ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ពិតអំពី​ក្មេងៗ​​ដែល​ចូល​ចិត្ត​អង្គុយ​ជើង​កង្កែប ឬ​ជា​រាង​អក្សរ W

4 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​សម្គាល់​ឃើញ​ថា កូន​តូច​របស់​អ្នក​ឬ​ក្មេង​ដៃ​ទៀត​ចូល​ចិត្ត​អង្គុយ​នៅ​ដៃ​ជា​ជំហរ​ជើ​ង​កង្កែប ឬ​រាង​ជា​អក្សរ W ទេ​។ ជំហរ​អង្គុយ​បែប​នេះ​ច្រើន​តែ​ត្រូវ​បាន​សម្គាល់​ឃើញ​លើ​ក្មេង​នៅ​អាយុ ៣ ទៅ ៦​ឆ្នាំ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​គេ​មើលឃើញ​លើ​ក្មេង​អាយុ​តិច​ជាង​នេះ…

តើ​អ្នក​ធ្លាប់​សម្គាល់​ឃើញ​ថា កូន​តូច​របស់​អ្នក​ឬ​ក្មេង​ដៃ​ទៀត​ចូល​ចិត្ត​អង្គុយ​នៅ​ដៃ​ជា​ជំហរ​ជើ​ង​កង្កែប ឬ​រាង​ជា​អក្សរ W ទេ​។ ជំហរ​អង្គុយ​បែប​នេះ​ច្រើន​តែ​ត្រូវ​បាន​សម្គាល់​ឃើញ​លើ​ក្មេង​នៅ​អាយុ ៣ ទៅ ៦​ឆ្នាំ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​គេ​មើលឃើញ​លើ​ក្មេង​អាយុ​តិច​ជាង​នេះ ឬ​ក្មេង​ធំ​ៗ​ដែរ​។

ឪពុក​ម្តាយ​ភាគច្រើន​តែងតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំហរ​អង្គុយ​របស់​កូន ដោយសារ​តែ​ខ្លាច​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្លាក់ឆ្អឹង ឬ​សាច់ដុំ​។ ប៉ុន្តែ ឪពុក​ម្តាយ​ខ្លះ​ប្រហែលជា​មិន​ខ្វល់​អំពី​រឿង​នេះ​ផង​។ ខាងក្រោម​នេះ​គឺជា​រឿង​ពិត ៥​យ៉ាង​អំពី​ក្មេង​ដែល​ចូល​ចិត្ត​អង្គុយ​ជើង​កង្កែប ឬ​ជា​រាង​អក្សរ W៖

១-ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​តែងតែ​បារម្ភ​អំពី​រឿង​នេះ​ដោយសារ​តែ​វា​មិនមែន​ជា​ធម្មជាតិ​ដែល​ត្រូវ​អង្គុយ​បែប​នេះ ក្មេង​ប្រហែលជា​ចូល​ចិត្ត​អង្គុយ​ជើង​កែប​នេះ​ណាស់​នៅ​ពេល​គេ​អង្គុយ​លេង​នៅ​ដី​។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ខ្លះ​ប្រហែលជា​ងាយ​នឹង​អង្គុយ​បែប​នេះ​ខ្លួនឯង​ឲ្យ​សារ​ធាត​លក្ខណៈ​រាង​កាយ​ពី​កំណើត ជា​ពិសេស​សន្លាក់​ត្រគាក​តែ​ម្តង ឬ​ហៅ​ថា Femoral Anteversion

២-បញ្ហា​នឹង​កើនឡើង​នៅ​បេ​ល​ក្មេង​អង្គុយ​បែប​នេះ​រយៈពេល​យូរ​។ ជំហរ​អង្គុយ​បែប​នេះ​នឹង​ផ្តល់​ជា​ការ​ទ្រ​រាង​កាយ​បាន​ធំ មាន​ន័យ​ថា​ក្មេង​មិន​បាន​ប្រើប្រាស់​សាច់ដុំ​ក្នុង​ខ្លួន​ទេ ដូច្នេះ​លំ​ហ្នឹង​ខ្លួន​គឺ​មិនសូវ​មាន​ល្អ​ឡើយ

៣-ការ​បង្វិល​ទ្រូង​ត្រូវ​ថយ​ចុះ​ដោយសារ​តែ​ជំហរ​អង្គុយ​បែប​នេះ​កាត់​បន្ថយ​ការ​សហ​ការណ៍​រវាង​ចំហៀង​ខ្លួន​ខាងឆ្វេង និង​ស្តាំ​។ ហេតុ​ដូច្នេះ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ជំនាញ​សរសេរ ការ​បិត​ឡេវអាវ ។​ល​។

៤-ការ​អង្គុយ​ជើង​កង្កែប​រយៈពេល​យូរ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ជំហរ​ខ្លួន​ដោយសារ​តែ​ក្មេង​លូតលាស់​អាច​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​សន្លាក់​ត្រគាក និង​ជង្គង់​។ វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ជំនាញ​លោត រត់ និង​ឡើង​បាន​ដែរ​។

៥-យក​ល្អ​គួរតែ​កែតម្រូវ​ជំហរ​អង្គុយ​របស់​កូន​អ្នក និង​លើកទឹកចិត្ត​ឲ្យ​គេ​អង្គុយ​តាម​របៀប​ត្រឹមត្រូវ​វិញ​ទៅ ដោយ​អ្នក​អាច​បង្រៀន​គេ​ឲ្យ​ចេះ​តាម​របៀប​សប្បាយ​ៗ​បាន​។ ក្មេង​ៗ​ត្រូវ​តែ​មាន​ភាព​ថ្នាក់ថ្នម និង​លើកទឹកចិត្ត​ឲ្យ​សម្រប​ខ្លួន​នឹង​ការ​អង្គុយ​ធម្មតា ដោយ​អង្គុយ​រៀប​ស្មើហើយ​ដាក់​ជើង​មក​មុខ​ធម្មតា​។ ជំហរ​បែប​ប​នេះ​ក៏​លើកទឹកចិត្ត​កូន​ឲ្យ​ប្រើប្រាស់​សាច់ដុំ​ខ្នង និង​ពោះ​ដើម្បី​រក្សា​ជំហរ​អង្គុយ​កាន់តែ​ត្រង់​ខ្លួន​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ