ម៉ឺន​ម៉ែត្រការ៉េ ។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​៣​នាក់​មានឈ្មោះ ឡុ​ង ដា​រ៉ា​, ឡូញ រស់ និង​ឈ្មោះ ប៉ូច ថេ​ន ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២០ ដោយ​ជាប់​ពាក់ព័ន្ធ​រឿង​លួច​លក់​ដី​អ្នក​ដ៏​ទៃ មាន​ទំហំ​២២.៩០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​ពួក​គេ​រួម​គ្នា​ប្រព្រឹត្ត​ក្នុង​កំឡុង​ឆ្នាំ​២០១៨ ។

ដោយឡែក​លោក ស ថា​វី មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​តំណាងអយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ក្នុង​សំណុំរឿង​មួយ​នេះ ក្នុង​នោះ​គឺ​មាន​មនុស្ស​៧​នាក់ ឯណោះ​ដែល​ជាប់​ពាក់ព័ន្ធ ហើយ​អាច​ត្រូវ​តុលាការ​នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នៅ​ពេល​ក្រោយ ។

លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា សំណុំរឿង​នេះ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ហើយ​បាន​ធ្វើ​ដីកា​សន្និដ្ឋាន និង​បញ្ជូន​រឿង​ឲ្យ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​ទាំង​៣​នាក់ នៅ​ដំណាក់កាល​សមត្ថកិច្ច ក៏​ដូច​ជា​នៅ​ស្ថាប័ន​អយ្យការ មាន​ភាព​ស៊ីសង្វាក់ និង​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​ឆ្នាំ​២០១៨ ឈ្មោះ ឡុ​ង ដា​រ៉ា បាន​លក់​ដី​ទំហំ​២២.៩០០​ម៉ែត្រការ៉េ ឱ្យទៅ​ឈ្មោះ ប៉ូច ថេ​ន ក្នុង​តម្លៃ​ទឹកប្រាក់​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ប្រាក់​បាន​ពី​ការ​លក់​ដី​នោះ គេ​បាន​បែងចែក​គ្នា​មួយ​ចំណែក​ឲ្យ​ទៅ​មេធាវី​ចំនួន​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​លោក យិ​ន អុឹម ចៅសង្កាត់​សំរោង​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​ថ្លៃ​ធ្វើ​ឯកសារ​ទិញ​-​លក់​ដី​ខាងលើ និង​ចែក​ឲ្យ​ទៅ​មនុស្ស​មួយ​ចំនួន​ទៀត ។ ចំណែក​ប្រាក់​នៅ​សល់​ចំនួន​៣០.០០០​ដុល្លារ គឺ​នៅ​លើ​ឈ្មោះ ឡុ​ង ដា​រ៉ា ។

ចម្លើយ​របស់​ជនជាប់ចោទ​ឈ្មោះ ឡុ​ង ដា​រ៉ា បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ដី​នេះ​ឈ្មោះ ប៉ូច
ថេ​ន ជា​អ្នក​ឈរឈ្មោះ​ទិញ​ឱ្យទៅ​ឈ្មោះ ស ថា​វី ។

ចំណែក​ដីស្រែ​ដែល​ខ្លួន​បាន​លក់ គឺជា​ដី​របស់​ឈ្មោះ ភឺន ផល្លា ត្រូវ​បាន​លោក ស ថា​វី បញ្ជា​ឲ្យ
លក់​​ទៅ​​ឲ្យ​ឈ្មោះ ប៉ូច ថេ​ន ។ រីឯ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​លក់​ដីស្រែ​ទាំង​អស់នោះ គឺ​ឈ្មោះ អ៊ូ ភក្តី ជា​អ្នក​រៀបចំ ។

សំណុំរឿង​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដ៏​ទៃ​នេះ បាន​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​គ្នា​ដូច​សម្ល​កំ​ពិស ដែល​ពេល​នេះ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​៣​នាក់ ដូច​មានឈ្មោះ​ខាងលើ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន និង​អាច​ចេញ​ដីកា​បញ្ជា​ឲ្យ​បក្សពួក​៣-៤​នាក់​ទៀត​ចូលខ្លួន ដើម្បី​នាំ​មក​ឲ្យ​ទទួលទោស​ចំពោះ​មុខ​ច្បាប់​ដូច​គ្នា ។

បាន​កត់​សម្គាល់ថា តាំង​តែ​ពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ លោក​ឧត្ដមសេនីយ៍ទោ ភឺន ផល្លា ទទួល​រង​នូវ​ការ​ចោទប្រកាន់​ពី​ប្រភព​ខ្លះ​ថា លោក​បាន​នាំ​កម្លាំង​ច្រើន​នាក់​ទៅ​រំលោភ​យក​ដី ដែល​មាន​ម្ចាស់​គ្រប់គ្រង​នៅ​ក្នុង​បឹង​សំរោង​នេះ ។ គ្មាន​ប្រភព​ណាមួយ​បញ្ជាក់​ថា ជា​ដី​របស់​លោក ភឺន ផល្លា ទេ មាន​តែ​ពាក្យ​ថា លោក ផល្លា អាង​អំណាច​ទៅ​រំលោភ​ប៉ុណ្ណោះ ។

ពេលវេលា​នេះ ដោយសារ​តែ​អំណាចតុលាការ​ទើប​ដឹង​ថា យុត្តិធម៌​ទើប​កើត​មាន​ចំពោះ​លោក​ផ្កាយ​ពីរ ភឺន ផល្លា យ៉ាង​ពិតប្រាកដ​។ ចំណែក​អ្នក​ដែល​ឃុបឃិត​គ្នា រួម​ជាមួយ​រដ្ឋអំណាច​មូលដ្ឋាន​មុខលុយ​ផង កំពុង​តែ​ប្រឈម​មុខ​មានទោស​បន្តបន្ទាប់ ដូច​សម្ល​កំ​ពិស​ពេញ​ក្នុង​ឆ្នាំង​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ