ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល់ ចាប់​រង្វាន់​ជូន​អតិថិជន​គិត​ជា​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​គាំទ្រ​ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល់ នា​ពេល​កន្លង​មក ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​ទំនើប​មួយ​នេះ​បាន​រៀបចំ​កម្មវិធី​ផ្ដល់​មហា​សំណាង​ដល់​អតិថិជន​របស់​ខ្លួន ដោយ​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី​និង​ចាប់​រង្វាន់​ជូន​អតិថិជន​ចំនួន ៣ រង្វាន់ គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​រហូត​ដល់​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​គាំទ្រ​ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល់ នា​ពេល​កន្លង​មក ក្រុមហ៊ុន​គ្រប់គ្រង​ផ្សារ​ទំនើប​មួយ​នេះ​បាន​រៀបចំ​កម្មវិធី​ផ្ដល់​មហា​សំណាង​ដល់​អតិថិជន​របស់​ខ្លួន ដោយ​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី​និង​ចាប់​រង្វាន់​ជូន​អតិថិជន​ចំនួន ៣ រង្វាន់ គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​រហូត​ដល់​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ កុម្ភៈ ២០២០ នៅ​ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល់​ផ្ទាល់​តែ​ម្ដង ដោយ​មានការ​ចូលរួម​ដោយ​តារាចំរៀង​ល្បី​ៗ​រួម​មាន កញ្ញា មាស សុខ​សោភា កញ្ញា ចិត្ត ក​ញ្ច​នា និង​លោក ស៊ូ លី​ផេង ។

លោក ឈ​ន់ សម្បត្តិ ប្រធាន​គ្រប់គ្រង​ផ្នែក​អប់រំ និង អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន វឌ្ឍនៈ អ៊ិ​ន​វេស​មេន បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​វឌ្ឍនៈ​កា​ពី​តា​ល់​បាន​ផ្ដល់​សំណាង​ជូន​ដល់​អតិថិជន​របស់​ខ្លួន ។ លោក​ថា អតិថិជន​តែងតែ​ជា​អាទិភាព​ទី​មួយ​របស់​ពួក​យើង​ជា​និច្ច ដូច្នេះ​ជា​រឿយ​ៗ​ផ្សារ​ទំនើប វឌ្ឍនៈ​កា​ពី​តា​ល់ តែងតែ​ខិតខំ​ស្វែងរក​នូវ​អ្វី​ដែល​ថ្មី និង​អស្ចារ្យ​ផ្ដល់​ជូន​អតិថិជន​វិញ ជាក់ស្ដែង​ដើមឆ្នាំ​នេះ​យើង​ផ្ដល់​ជូន​រង្វាន់​ជា​ទឹកប្រាក់​សរុប​រហូត​ដល់ ១០​ម៉ឺន​ដុល្លារ​ឯណោះ ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល់ មាន​ទំនិញ​ដែល​មាន​ម៉ាក​យីហោ​ល្បី​ជា​ច្រើន ឬ​ហៅ​ថា​ទំនិញ​ប្រ៊េ​ន​ៗ ដូច​ជា​ម៉ាក BRIONI , BOTTEGA VENETA, BANG & OLUFSEN, CHRISTOFLE, CANALI, CLARINS, FRETTE, SALVATORE FERRAGAMO, HUGO BOSS, JIMMY CHOO, L’Occitane en Provence, POLTRONA FRAU, ROBERTO CAVALLI, SANTONI, STEFANO RICCI, TWG និង កាហ្វេ Arabica ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន​ជាដើម ។

លោក​បន្ថែម​ថា ផ្សារ​ទំនើប វឌ្ឍនៈ​កា​ពី​តា​ល់ នឹង​រក​នូវ​អ្វី​ដែល​ថ្មី ប្លែក ដើម្បី​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន​ដែល​តែងតែ​គាំទ្រ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​របស់​ខ្លួន ។ សម្រាប់​រង្វាន់​ធំ​ដែល​អតិថិជន​ទទួល​បាន​ទាំង ៣ រង្វាន់​មាន​ដូច​ជា រង្វាន់​ទី​១ គឺ ទូរទស្សន៍ និង​ឧបករណ៍​បំពង​សម្លេង ឆ្លាត​វៃ ម៉ាក BANG & OLUFSEN (B&O) រង្វាន់​ទី​២ សា​ឡុ​ង និង​តុល​ម្ល​ដ៏​ស្រស់​ស្អាត​ម៉ាក FENDI CASA ឯ​រង្វាន់​ទី​៣ គឺជា​ការ​បន្ថែម​ប​ញ្ជូ​ល​គ្នា​រវាង គ្រែ​គេង​ម៉ាក Poltrona Frau និង​ពូកម៉ាក FRETTE ដែល​រង្វាន់​ទាំងនេះ សុទ្ធតែ​ជា​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ស្ដង់ដា​ពិភពលោក និង​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

គួរ​រំលឹក​ផង​ដែរ​ថា ផ្សារ​ទំនើប​វឌ្ឍនៈ​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ​២០១៣ ដោយ​ផ្ដោត​លើ​ផលិត​ផល​ដែល​ជា​ម៉ាក​ល្បី​ៗ​លំដាប់​ពិភពលោក​ជា​សំខាន់​ដែល​មាន​ដូច​ជា វឌ្ឍនៈ​កា​ពី​តា​ល់ ក៏​នឹង​បន្ត​នាំ​ចូល​នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​ពី​ជុំវិញ​ពិភពលោក​មក​កាន់​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ និង​អនាគត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​ទីផ្សារ​កម្ពុជា​ខាង​ផ្នែក​ផលិត​ផល និង​សេវាកម្ម​ប្រណិត​ៗ​លំដាប់ថ្នាក់​ពិភពលោក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ