ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​បង្កើត​ទម្លាប់​ដើម្បី​ជួយ​រក​លុយ​ឲ្យ​អ្នក !

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​មានរឿង និង​កិច្ចការ​ច្រើន​ដែល​អ្នក​គិត​ថា​អ្នក «​គួរ​» តែ​ធ្វើ ប៉ុន្តែ​តើ​អ្នក​ត្រូវ​ចំណាយពេល​ប៉ុណ្ណា​ទៀត​ក្នុង​ការ​គិត​ដូច្នេះ? មនុស្ស​ម្នាក់​ៗ​តែងតែ​ចង់បាន​អ្វី​ជា​ច្រើន​ក្នុង​ជីវិត​មិន​ថា​ជា​រឿង​ការងារ ឬ​អាជីវកម្ម​ទេ ប៉ុន្តែ​វា​មិន​ងាយ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​ទាំងនោះ​ឡើយ ។ ហើយ​វា​មិនមែន​មក​ពី​យើង​មិន​ចង់​សម្រេច​វា​ទេ…

អ្នក​ប្រហែលជា​មានរឿង និង​កិច្ចការ​ច្រើន​ដែល​អ្នក​គិត​ថា​អ្នក «​គួរ​» តែ​ធ្វើ ប៉ុន្តែ​តើ​អ្នក​ត្រូវ​ចំណាយពេល​ប៉ុណ្ណា​ទៀត​ក្នុង​ការ​គិត​ដូច្នេះ? មនុស្ស​ម្នាក់​ៗ​តែងតែ​ចង់បាន​អ្វី​ជា​ច្រើន​ក្នុង​ជីវិត​មិន​ថា​ជា​រឿង​ការងារ ឬ​អាជីវកម្ម​ទេ ប៉ុន្តែ​វា​មិន​ងាយ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​ទាំងនោះ​ឡើយ ។ ហើយ​វា​មិនមែន​មក​ពី​យើង​មិន​ចង់​សម្រេច​វា​ទេ តែ​មក​ពី​ពួក​យើង​មិន​ទាន់​មានការ​ប្តេជ្ញា​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់​ប្តូរ ។

ពេល​ដែល​យើង​រៀន​ចេះ​បង្កើន​ស្តង់ដារ​សម្រាប់​ខ្លួនឯង ពួក​យើង​ចាប់ផ្តើម​រំពឹង​ចង់បាន​អ្វី​ច្រើន​ពី​ខ្លួនឯង​មក​ដែរ​ដូច​ជា​លទ្ធផល​ការងារ និង​ក្លាយជា​មនុស្ស​ដែល​ប្តេជ្ញា​ខិតខំ​ធ្វើ​ការងារ​ច្រើន​ជាង​មុន​ជាដើម ។ ដើម្បី​ធ្វើ​ដូចនេះ​បាន អ្នក​ត្រូវ​មាន​ទម្លាប់​ល្អ​ៗ​ដែល​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​កាន់តែ​ជិត​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​។ ទម្លាប់​ទាំងនោះ​មាន​ដូច​ខាងក្រោម​នេះ​៖

១. ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​អ្នក
ការ​និយាយ​ថា «​ខ្ញុំ​គួរតែ​ទៅ​ហាត់ប្រាណ​» មិន​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​និយាយ​ថា «​ខ្ញុំ​ត្រូវ​តែ​ទៅ​ហាត់ប្រាណ​» វិញ ។ ការ​ផ្លាស់​ប្តូរ​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​ឈប់​សង្ឃឹមថា​វា​នឹង​កើតឡើង​ដោយ​ខ្លួនឯង និង​ចាប់ផ្តើម​ចេញ​សកម្មភាព​ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត ។ អ្នក​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​លើ​អ្វី​ដែល​អ្នកមាន​មិនមែន​លើ​អ្វី​ដែល​អ្នក​ចង់បាន​ទេ ។ បន្ទាប់​មក​សម្រេចចិត្ត​ថា​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​អ្វីខ្លះ និង​ឈប់​បន្ទោស​អ្នក​ដទៃ​ពេល​ដែល​អ្នក​មិន​ជោគជ័យ ។

២. ទទួលស្គាល់​កំហុស​របស់​ខ្លួន
អ្នក​ដទៃ​ប្រហែលជា​មិន​គោរព​អ្នក​ព្រោះ​អ្នក​តែងតែ​ទៅ​ធ្វើការ​យឺត​ពេលវេលា ឬ​មក​ពី​អ្នក​តែងតែ​ខ្ជិលច្រអូស ឬ​ភ្លេច​ពាក្យ​សន្យា​ជាមួយ​អ្នក​ដទៃ ឬ​ខ្វះ​ជំនាញ​ក្នុង​ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក​កំហុសឆ្គង​របស់​ខ្លួន និង​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ ។ បន្ទាប់​មក​អ្នក​ត្រូវ​សុំ​មតិយោបល់​ពី​អ្នក​ដទៃ​ដើម្បី​ទទួល​បានការ​ណែនាំ​ល្អ​ៗ​ផង​ដែរ ។

៣. ទទួលស្គាល់​ថា​វា​ត្រូវការ​ពេល​យូរ
ទម្លាប់​ល្អ​ៗ​មិនកើត​មាន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ ។ ការ​ពិត​ជាក់ស្តែង ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មនុស្ស​ត្រូវការ​ពេលវេលា ៦៦​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​មួយ​ក្លាយជា​ទម្លាប់​របស់​មនុស្ស​បាន ។ ទម្លាប់​កើត​ចេញពី​ការ​អនុវត្ត​ដដែល​ៗ​ម្តង​ហើយ​ម្តងទៀត ហើយ​ការ​បង្កើត​ទម្លាប់​ថ្មី​ទាមទារ​ឲ្យ​មនុស្ស​មានការ​ប្តេជ្ញា​ខ្ពស់ និង​មានការ​ហ្វឹកហាត់​ជា​ប្រចាំ ៕ កែសម្រួល​ដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ