ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុត្តិធម៌ពិតជាមានមែន! ជាមួយ​លោក​គួច ចំរើន​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​បន្ទាប់​ពី​មានរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស រវាង​លោកស្រី​ឡឹ​ក ល​ក្ខិ​ណា និងប្រជា​ពលរដ្ឋ តំបន់​អូរ​អា​រេ​វ ស្ថិត​ក្នុងភូមិ2 សង្កាត់​លេខ 1​ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ ​បន្ទាប់​ពី​មានរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស រវាង​លោកស្រី​ឡឹ​ក ល​ក្ខិ​ណា និងប្រជា​ពលរដ្ឋ តំបន់​អូរ​អា​រេ​វ ស្ថិត​ក្នុងភូមិ2 សង្កាត់​លេខ 1​ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ អស់​រយៈពេល ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកស្រី មុំ សុ​ផ​ន មេ​ភូមិ​២ បាន​នាំ​កម្លាំង ប៉ូលិស​និង​ប្រជា​ការពារ​ភូមិ ចុះ​បិទ​ប្រកាស​នៃ​ការ​អនុវត្ត​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​លើ​ទីតាំង​ដី​ឃ្លាំង​ដែល​លោក គិត ប៊ុ​ន និង​លោកស្រី ឡឹ​ក ល​ក្ខិ​ណា បាន​សាងសង់​ឃ្លាំង​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ស្ថិត​នៅ​(​អូរ​អា​រេ​វ​)​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​-​ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តលេខ ០៤៤/២០ ស​ជ​ណ ចុះ​ថ្ងៃ​ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដែល​មាន​ខ្លឹម​​សារ​ថា​៖ (​ជម្រាប​មក លោក គិត ប៊ុ​ន និង​លោកស្រី ឡឹ​ក ល​ក្ខិ​ណា (​ប្ដី​/​ប្រពន្ធ​) មាន​អាសយដ្ឋាន ស្ថិត​នៅ​ក្រុម​ទី​១៧ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កម្មវត្ថុ ស្តី​ពី ការ​ផ្អាក​ការ​សាងសង់ និង​រុះរើ​សំណង់ ព្រមទាំង​បាន​សាងសង់ និង កំពុង​សាងសង់​ចេញពី​ទីតាំង​ដី​បម្រុង​របស់​រដ្ឋបាល​ខេត្ត និង​ដី​ដែល​រដ្ឋបាល​ខេត្ត​បាន​ចែក​ជូន​ប្រជាពលរដ្ឋ ស្ថិត​នៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះ​សីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ដោយ​យោងពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ របស់​ឈ្មោះ គិត ប៊ុ​ន និង​នាង ឡឹ​ក ល​ក្ខិ​ណា (​ហៅ គឹ​ម បូ​) (​ប្ដី​/​ប្រពន្ធ​)​។ -​លិខិត​លេខ​៧៤៥/១៨​ស​ជ​ណ ចុះ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​។ -​លិខិត​លេខ ១៣២៥​ត​/១៩ ចុះ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។ – លិខិត​លេខ ៦១ ត​.​រ /១៩ ចុះ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។

តប​តាម​កម្មវត្ថុ​និង​យោង​ខាងលើ សូម លោក គិត ប៊ុ​ន និង​លោកស្រី ឡឹ​ក ល​ក្ខិ​ណា (​ប្ដី​-ប្រពន្ធ​) ជ្រាប​ថា កន្លង​​មក រដ្ឋបាល​​ខេត្ត​ព្រះ​សីហ​នុ បាន​ជូនដំណឹង​មក​លោក និង​លោកស្រី ម្តង​រួច​មក​ហើយ​តាម​រយៈ​សេច​ក្តីជូន​ដំណឹង​​លេខ ៧៤៥/១៨ ស​ជ​ណ ចុះ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​បញ្ជា​ក់ថាៈ ប័ណ្ណ​សំគាល់​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​លេខ A1-911 ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​១៩៩៣ ត្រូវ​បាន​និរាករណ៍​តាម លិខិត​លេខ ១០៣៩ ស​ជ​ណ​.​កស ចុះ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​១៩៩៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដូចនេះ​ប័ណ្ណ​ខាងលើ​ពុំ​មាន​តម្លៃ​គតិ​យុ​ត្ត​សម្រាប់​យក​មក​ប្រើប្រាស់​ស្នើ​សុំ​ទាមទារ និង​ដោះស្រាយ​អ្វី​បាន​ឡើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក និង​លោកស្រី ពុំ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ ។

ជុំវិញ​ករណី​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្នើ​ឱ្យ លោក និង​លោកស្រី ត្រូវ​ផ្អាក​ការ​សាងសង់ និង​ត្រូវ​រុះរើ​សំណង់ ព្រមទាំង​ការ្យ​ទាំងឡាយ​ចេញ​ពីលើ​ទីតាំង​ដី​ដូច​បាន​បញ្ជាក់​ក្នុង​កម្មវត្ថុ ខាងលើ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ។ ក្នុង​ករណី​លោក និង​លោកស្រី​មិន​អនុវត្ត​តាម រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​អ្វី​ឡើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា អ្វី​ដែល​ពួក​គាត់ អស់សង្ឃឹម អស់​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ​នោះ ទីបំផុត យុត្តិធម៌ បាន​ផ្ដល់​ជូន​ពួក​គាត់​ហើយ បើ​ទោះបីជា​លោកស្រី​លើ​កល​ក្ខិ​ណា​និង​លោក​គិត​ប៊ុ​ន ខិតខំ រំលោភ​បំពាន ទាំង​កំរោល មក​លើ​ពួក​គាត់​ដោយ​អំណាច​ទឹកប្រាក់ យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​ចាញ់ ភាព​យុត្តិធម៌ដដែល​។

ឆ្លើយ​តប​ទៅ​នឹង បញ្ហា​នេះ ប្រជាពលរដ្ឋ បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់ ឯកឧត្តម​គួ​ច​ចំរើន អភិ​បាលខេត្ត​ដែល​បាន​ទប់ស្កាត់​ការ​ព្យាយាម​លើកយក​ប័ណ្ណ​លេខ A1-911 ដែល​ត្រូវ​រាជរដ្ឋាភិបាល​និរា​ករណ៍​ហើយ​មក​ប្ដឹង​ទាមទារ និង រំលោភ​លើ​ដី​ដែល​រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​ចែក​ជូន​ដល់​ពលរដ្ឋ ១៨​គ្រួសារ នៅ​លើ​ដី​ទំហំ​ជាង 2ហិ​កតា ​។

អត្ថបទសរសេរ ដោយ