ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ឡុ​ង​ដ៍ កំពុង​ប្រឈម​នឹង​ការ​លុប​ចោល​ដោយ​សារ COVID-19

4 ឆ្នាំ មុន

​យោង​តាម​គេហទំព័រ Mirror បាន​ឱ្យ​ដឹង​ថា​ អ្នក​រៀបចំ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ឡុ​ង​ដ៍​ឆ្នាំ ២០២០ កំពុង​តាមដាន​យ៉ាង​ដិត​ដល់ នូវ​ការ​រាតត្បាត​នៃ​វីរុស COVID-19 ដែល​អាច​បណ្តាល​ឱ្យ​ព្រឹត្តិការណ៍​នេះ​ត្រូវ​លុប​ចោល​ទាំងស្រុង​។ វីរុស​ថ្មី​នេះ…

​យោង​តាម​គេហទំព័រ Mirror បាន​ឱ្យ​ដឹង​ថា​ អ្នក​រៀបចំ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ឡុ​ង​ដ៍​ឆ្នាំ ២០២០ កំពុង​តាមដាន​យ៉ាង​ដិត​ដល់ នូវ​ការ​រាតត្បាត​នៃ​វីរុស COVID-19 ដែល​អាច​បណ្តាល​ឱ្យ​ព្រឹត្តិការណ៍​នេះ​ត្រូវ​លុប​ចោល​ទាំងស្រុង​។

វីរុស​ថ្មី​នេះ បាន​កំពុង​ជះ​ផល​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ឱ្យ​បង្ខំចិត្ត​ពន្យារពេល និង​លុប​ចោល ខណៈ​ដែល​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​អុី​តា​លី ត្រូវ​ពន្យារពេល​ស្ទើរ​ទាំងស្រុង​។

ប្រសិនបើ​វីរុស​នេះ​នៅ​តែ​បន្ត​រីក​រាលដាល នោះ​ព្រឹត្តិការណ៍​ជា​ច្រើន​ទំនងជា​ត្រូវ​បាន​ពន្យារពេល និង​លុប​ចោល​ដើម្បី​ការពារ​សុវត្ថិភាព​។ ក្នុង​នោះ​ការ​ប្រកួត​រត់​ម៉ា​រ៉ា​តុង​ដ៏​ធំ​ប្រចាំឆ្នាំ​២០២០​ ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ២៦ មេ​សា ក៏​កំពុង​រង​ផល​ប៉ះពាល់​ពី​វីរុស​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន Runners World នាយក​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ទីក្រុង​ឡុ​ង​ដ៍លោក Hugh Brasher បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« យើង​រួម​ជាមួយ​ពិភពលោក​ទាំងមូល កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​កា​រវិ​វត្តន៍​ ដែល​ទាក់ទង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​នេះ និង​ការ​កត់​សម្គាល់ការ​ធ្វើ​បច្ចុប្បន្នភាព និង​ដំបូន្មាន​ដែល​ផ្តល់​ដោយ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ស្ថាប័ន​សាធារណៈ​ដទៃ​ទៀត​»​។

បើ​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា គិត​មក​ទល់​ពេល​មាន​មនុស្ស​ចំនួន ២៣​នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ឆ្លង​វីរុស COVID-19 នេះ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ