ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយក្រុមព្រួតគ្នាចាក់បុរសម្នាក់កំពុងរាំ​ក្នុងពិធីមង្គលការ​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ចាក់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ទំនាស់​ពេល​រាំ​ធុងបាស់​ក្នុង​ពិធី​មង្គលការ​មួយ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​៤​នាក់​។ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ចំណុច​រោងការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចាន់ ឃុំ​ច្រនាង…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ចាក់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ទំនាស់​ពេល​រាំ​ធុងបាស់​ក្នុង​ពិធី​មង្គលការ​មួយ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​៤​នាក់​។

កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ចំណុច​រោងការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចាន់ ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ឈ្មោះ ងិ​ន ភា​រិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​ចូលរួម​ផឹកស៊ី​ក្នុង​ពិធី​មង្គលការ លុះ​នៅ​ពេល​កំពុង​រាំ​បទ​ញាក់​ៗ ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​យក​វត្ថុ​មុខស្រួច​ចាក់​ពីក្រោយ​ចំ​ឆ្អឹងជំនីរ​ខាងស្តាំ បណ្តាល​អោយ​ជន​រង​គ្រោះ​របួសធ្ងន់ ហើយ​ក៏​បាន​បាត់បង់​ជីវិត​តាម​ផ្លូវ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ឈី​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អម​ទង ឃុំ​ពង្រ ស្រុក​តាំងគោក របួស​ជាំភ្នែក​ខាងស្តាំ ២-​ឈ្មោះ កៅ ច​ន្តា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​សំបួរ ឃុំ​ពង្រ ស្រុក​តាំងគោក រង​របួស​បែក​ចង្កា ៣-​ឈ្មោះ យ៉ា​ន សុភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា មិន​មាន​របួស និង​៤-​ឈ្មោះ ណាត ណា​ឡុ​ច ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួស​បែក​ចិញ្ចើម​ខាងស្តាំ ។ ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​នេះ​មានមុខរ​បរជា​កម្មករ​ជាងឈើ ។

លោក​វរសេនីយ៍ទោ សន តា​ល់ អធិការ​នគរបាល​ស្រុក​តាំងគោក បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ល្ងាច​ក្រុម​ជន​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ​មាន​ទំនាស់​នឹង​គ្នា​ម្តង​ហើយ តែ​ត្រូវ​បាន​សម្របសម្រួល​គ្នា​ចប់​ហើយ លុះដល់​ពេល​យប់ ក្រុម​ជនសង្ស័យ​ប្រហែលជា​កើតទុក្ខ​មិន​សុខចិត្ត ក៏​នាំ​គ្នា​មក​ម្តងទៀត ហើយ​ចូល​ទៅ​ចាក់​ចំ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​បាត់បង់​ជីវិត ចំណែក​ក្រុម​ជន​បង្ក​​ត្រូវ​បាន​អ្នកចូលរួម​រាំ​ក្នុង​ពិធី​មង្គលការ​ព្រួត​គ្នា​វាយ បណ្តាល​ឲ្យ​រង​បួស​មួយ​ចំនួន​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ​និង​បក្សពួក​ផ្តើម​ចេញ​ទំនាស់​ក្នុង​វង់​រាំ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ