ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ខឹង​គេ​បុក​ឡាន​ថៅកែ រត់ដេញតាម​ដក​កាំភ្លើង​បា.ញ់​ខ្ទេច​កង់​ឡាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ម៉ែ​សឺ​ដេ​ស​សង្ស័យ​ខឹង​បុរស​ម្នាក់​ទៀត​ស្រវឹងស្រា​ហើយ​បើករថយន្ត​កូ​រ៉ូ​ឡា​បុក​រថយន្ត​ថៅកែ​របស់​ខ្លួន បណ្ដាល​ឱ្យ​រង​ការ​ខូចខាត រួច​មិន​ព្រម​ឈប់​ដោះស្រាយ ទើប​រត់​ដេញ​តាម​ទាន់​ដក​កាំភ្លើង​បាញ់​កង់​រថយន្ត​ បណ្តាល​ឱ្យ​ផ្ទុះ​កង់​រថយន្ត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩ ខែ កុម្ភ​: ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ម៉ែ​សឺ​ដេ​ស​សង្ស័យ​ខឹង​បុរស​ម្នាក់​ទៀត​ស្រវឹងស្រា​ហើយ​បើករថយន្ត​កូ​រ៉ូ​ឡា​បុក​រថយន្ត​ថៅកែ​របស់​ខ្លួន បណ្ដាល​ឱ្យ​រង​ការ​ខូចខាត រួច​មិន​ព្រម​ឈប់​ដោះស្រាយ ទើប​រត់​ដេញ​តាម​ទាន់​ដក​កាំភ្លើង​បាញ់​កង់​រថយន្ត​ បណ្តាល​ឱ្យ​ផ្ទុះ​កង់​រថយន្ត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩ ខែ កុម្ភ​: ឆ្នាំ ២០២០ នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ឡុ​ង ឡង​ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា ស្នាក់​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​អ្នកបើកបរ​រថយន្ត​ម៉ែ​សឺ​ដេ​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AY-០០០៩ បាន​ដក​កាំភ្លើង​ម៉ា​កឡុក​បាញ់​កង់​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AS-៦៤២១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភព​ពី​នគរបាល​ផ្នែក​វាស់វែង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោក​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយនឹង​រថយន្ត​ម៉ាក​ម៉ែ​សឺ​ដេ​ស ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បាន​ឈប់​ដើម្បី​ដាក់​ថៅកែ​ចុះ​ទៅ​​ហូប​ការគេ​ម្តុំកោះពេជ្រ​ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ម៉ែ​សឺ​ដេ​សបាន​បើក​ទៅ​រក​កន្លែង​ចត ស្រាប់តែ​រថយន្ត​កូ​រ៉ូ​ឡា​បាន​បើក​បុក​គូទ​ពីក្រោយ បណ្ដាល​ឱ្យ​រថយន្ត​ម៉ាក​ម៉ែ​សែ​ដេ​សរង​ការ​ខូចខាត​ផ្នែក​ខាងឆ្វេង ហើយ​អ្នក​បើករថយន្ត​កូ​រ៉ូ​ឡា​មិន​ព្រម​ឈប់​ឡើយ ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បើករថយន្ត​ម៉ែ​សឺ​ដេ​ស​រត់​ដេញ​តាម​រួច​ដក​កាំភ្លើងខ្លី​បាញ់​បំបែក​កង់​រថយន្ត ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ដក​អាវុធ​បាញ់​កង់​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​បុរស​ម្នាក់​ដែល​ជា​អ្នក​បើករថយន្ត​កូ​រ៉ូ​ឡា​ពេល ត្រូវ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម៉ែ​សឺ​ដេ​ស​បាញ់​បែក​កង់​រួច​ហើយ នៅ​តែ​ដេក​ក្នុង​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ជោកជាំ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​វាស់​ជាតិ​អាល់កុល​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក​គិតតែ​ពី​ដេក មិន​អាច​ផ្លុំ​ខ្យល់​វាស់​ជាតិ​អាល់កុល​បាន ទើប​សមត្ថកិច្ច​ទុក​ឲ្យ​ដេក​មួយ​យប់​សិន ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន រីឯ​បុរស​ជា​អ្នក​ដក​កាំភ្លើង​បាញ់​កង់​រថយន្ត​ត្រូវ​បាន​ប្រគល់​អោយ​ខាង​កម្លាំង​កង​រាជ​អាវុធ​ក្រុងភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​តាម​ផ្លូវ​សាធារណ​: ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ