ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​បែប​ណា ដែល​ធ្វើ​ឱ្យ​កូន​ជោគជ័យ​នៅ​ថ្ងៃ​អនាគត0?

4 ឆ្នាំ មុន

មានការ​សិក្សា​ជា​ច្រើន​ដែល​ធ្វើ​ឡើង​ដើម្បី​សិក្សា​ពី​មនុស្ស​ដែល​ជោគជ័យ​ជុំវិញ​ពិភពលោក និង​មាន​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​មនុស្ស​ទូទៅ​ដទៃ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកជា​អាណាព្យាបាល សំណួរ​ដែល​អ្នក​ចាប់អារម្មណ៍​លើ​ប្រហែលជា «​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ឲ្យ​កូន​ៗ​ខ្ញុំ​ជោគជ័យ​នៅ​ថ្ងៃ​មុខ?​» អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា អ្នក​ត្រូវធ្វើ​ដូច​ខាងក្រោម​នេះ​៖ ១. កុំ​ប្រាប់​ពួក​គេ​ថា​ពួក​គេ​អាច​ធ្វើការ​អ្វី​ក៏​បាន…

មានការ​សិក្សា​ជា​ច្រើន​ដែល​ធ្វើ​ឡើង​ដើម្បី​សិក្សា​ពី​មនុស្ស​ដែល​ជោគជ័យ​ជុំវិញ​ពិភពលោក និង​មាន​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​មនុស្ស​ទូទៅ​ដទៃ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកជា​អាណាព្យាបាល សំណួរ​ដែល​អ្នក​ចាប់អារម្មណ៍​លើ​ប្រហែលជា «​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ឲ្យ​កូន​ៗ​ខ្ញុំ​ជោគជ័យ​នៅ​ថ្ងៃ​មុខ?​» អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា អ្នក​ត្រូវធ្វើ​ដូច​ខាងក្រោម​នេះ​៖

១. កុំ​ប្រាប់​ពួក​គេ​ថា​ពួក​គេ​អាច​ធ្វើការ​អ្វី​ក៏​បាន
វា​ជា​រឿង​ល្អ​ដែល​អនុញ្ញាត​ឲ្យ​កូន​ៗ​មាន​ក្តី​សុបិន​តាំងពី​ក្មេង​មក ប៉ុន្តែ​ប្រសិនបើ​កូន​ៗ​អ្នក​មិន​មាន​ទេព​កោសល្យ​ក្នុង​ការងារ​ដែល​ពួក​គេ​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត​ទេ ឪពុក​ម្តាយ​គួរតែ​តម្រង់​ទិស​ពូក​គេ​តាំងពី​តូច​ៗ​ទៅ​កាន់ការ​ងារ​ដែល​មាន​តម្រូវការ​ខ្ពស់​នៅ​ថ្ងៃ​អនាគត ជា​ពិសេស​វិស័យ​ដែល​ខ្វះ​បុគ្គលិក ។

២. ទទួលទាន​អាហារ​ពេល​យប់​ជា​គ្រួសារ
យោង​ទៅ​តាម​អង្គការ​មិន​យក​ប្រាក់​ចំណូល​មួយ​បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​ដែល​ទទួលទាន​អាហារ​ពេល​យប់​ជួបជុំ​ក្រុម​គ្រួសារ​ប្រមាណ ៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​មាន​ភាគរយ​តិច​ក្នុង​ការ​ធ្លាក់ខ្លួន​ញៀន​គ្រឿងញៀន ធាត់​លើស​គីឡូ ឬ​មាន​ជម្ងឺផ្លូវចិត្ត​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត ក្មេង​ៗ​ទាំងនេះ​ភាគច្រើន​មាន​ពិន្ទុ​ខ្ពស់​ជាង​មធ្យម និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ជាង​ក្មេង​ដទៃ ។

. ធ្វើការ​ក្រៅ​ផ្ទះ
ម្តាយ​ដែល​មិន​ធ្វើការ​និង​នៅ​មើលថែ​ផ្ទះ និង​កូន​ៗ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រួសារ ប៉ុន្តែ​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Harvard Business School បាន​ប្រទះ​ឃើញ​ថា ពេល​ដែល​ម្តាយ​ធ្វើការ​ក្រៅ​ផ្ទះ កូនស្រី​របស់​ពួក​គេ​មាន​ភាគរយ​ក​ច្រើន​ជាង​ក្មេង​ស្រី​ដទៃ​ក្នុង​ការ​រកបាន​ការងារ​ល្អ​នៅ​ថ្ងៃ​មុខ ។

៤. ឧស្សាហ៍​អាន​ឲ្យ​កូន​ៗ​ស្តាប់
អ្នក​ស្រាវជ្រាវ​មក​ពី New York University School of Medicine បាន​ប្រទះ​ឃើញ​ថា ទារក​ដែល​មាន​អាណាព្យាបាល​អាន​ឲ្យ​ពួក​គេ​ស្តាប់​អាច​និយាយ ចេះអក្សរ និង​ចេះ​អាន​បាន​ល្អ​ជាង​ក្មេង​ដទៃ ។ លើស​ពី​នេះ​ទៅ​ទៀត ក្មេង​ដែល​ចូល​ចិត្តការ​អាន​សៀវភៅ​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ពួក​គេ​នៅ​ថ្ងៃ​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ