ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​១​ខ្នង​ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់​ខ្ទេច​ទាំង​ព្រឹក (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​សាង​សង់​ពី​ឈើ​១​ខ្នង ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​បង្ក​ជា​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ដី​ឡូ​តិ៍…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​សាង​សង់​ពី​ឈើ​១​ខ្នង ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​បង្ក​ជា​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ដី​ឡូ​តិ៍ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ហើយ​ត្រូវ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៦​គ្រឿង ចេញ​មក​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​រាលដាល​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​។

សេចក្តីរាយការណ៍​បន្ត​ថា ផ្ទះ​រង​គ្រោះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ស្រ៊ា​ន់ ថា​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ញឹ​ម សុផល អាយុ​៥៩​ឆ្នាំ សង់​អំពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង ក្តារ​ផ្នែក​ខាងលើ ផ្នែក​ខាងក្រោម​ថ្ម ទំហំ​៧.៥០×៩.៥០​ម៉ែត្រ ។

បើ​តាម​លោក​វរសេនីយ៍ឯក កែវ​ស៊ា​ង ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ឡើង លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ព្រះ បាន​រាយការណ៍​មក​រូប​លោក​ជា​បន្ទាន់ ជាមួយ​នោះ​ក៏​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ចេញ​ទៅ​អន្តរាគមន៍​ជា​បន្ទាន់​ផង​ដែរ​។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​បន្ត​ថា គ្រានោះ​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​ចំនួន​៤​គ្រឿង​​ទៀត ចេញ​មក​ជួយ​អន្តរាគមន៍​ដើម្បី​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ​ដែរ ។ ដោយសារ​តែ​រដូវប្រាំង អាកាសធាតុ​ក្តៅ ហើយ​ផ្លូវ​រាង​ឆ្ងាយ​បន្តិច ទើប​ទម្រាំ​តែ​រថយន្ត​បើក​មក​ដល់ ភ្លើង​បាន​ឆាបឆេះ​អស់​ផ្នែក​ខាងលើ​ទៅ​ហើយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ កម្លាំង​សមត្ថកិច្ច​រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​គ្នា​ប្រឹងប្រែង​ពន្លត់ភ្លើង​ដើម្បី​ការពារ​កុំ​ឲ្យ​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ផ្សេង​ទៀត​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​១០​និង​២០​នាទី​ព្រឹក យើង​បាន​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​។ ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​ម្ចាស់ផ្ទះ​ដុត​ភ្លើង​ធូប​ជំនាងផ្ទះ ក្រោយ​ពី​ដុត​ធូប​រួច ម្ចាស់ផ្ទះ​ក៏​បាន​ចុះ​មក​ដី​បាត់ ហើយ​បុរស​ជា​ម្ចាស់ផ្ទះ​ក៏​ត្រូវ​បាន​រង​គ្រោះ​ដោយ​រលាកភ្លើង​នេះ​ផង​ដែរ​។ រីឯ​សម្ភារៈ​ដែល​បាត់បង់​រួម​មាន ខូចខាត​ផ្ទះ​ទាំងស្រុង​, ម៉ូតូ​២​គ្រឿង​, ខ្សែ​.​ក​ផ្លា​ក​ទី​ន​ទង្ង​ន់​៥​ជី​. លុយ ២.៥០០.០០០​រៀល និង​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

មន្ត្រី​សាលាខេត្ត​បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ លោក​អ៊ុ​ន ចាន់​ដា អភិបាល​ខេត្ត រួម​នឹង​សហការី​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ត្រឡប់​មក​ពី​បំពេញបេសកកម្ម​នៅ​ស្រុក​ផ្សេង ហើយ​​ក៏​អញ្ជើញ​ចុះ​មក​ពិនិត្យ​ផ្ទាល់ ដោយ​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ទៅ​កងកម្លាំង​ពន្លត់​អគ្គិ​ភ័យ​ដែល​ខិតខំ​ប្រឹងប្រែង​ពន្លត់ភ្លើង​។ ជាមួយ​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​របស់​កាកបាទក្រហម ប្រញាប់​យក​អំណោយ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គិ​ភ័យ​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ