ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស់​១​គូ​តម្លៃ​៥០០​រៀល​រក​ទិញ​លែង​បាន ខណៈ​តម្លៃ​ម៉ាស់​នាំ​ចូល​ពី​ថៃ និង​ចិន​ឡើង​ខ្ពស់​ជាង​ពេល​មុន​ឆ្ងាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ វិបត្តិ​វីរុស​កូ​រ៉ូ​ណា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សំខាន់​នៅ​កម្ពុជា​និង​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​នោះ​ទេ សូ​ម្បី​តែ​ម៉ាស់​ពាក់​ការងារ​ធូលី​ដី​ធម្មតា​ដែល​ធ្លាប់តែ​លក់​ក្នុង​តម្លៃ ៥០០ រៀល​ក្នុង​ម៉ាស់​មួយគូ សម្រាប់​ពាក់​ការពារ​ធូលី ឬ​ការពារ​ជំងឺ​ផ្តាស​សាយ​ធម្មតា​ៗ ដែល​គេ​ធ្លាប់តែ​ឃើញ​ដាក់​លក់​ចងរ​ណេ​ង​រណោង​នៅ​តាម​កន្លែង​លក់​ចាប់ហួយ​តូច​ឬ​ធំ ដាក់​លក់​រាប់​ខែ​ស៊ឹង​តែ​រក​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ទិញ ស្រាប់តែ​ពេល​មួយ​រយៈ​ខ្លី​ចុង​ក្រោយ​នេះ​បែរជា​ឡើងថ្លៃ​ហួសប្រមាណ…

​រាជធានី​ភ្នំពេញ​៖ វិបត្តិ​វីរុស​កូ​រ៉ូ​ណា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សំខាន់​នៅ​កម្ពុជា​និង​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​នោះ​ទេ សូ​ម្បី​តែ​ម៉ាស់​ពាក់​ការងារ​ធូលី​ដី​ធម្មតា​ដែល​ធ្លាប់តែ​លក់​ក្នុង​តម្លៃ ៥០០ រៀល​ក្នុង​ម៉ាស់​មួយគូ សម្រាប់​ពាក់​ការពារ​ធូលី ឬ​ការពារ​ជំងឺ​ផ្តាស​សាយ​ធម្មតា​ៗ ដែល​គេ​ធ្លាប់តែ​ឃើញ​ដាក់​លក់​ចងរ​ណេ​ង​រណោង​នៅ​តាម​កន្លែង​លក់​ចាប់ហួយ​តូច​ឬ​ធំ ដាក់​លក់​រាប់​ខែ​ស៊ឹង​តែ​រក​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ទិញ ស្រាប់តែ​ពេល​មួយ​រយៈ​ខ្លី​ចុង​ក្រោយ​នេះ​បែរជា​ឡើងថ្លៃ​ហួសប្រមាណ ហើយ​ពិបាក​នឹង​រក​ទិញ​ទៀត​ផង ។

ប្រាកដ​ណាស់ បើ​ទោះបីជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ថ្មី​ម្តងទៀត​ថា​គិត​ត្រឹម​ថ្ងៃ​ទី ០១ ខែមីនា ម្សិលមិញ​នេះ​មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​កើត​ជំងឺ បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ក៏​ពិតមែនតែ​ម្នាក់​ៗ​ហាក់​នៅ​មានការ​ភ័យ​ខ្លាច សម្រុក​ទិញ ម៉ាស់​យក​មក​ប្រើប្រាស់ រហូត​ធ្វើ​ឲ្យ​តម្លៃ​ម៉ាស់​ហក់​ឡើង​ខ្ពស់ ។ វីរុស​កូ​រ៉ូ​ណា​ដែល​បាន​ផ្ទុះ​នៅ​ចិន​និង​បាន​រីក​រាលដាល​ឆ្លង​យ៉ាង​សាហាវ​ជាង ៥០ ប្រទេស​មក​ដល់​ពេល​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ភ័យ​ខ្លាច បើ​ទោះបី​មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណាមួយ​បានសា្ល​ប់ ឬ​បាន​ផ្ទុក​នៅ​មេរោគ​កូ​រ៉ូ​ណា​នេះ​ដូច​ទៅ​នឹង​ជនបរទេស​ក៏​ដោយ ប៉ុន្តែ​ការ​ភ័យ​ខ្លាច​នេះ​បាន​រុញ​ឱ្យ​ស្ថានភាព​តម្រូវការ​និង​ថ្លៃ​ម៉ាស់​ដែល​ធ្លាប់តែ​លក់​ក្នុង​តម្លៃ​១​គូ​៥០០​រៀលពេល​ត្រូវការ​រក​ទិញ​មិន​បាន​ហើយ​មាន​តម្លៃ​ថ្លៃ​ខុស​ពី​ពេល​មុន​ៗ​។

បើ​តាម​អ្នកលក់​ចាប់ហួយ​នៅ​តាម​ក្បែរផ្លូវ​កម្ពុជា​ក្រោម​សុំ​មិន​បង្ហាញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ពី​មុន​អ្នកស្រី​ធ្លាប់តែ​លក់​ម៉ាស់​១​គូ​ថ្លៃ​៥០០​រៀល តែ​មក​ដល់​ពេល​នេះ​អត់​មាន​ម៉ាស់​១​គូ​ថ្លៃ​៥០០​រៀល​ទៀត​ទេ ដោយសារ​ម៉ូយ​លក់​ចាប់ហួយ​នៅ​ផ្សារ​សាមគ្គី​ប្រាប់​ថា​វា​ឡើងថ្លៃ​។ ​បើ​តាម​ម្ចាស់​តូប​លក់​ចាប់ហួយ​មាន​ផ្លា​ក​យីហោ​បោក​អ៊ុត​ស្អាត​ជា​និច្ច បន្ត​ថា «​នៅ​ពេល​ដែល​មានការ​ផ្អើល​ថា​មាន​ជំងឺ​កូ​រ៉ូ​ណា​នេះ​ដំបូង​ៗ​យើង​ធ្លាប់​បាន​យក​មក​ម៉ាស់​លក់​ខ្លះ​ដែរ តែ​លក់​ក្នុង​តម្លៃ​ធម្មតា​គឺ​ពីរ​ថ្លៃ​៥០០​រៀល តែ​នៅ​ពេល​លក់​អស់ យើង​ទៅ​យក​មក​ទៀត​ម៉ូយ​ប្រាប់​ថា​អត់​មាន​ទេ​មក​ដល់​ពេល​នេះ​។ ព្រោះ​តម្លៃ​វា​មួយ​ប្រអប់​ឡើងថ្លៃ​ដល់​ជាង​៤​ម៉ឺន​រៀល​ទៅ​ហើយ​ឱ្យ​គេ​យក​មក​លក់​ម៉េច?លក់​អត់​បាន​ទេ​ហើយ​បើ​វា​ថ្លៃ​បែប​នេះ​យក​មក​លក់​ក៏​ពិបាក​លក់​ដែរ​»​។ បើ​តាម​ម្ចាស់​តូប​លក់​ចាប់ហួយ​ខាងលើ បើ​អត់​មាន​ម៉ាស់​១​គូ​ថ្លៃ​៥០០​រៀល​លក់​ដូច​ពេល​មុន តែ​អ្នកស្រី​ក៏​មាន​ដាក់​លក់​ម៉ាស់​ក្រណាត់​នេះ​ជំនួស​វិញ​ដែរ ដោយ​ម៉ាស់​មួយ​ថ្លៃ​២០០០​រៀល​។ តែ​ម៉ាស់​ប្រភេទ​នេះ​មិនសូវ​មាន​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ពាក់​ទេ ព្រោះ​ពាក់​ទៅ​វា​ហប់​។

​ម្ចាស់​តូប​លក់​ចាប់ហួយ​ដដែល​លើក​ឡើង​ថា «​លក់​ចាប់ហួយ​រាល់​ថ្ងៃនេះ​មានការ​បារម្ភ​ខ្លះ​ដែរ​នៅ​ពេល​មាន​ជនជាតិ​ចិន​ចូល​មក​ទិញ​ម្តង​ៗ ទោះបី​ចិន​ពាក់​ម៉ាស់​ក៏​ដោយ ព្រោះ​ខ្ញុំ​អត់​ចេះ​ពាក់​ម៉ាស់​ព្រោះ​វា​ហប់​ខ្យល់​ពេក ដោយសារ​ពុំដែល​ធ្លាប់​ពាក់​វា​។​ប៉ុន្តែ​បើ​កូន​ខ្មែរ​មក​ទិញ​អារម្មណ៍​មិនសូវ​ព្រួយ​ទេ​»​។

ចំណែក​អ្នក​ចាប់ហួយ​នៅ​ខាងកើត​ផ្សារ​សាមគ្គី បានឱ្យ​ដឹង​ថា «​មក​ដល់​ពេល​នេះ​ខ្ញុំ​ខាន​លក់​ម៉ាស់​ពីរ​ថ្លៃ​៥០០​រៀល​នេះ​ចូល​មួយ​ខែ​ហើយ តែ​ក្រោយមក​សាកសួរ​ទៅ​កន្លែង​ធ្លាប់​ទៅ​ទិញ​គេ​ប្រាប់​ថា​គេ​ឈប់​ទៅ​យក​មក​លក់​ទៀត​ហើយ​ព្រោះ​ម៉ាស់​ឡើងថ្លៃ​ណាស់​។ មាន​លក់​តែ​ម៉ាស់​ក្រណាត់​ដេរ​នៅ​ប្រទេស​ថៃ​មួយ​ថ្លៃ​២.០០០​រៀល​»​។ ​តាម​អ្នកលក់​ចាប់ហួយ​រូប​នេះ « ម៉ាស់​១​គូ​ថ្លៃ​៥០០​រៀល​ពី​មុន បើ​ចង់បាន​ទល់​កុំ​ម្ម៉​ង់​មួយ​កញ្ចប់​ថ្លៃ​ជាង​២០​ដុល្លារ​អា​មេ​រិ​កមក​ហើយ តើ​ឱ្យ​ខ្ញុំ​លក់​ចេញ​ទៅ​វិញ​មួយ​ថ្លៃ​ប៉ុន្មាន​ទៅ ហើយ​មិនមែន​កុំ​ម្ម៉​ង់​តែ​មួយ​ប្រអប់​បាន​ទេ គេ​តម្រូវ​ឱ្យ​៥០​ទៅ​១០០​ប្រអប់​ទើប​គេ​លក់​ជូន​។​ម៉ាស់​១​គូ​ថ្លៃ​៥០០​រៀល​នេះ​ខាន​លក់​តាំងពី​គេ​ផ្អើល​ពី​ដំបូង​គេ​លក់​ឱ្យ​មួយ​ដុំ​ថ្លៃ​៨០០០​រៀល ខ្ញុំ​ទិញ​បាន​៥០​ដុំ លក់​អស់​នៅ​គេ​ផ្អើល​ខ្លាំង តែ​តាំងពី​ពេល​នោះរ​កលែង​បាន​រហូត​ដល់​សព្វថ្ងៃ​»​។

ស្រ​ដៀង​គ្នា​នេះ​ដែរ បើ​តាម​អ្នកលក់​ចាប់ហួយ​នៅ​តំបន់​ដដែល​មួយ​ផ្សេង​ទៀត​ឱ្យ​ដឹង​ថា​ម៉ាស់​១​គូ​ថ្លៃ​៥០០​រៀល​ពី​មុន តែ​មក​ដល់​ពេល​ន​មួយ​ប្រអប់​ថ្លៃ​២០​ដុល្លារ​អា​មេ​រិ​ក​យក​មក​លក់​ម៉េច​បាន តែបើ​ថ្លៃ​ជាង​១០​ដុល្លារ​ក៏​ខ្ញុំ​យក​មក​លក់​ដែរ បើ​មាន​វា​លក់ដាច់​ណាស់​ហើយ​ឥឡូវនេះ​កំពុង​តែ​ទាក់ទង​គេ​យក​ម៉ាស់​មក​លក់​។

ម្ចាស់​តូប​លក់​ចាប់ហួយ​រូប​នេះ​ថា​ដល់​ពេល​នេះ​ម៉ាស់​ធម្មតា​កាលពីមុន​មួយ​កញ្ចប់​វា​លក់​ថ្លៃ​តែ​៣.៥០០​រៀល​តែ ឥឡូវ​ម៉ាស់​មួយ​ប្រអប់​ថ្លៃ​២៥​ដុល្លារ​អា​មេ​រិ​ក​ហើយ​អត់​មាន​ម៉ាស់​លក់​ទៀត​។ ម៉ាស់​ពីរ​ធ្លាប់​លក់​នៅ​ស្រុក​ខ្មែរ​ថ្លៃ​៥០០​រៀល​នេះ​ភាគច្រើន​ថា​គេ​នាំ​ទៅ​ចិន​វិញ អីចឹង​បានជា​ផ្អើល​ធ្វើ​ឱ្យ​ម៉ាស់​ឡើងថ្លៃ​។

ដោយឡែក​កន្លែង​លក់​ថ្នាំពេទ្យ​មួយ​កន្លែង​នៅ​ក្បែ​ផ្សារ​សាមគ្គី​លក់​ម៉ាស់​រូប​ដូច​មាស់​១​គូ​ថ្លៃ​៥០០​រៀល​នៅ​នឹង​កន្លែង ពេល​នេះ​គឺ​នាំ​មក​ពី​ប្រទេស​ថៃ ដោយ​ក្នុង​មួយ​ប្រអប់​មាន​ម៉ាស់​១០​ថ្លៃ​ជាង​៤​ដុល្លារ ឬ​ស្មើ​ប្រមាណ​១៨.០០០​រៀល តែបើ​នៅ​អូ​ឡាំ​ពិ​ក​ថ្លៃ​ជាង​នេះ​។ បើ​តាម​ម្ចាស់​ឱសថស្ថាន​ខាងលើ​រូប​នេះ​ថា អ្នកស្រី​យក​ម៉ាស់​នេះ​មក​ពី​ថៃ​ប្រមាណ​៥០០​ប្រអប់​ហើយ​អះអាង​ថា​កាលពី​ចាប់​ផ្អើល​ថា​ម៉ាស់​ឡើងថ្លៃ នេះ​អ្នកស្រី​នៅ​លក់​តម្លៃ​ធម្មតា​តែ​ម៉ាស់​នេះ​វា​ថ្លៃ​ស្រាប់​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ