ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ​ជនជាតិ​អា​ហ្រិ្វ​ក​ម្នាក់​ប្រកាស​ថា​នឹង​ទៅ​ចិន​ដើម្បីកម្ចាត់​មេរោគ​កូ​រ៉ូ​ណា​ថ្មី

4 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា អាចារ្យ​ជនជាតិ​អា​ហ្រិ្វ​ក​នៅ​ព្រះ​វិហារ​យេស៊ូ​ម្នាក់​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា គាត់​នឹង​ទៅ​ប្រទេស​ចិន​ដើម្បី​កម្ចាត់​វីរុស​ឆ្លង​យ៉ាង​កាច​សាហាវ​កូ​រ៉ូ​ណា​ថ្មី (COVID-19)​។ លោក​អាចារ្យ…

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា អាចារ្យ​ជនជាតិ​អា​ហ្រិ្វ​ក​នៅ​ព្រះ​វិហារ​យេស៊ូ​ម្នាក់​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា គាត់​នឹង​ទៅ​ប្រទេស​ចិន​ដើម្បី​កម្ចាត់​វីរុស​ឆ្លង​យ៉ាង​កាច​សាហាវ​កូ​រ៉ូ​ណា​ថ្មី (COVID-19)​។

លោក​អាចារ្យ David Elijah នៃ​ព្រះ​វិហារ Glorious Mount of Possibility នៅ​ក្រុង Lagos បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​នៅ​លើ​បណ្តាញ​សង្គម​អាហ្វ្រិក ក្រោយ​ពី​រូប​លោក​ប្រកាស​នៅ​ក្នុង​វី​ឌី​អូ​ថា គាត់​នឹង​ទៅ​ប្រទេស​ចិន ដើម្បី​កម្ចាត់​មេរោគ​កូ​រ៉ូ​ណា​ថ្មី ហើយ​ត្រូវ​បាន​គេ​ឮ​ថា គាត់​នឹង​ទៅ​ខេត្ត Wuhan​។

លោក​អាចារ្យ​បាន​ប្រាប់​អ្នកគាំទ្រ​ថា ៖ «​ខ្ញុំ​នឹង​ទៅ​ប្រទេស​ចិន ដើម្បី​ចាត់ការ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​។ ខ្ញុំ​នឹង​ទៅ​កម្ចាត់​វា​ចោល​។ អ្នកគាំទ្រ​របស់ខ្ញុំ​មិន​អាច​បាត់បង់​ជីវិត​បាន​ទេ​។ ខ្ញុំ​មិន​អាច​ធ្វើ​ជា​អាចារ្យ ខណៈ​ដែល​ប្រជាជន​នៅ​ប្រទេស​ចិន​កំពុង​តែ​បាត់បង់​ជីវិត​ដោយសារ​ជម្ងឺ​នេះ​ឡើយ​។ វា​មិន​អាច​នោះ​ទេ​»​។

ក្រោយ​ពី​បានឃើញ​ការ​ប្រកាស​បែប​នេះ មនុស្ស​លើ​បណ្តាញ​សង្គម​មានការ​ទើសចិត្ត ដោយ​អ្នកខ្លះ​បាន​ឌឺ​គាត់​ឱ្យទៅ​ប្រទេស​ចិន ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស់​។ ជាមួយ​គ្នា​នេះ​ដែរ អ្នកខ្លះ​ក៏​បាន​គាំទ្រ​គាត់​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ