ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិយា​របស់​សប្បុរស​ផ្ទុយ​ពី​គំនិត​ពាល

4 ឆ្នាំ មុន

ជន​ណា​ជា​អ្នក​ពោល​លើក​គុណ​ខ្លួនឯង បន្តុះបង្អាប់​អ្នក​ដទៃ ជា​អ្នក​ស្វែងរក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក តែង​ត្រេកអរ​ចំពោះ​ពាក្យ​ឥតប្រយោជន៍ ជា​អ្នក​ស្វែងរក​ការ​ផ្ចាញ់​សម្តី​នៃ​គ្នា​និង​គ្នា បុគ្គល​នោះ​ឈ្មោះ​ថា​ជា​ទុ​ទិដ្ឋិ​បុគ្គល ឬ​ជា​ពាល​បុគ្គល ។ ចំណែកឯ​ជន​ជា​សប្បុរស​មិន​ប្រព្រឹត្ត​ការ​គិត​ពោល​ដូច្នោះ​ទេ ។…

ជន​ណា​ជា​អ្នក​ពោល​លើក​គុណ​ខ្លួនឯង បន្តុះបង្អាប់​អ្នក​ដទៃ ជា​អ្នក​ស្វែងរក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក តែង​ត្រេកអរ​ចំពោះ​ពាក្យ​ឥតប្រយោជន៍ ជា​អ្នក​ស្វែងរក​ការ​ផ្ចាញ់​សម្តី​នៃ​គ្នា​និង​គ្នា បុគ្គល​នោះ​ឈ្មោះ​ថា​ជា​ទុ​ទិដ្ឋិ​បុគ្គល ឬ​ជា​ពាល​បុគ្គល ។

ចំណែកឯ​ជន​ជា​សប្បុរស​មិន​ប្រព្រឹត្ត​ការ​គិត​ពោល​ដូច្នោះ​ទេ ។ បើ​សប្បុរស​ប្រាថ្នា​នឹង​និយាយ ក៏​ជា​អ្នក​ឈ្លា​ស ស្គាល់​កាល និយាយ​តែ​ពាក្យ​សម្តី​ដែល​ប្រកបដោយ​ធម៌ ជាស​ម្តី​ដែល​អរិយជន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ ជា​អ្នកមាន​ប្រាជ្ញា មិន​ក្រោធ​ខឹង មិន​លើកខ្លួន ឥត​មាន​មានះ មិន​លើកកម្ពស់​ខ្លួន លោក​ជា​អ្នក​មិន​មាន​ឫស្យា​និង​សេចក្តី​ប្រកាន់ខ្លួន និង​ជា​អ្នកដឹង​ពិត​ហើយ​ទើប​និយាយ ។

កាលបើ​សម្តី​ដែល​ជន​ដទៃ​និយាយ​ត្រូវ ក៏​អនុមោទនា តែបើ​គេ​និយាយ​ខុស ក៏​មិន​ដេញដោល មិន​ប្រុង​ប្រណាំងប្រជែង មិន​អាង​ហេតុ​ចាប់​ខុស​គេ មិន​និយាយ​ប៉ប៉ាចប៉ប៉ោច មិន​និយាយ​សង្កត់សង្កិន​គេ មិន​និយាយ​បាតដៃ​ជា​ខ្នងដៃ នេះ​ជា​ចរិត​របស់​សប្បុរស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ