ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ផ្សំ​ដំណេក​ កូន​ក​ម្លោះ​បាក់​ធ្មេញ ​និង​បែក​មាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធី​មង្គលការ​​មួយ​ជិត​​បាន​បញ្ចប់​ និង​ដល់​​រាត្រី​​ផ្សំ​ដំណេក​ទៅ​ហើយ ស្រាប់តែ​ផ្ទុះ​ហិង្សា​កើតឡើង​រវាង​អ្នកជិត​ខាង​ និង​ខាង​កូនកំលោះ បណ្តាល​ឱ្យ​​កូន​ក​ម្លោះរងរបួស​​បែក​មាត់ និង​បាក់​ធ្មេញ​ផង​ដែរ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២…

រាជធានីភ្នំពេញ ៖ ពិធី​មង្គលការ​​មួយ​ជិត​​បាន​បញ្ចប់​ និង​ដល់​​រាត្រី​​ផ្សំ​ដំណេក​ទៅ​ហើយ ស្រាប់តែ​ផ្ទុះ​ហិង្សា​កើតឡើង​រវាង​អ្នកជិត​ខាង​ និង​ខាង​កូនកំលោះ បណ្តាល​ឱ្យ​​កូន​ក​ម្លោះរងរបួស​​បែក​មាត់ និង​បាក់​ធ្មេញ​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ចំណុចគេហដ្ឋាន​​ខាង​ស្រី ​ស្ថិត​ក្នុង​​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ភាគី​ទាំង​​សង​ខាង​មិន​បានអោយ​ដឹង​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ភាគី​ខាង​កូន​កម្លោះ​បាន​រងរបួសធ្ងន់​ចំនួន២​នាក់ គឺ​កូន​កម្លោះ​និង​បងប្រុស​របស់​កូន​កម្លោះ​ ចំណែក​ភាគី​ខាង​អ្នក​​ជិត​ខាង​រង​របួសស្រាល​ចំនួន​៣​នាក់ ។

តាម​ប្រភពពី​ភាគី​ខាង​កូន​កម្លោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​ពិធី​មង្គលការ​របស់​ពួក​គាត់​កំពុង​តែ​​រាំច្រៀងយ៉ាង​សប្បាយ​ លុះដល់​ពេល​ជិត​ចប់​​កម្មវិធី​​ទៅ​ហើយ ស្រាប់តែ​អ្នក​ជិត​ខាង​ដែល​មានផ្ទះ​នៅ​ទល់មុខ​រោងការ​ដែរ ​តែ​ពួកគាត់​មិន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​មង្គលការ​នោះ​ទេ បាន​ប្រាប់​ឱ្យ​​ខាង​កូន​កម្លោះ​ឈប់​ច្រៀង​ទៅ​ ព្រោះ​យប់​ជ្រៅ​ហើយ ប៉ុន្តែ​ខាង​កូន​ក​ម្លោះ​នៅ​ចង់​ច្រៀង​បន្តិចទៀត​ទើប​ឈប់​ ពេលនោះ​ក៏​បង្ក​ឲ្យ​កើតជា​ទំនាស់​ពាក្យ​សម្តី​ រហូត​ឈាន​ដល់​​ការ​ប្រើ​ហិង្សា​វាយតប់​​គ្នា​ទៅ​វិញ​ទៅ​មក ។ ដោយ​ខាង​កូន​កម្លោះ​មាន​កែវ​ហោះ ចំ​ណែក​​អ្នក​ជិតខាងមានកាំបិត រួច​ក៏​បើក​ឆាកប្រយុទ្ធ​គ្នា បណ្តាល​ឲ្យ​ខាង​កូន​កម្លោះ​រង​របួសធ្ងន់​​ចំនួន​២​នាក់ ​ដោយ​កូន​កម្លោះ​បែក​មាត់​ និង​បាក់​ធ្មេញ ​រីឯ​​បង​កូន​កម្លោះ​រង​របួស​បែកក្បាល ។

ដោយឡែក​​ភាគី​ខាង​អ្នក​ជិត​ខាង​បាន​រង​របួស​​ចំនួន​៣​នាក់ តែ​របួសស្រាល ភ្លាម​ៗ​នោះ​ដែរ ភាគី​ទាំង
​សង​​ខាង​ ​ត្រូវ​បាន​​សមត្ថកិច្ច​ហៅ​មក​ធ្វើ​ការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ ។ ដោយ​ភាគី​ខាង​អ្នក​​ជិត​ខាង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​មុន ដោយឡែក​ខាង​កូន​កម្លោះ​ទៅ​ព្យាបាល​របួស​រួច ក៏បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​២​តាម​ក្រោយផងដែរ​ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ភាគី​ខាង​អ្នក​ជិត​ខាង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​មុន ត្រូវបាន​សមត្ថកិច្ច​​អោយ​ទៅ​ផ្ទះ​មុន ចំណែក​ខាង​កូន​កម្លោះ​ដែល​រង​របួសធ្ងន់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ​ដើម្បី​រក​ដំណោះស្រាយដែរ​ តែ​សមត្ថកិច្ច​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​អោយ​ភាគី​ខាង​កូន​កម្លោះ​ទៅ​ផ្ទះ​សំរាក​សិន លុះ​ចាំ​ព្រឹក​ថ្ងៃទី​៣ មីនា ​ទើប​សមត្ថកិច្ច​ហៅ​ភាគីទាំង​​សង​ខាង​​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត ។

ជុំវិញ​​ករណីខាងលើ​នេះ ​កោះសន្តិភាព​​​មិន​​បាន​ជួប ដើម្បីសុំ​ការ​​បំភ្លឺ​ពី​ភាគី​ខាង​អ្នក​​ជិត​ខាង​បាន​​ទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ