ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​វាយលុក​​ខាង​យោធា​ដោយ​​ទ្រង់​ទ្រាយ​ធំ​មួយ បា.ញ់​ធ្លាក់​យន្តហោះ​​២​គ្រឿង

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ តួ​ក​គី​កាលពី​ថ្ងៃ​ទី​១ ខែ​​មីនា ឆ្នាំ​២០២០ ​បាន​ធ្វើការ​វាយលុក​ខាង​យោធា​ដោយ​​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ស៊ី​រី ប្រឆាំង​របប​ក្រុង​ដា​ម៉ាស់ ហើយ​អះអាង​ពី​ការ​បាញ់​ធ្លាក់​យន្ត​ហោះ​ស៊ីរី​២​គ្រឿង រួច​ទាហាន​ស៊ី​រី​១៩​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ ហើយ​រក្សា​ការ​គាបសង្កត់​លើ​ពួក​អឺរ៉ុប…

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ តួ​ក​គី​កាលពី​ថ្ងៃ​ទី​១ ខែ​​មីនា ឆ្នាំ​២០២០ ​បាន​ធ្វើការ​វាយលុក​ខាង​យោធា​ដោយ​​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ស៊ី​រី ប្រឆាំង​របប​ក្រុង​ដា​ម៉ាស់ ហើយ​អះអាង​ពី​ការ​បាញ់​ធ្លាក់​យន្ត​ហោះ​ស៊ីរី​២​គ្រឿង រួច​ទាហាន​ស៊ី​រី​១៩​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ ហើយ​រក្សា​ការ​គាបសង្កត់​លើ​ពួក​អឺរ៉ុប ដោយ​បណ្ដោយ​ឲ្យ​ពួក​អន្ដោប្រវេសន៍​ច្រើន​ពាន់​នាក់​លើកគ្នា​ចូល​ប្រទេស​ក្រិ​ក​។

ក្រោយ​រយៈពេល​ច្រើន​ស​ប្ដា​ហ៍​នៃ​ភាព​តានតឹង ក្នុង​តំបន់​អ៊ីដ​លី​ប​ភាគ​ពាយ័ព្យ​ស៊ី​រី​តួ​ក​គី​ប្រកាស​ពី​ការ​បើក​ធ្វើ​ប្រតិបត្តិការ​ខែល​និទាឃ​រដូវ ប្រឆាំង​របប​លោក​បា​ចា​អាល់​អាសា​ដ ដែល​រង​ការ​បាត់​បង់​ធ្ងន់ធ្ងរ​ក្នុង​ការ​វាយប្រហារ​នានា របស់​តួ​ក​គី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ជា​សញ្ញា​ដែល​ការ​ប្រយុទ្ធ​គ្នា​កាន់តែ​កើន​ខ្លាំង យន្តហោះ​២​គ្រឿង​របស់​ស៊ី​រី​បាន​ត្រូវ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​១​មីនា ក្នុង​ដែនអាកាស​ខេត្ត​អ៊ី​ដ​លី​ប​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​ក្រុង​អង់កា​រ៉ា​និង​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​រី​SANA​អះអាង ពី​ការ​កម្ទេច​ដ្រូ​ន​៣​គ្រឿង​របស់​តួ​ក​គី​

កាលពី​ថ្ងៃ​ទី​១​មីនា​OSDH​រាយការណ៍​ថា ទាហាន​ស៊ី​រី​១៩​នាក់​បាន​ត្រូវ​សម្លាប់​នា​ថ្ងៃ​នោះ ដោយ​បណ្ដា​ដ្រូ​ន​របស់​តួ​ក​គី លើ​ក្បួន​រថយន្ត​យោធា​ស៊ី​រី​មួយ​ខ្សែ​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។ ខណៈ​ដែល​ជម្លោះ​នៅ​ស៊ី​រី​កំពុង​តែ​មានការ​បំពុល រដ្ឋមន្ត្រី​ការពារ​ប្រទេស​តួ​ក​គី​លោក​ហ៊ូ​លូ​ស៊ីអាកា​គូស​បញ្ជា​ក់ថា ក្រុង​អង់កា​រ៉ា​ពុំ​បាន​ស្វែងរក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុង​មូ​ស្គូ ដែល​ជា​សម្ព័ន្ធ​ដ៏​ធំ​របស់​ស៊ី​រី​ឡើយ​។

ប្រទេស​តួ​ក​គី​បាន​បង្កើន​ចាប់តាំងពី​ថ្ងៃ​ទី​២៩​កុម្ភៈ​មក នូវ​ការ​វាយប្រហារ​នានា​របស់​ដ្រូ​ន​ប្រឆាំង​បណ្ដា​ទីតាំង​របស់​របប​ស៊ី​រី តែ​ជា​លើក​ដំបូង​ដែល​ក្រុង​អង់កា​រ៉ា​ប្រកាស​ជា​ផ្លូវការ​ថា ការ​វាយ​ប្រហារ​ទាំងនេះ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​កាន់តែ​ទូទៅ​មួយ​។ ប្រតិបត្តិការ​យោធា​របស់​តួ​ក​​គី​នេះ​កើត​មាន ក្រោយ​ពី​ការ​បាត់​បង់​ជីវិត​​ទាហាន​តួ​ក​គី​៣៣​នាក់​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​ស៊ីរី ជា​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​ដែល​ក្រុង​អង់កា​រ៉ា​ជួប​ប្រទះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ