ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ឆ្មក់​នៅ​ចំការ​ស្វាយ​ចាន់​ទី មនុស្ស​រត់​អស់ សល់​តែ​វត្ថុ​តាង

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​អធិការ​នគរបាល​ស្រុក​តាំង​គោក បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ហើយ​រឹបអូស​បាន​តែ​វត្ថុ​តាង ចំណែក​មនុស្ស​​បាន​រត់​បាតជើង​សរ​ព្រាត​អស់ពី​កន្លែង​ជល់​មាន់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល កាលពី​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៩…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​អធិការ​នគរបាល​ស្រុក​តាំង​គោក បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ហើយ​រឹបអូស​បាន​តែ​វត្ថុ​តាង ចំណែក​មនុស្ស​​បាន​រត់​បាតជើង​សរ​ព្រាត​អស់ពី​កន្លែង​ជល់​មាន់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល កាលពី​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​ស្វាយ​ចាន់​ទី វាល​អណ្តូង​ដា ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្ល​ង ឃុំ​ច្រនាង ស្រុក​តាំងគោក​។

បើ​តាម​លោក​វរសេនីយ៍ទោ សន តា​ល់ អធិការ​នគរបាល​ស្រុក​តាំងគោក​ប្រាប់​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​៨​នាក់ ចុះ​បង្ក្រាប​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​នៅ​ចំណុច​ចំការ​ស្វាយ​ចាន់​ទី វាល​អណ្តូង​ដា ស្ថិត​ភូមិ​ត្រពាំង​ខ្ល​ង កាលពី​រសៀល​ថ្ងៃ​ទី​២៩ កុម្ភៈ ។

លោក​អធិការ​នគរបាល​ស្រុក​បន្ត​ថា លុះ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​ជល់​មាន់ មនុស្ស​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ដោយ​បន្សល់​ទុក​នូវ​ត្ថុ​តាង​មួយ​ចំនួន រួម​មាន ៖ ម៉ូតូ​សរុប​២៣​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក C១០០​ការេ ចំនួន​១២​គ្រឿង​, ម៉ូតូ​ម៉ាក​វេ​វ​ចំនួន​១​គ្រឿង​, ម៉ូតូ​ម៉ាក​ស្មា​ក់​រេ​វ៉ូ​ចំនួន​៣​គ្រឿង​, ម៉ូតូ​ម៉ាក​ស្កុប​ពី​ចំនួន​២​គ្រឿង​, ម៉ូតូ​ម៉ាក​សេ​ដេ​ចំនួន​១​គ្រឿង និង​ម៉ូតូ​ម៉ាក C១២៥​ចំ​នួ​០៤​គ្រឿង រួម​ទាំង​មាន់​ជល់​ចំនួន​៩​ក្បាល (​ងាប់​អស់​៧​ក្បាល​) ជញ្ជីង​ថ្លឹង​ចំនួន​១ ហាន់​តោ​ចំនួន​០១ (​ចាន​អាប៉ោង​១) កញ្ចក់​ឃាំង​មាន់​ចំនួន​១។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​នាំ​យក​វត្ថុ​តាង​ខាងលើ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​តាំងគោក ដើម្បី​បន្ត​នីតិវិធី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ