ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​វីរុស​នៅអុីតា​លី​កើនឡើង៥០​%​ក្នុង១​ថ្ងៃ​​ កំពុងជា​ក្តី​​កង្វល់​ទូ​ទាំង​អឺរ៉ុប

4 ឆ្នាំ មុន

ប្រធាន​ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​លោក Angelo Borrelli បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​ នៅ​ទីក្រុង​រ៉ូ​ម​ថា ចំនួន​ប្រជាជន​នៅ​ប្រទេស​អ៊ី​តា​លី ដែល​បាន​ឆ្លង​វីរុស Covid-19 គឺ​កើនឡើង​ដល់​ចំនួន១,៦៩៤​នាក់ ​កាលពី​ថ្ងៃអាទិត្យ…

ប្រធាន​ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​លោក Angelo Borrelli បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​ នៅ​ទីក្រុង
​រ៉ូ​ម​ថា ចំនួន​ប្រជាជន​នៅ​ប្រទេស​អ៊ី​តា​លី ដែល​បាន​ឆ្លង​វីរុស Covid-19 គឺ​កើនឡើង​ដល់​ចំនួន១,៦៩៤​នាក់ ​កាលពី​ថ្ងៃអាទិត្យ ខណៈ​ចំនួន​អ្នក​បាត់បង់ជីវិត​​ដោយសារ​វីរុស​នេះ​កើនឡើង​ដល់៣៤​នាក់​។

ចំនួន​សរុប​កាលពី​ថ្ងៃអាទិត្យ ដែល​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​បានជា​សះស្បើយ និង​អ្នក​ដែល​បាន​បាត់ បង់ជីវិត​ គឺ​កើនឡើង៥០​%​លើ​ករណី១.១២៨​ករណី ​ដែល​បាន​កត់ត្រា​កាលពី​ថ្ងៃមុន ​។ លោក Borrelli បាន​និយាយ​ថា ៨៣​នាក់​នៃ​អ្នក​ដែល​បាន​ឆ្លង​មក​ទល់​ពេល​នេះ បានជា​សះស្បើយ​ហើយ​ ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​លោក Roberto Gualtieri បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត La Repubblica ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល​ប្រទេស​អ៊ី​តា​លី​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​ចំនួន៣,៦​ពាន់​លាន​ផោន (៣,៩ ពាន់​លាន​ដុល្លារ​) ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​ពេល​មានការ​រីក​រាលដាល​នៃ​វីរុស​នេះ​។

លោក Gualtieri បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​អ៊ី​តា​លី មាន​បំណង​អនុម័ត​វិធានការ​នេះ​នៅ​ចុង​ស​ប្តា​ហ៍​ក្រោយ​។ លោក​មាន​ទំនុកចិត្ត​ថា សហគមន៍​អ៊ឺ​រ៉ុ​ប នឹង​មិន​ជំទាស់​លើ​សំណើ​នេះ​ទេ ហើយ​បាន​និយាយ​ថា ការ​យល់ព្រម​ពី​សភា​ក៏​នឹង​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​។ ដកស្រង់​ចេញពី​៖ scmp.com

អត្ថបទសរសេរ ដោយ