ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​កម្ពុជា ឃាត់​នាវា​មួយ​គ្រឿង​ដែល​​ចត​រំលោ.ភ​លើ​ដែនសមុទ្រ​កម្ពុជា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នាវា​ដឹក​ទំនិញ​មួយ​គ្រឿង ឈ្មោះ C0URA GEQUS (​ប្រភេទ​នាវា​ដឹក​ប្រេង​) របស់​ជនបរទេស​ដែល​ចូល​ដែនទឹក​កម្ពុជា ក្នុង​ចន្លោះ​កោះតាង…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នាវា​ដឹក​ទំនិញ​មួយ​គ្រឿង ឈ្មោះ C0URA GEQUS (​ប្រភេទ​នាវា​ដឹក​ប្រេង​) របស់​ជនបរទេស​ដែល​ចូល​ដែនទឹក​កម្ពុជា ក្នុង​ចន្លោះ​កោះតាង និង​កោះ​ពូ​លូ​វ៉ៃ ដោយ​មិន​មានការ​អនុញ្ញាត ក៏​ត្រូវ​អ​ជ្ញា​ធរ​កម្ពុជា​បាន​ឃាត់ នា​ព្រឹក​ថ្ងៃ​ទី​1 ខែមីនា​នេះ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ប្រតិបត្តិការ​ខាងលើ​នេះ អនុវត្តន៍​ដោយ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​កម្លាំង​រួម​របស់​នគរបាល​ព្រំ​ដែនទឹក កាលពី​ល្ងាច​ថ្ងៃ​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ២០២០ នាវា​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រំ​ដែនទឹក នាំ​ចូល​មក​ចត​នៅ​កំពង់​ផែ ក្រុងព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​។

បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​មាន​ប្រសាសន៍​ប្រាប់​ថា ប្រតិបត្តិការ​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ ក្រោយ​ពី​រក​ឃើញ​ថា នាវា​មួយ​គ្រឿង​នេះ ចូល​រំលោភ​ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា​ខុសច្បាប់ អាច​ថា ក្នុង​បំណង​ដោយ​ទុច្ចរិត​ណាមួយ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក​តេ​ង សួន បាន​ប្រាប់​ថា នៅ​លើ​នាវា​នេះ​មាន​បុគ្គលិក និង​កង​នាវា​វិក​សរុប​១៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​៤​នាក់ និង​ជនជាតិ​ភូមា​១២​នាក់ ។ ចំណែក​ចំណាត់ការ​បន្ត អ​ជ្ញា​ធរ​ចម្រុះ​នឹង​បន្ត​ធ្វើ​តាម​នីតិវិធី​ផ្លូវច្បាប់ ហើយ​អ​ជ្ញា​ធរ​នៅ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​ការ​រក​ឃើញ​អ្វី​ទៀត ដែល​ជា​បទល្មើស​នៅ​ក្នុង​នាវា​នេះ​នៅឡើយ នេះ​បើ​គិត​ត្រឹម​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃ​ទី​១ មីនា​នេះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ