ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool ជ្រុះ​បាត់​ឱកាស​ជា​ម្ចាស់​ពានមាស Premier League (​វី​ដេ​អូ)

4 ឆ្នាំ មុន

ឱកាស​ក្លាយជា​ម្ចាស់​ពានមាស Premier League រដូវ​កាល​នេះ សម្រាប់​ក្រុម Liverpool ត្រូវ​បាន​បញ្ចប់​កាលពី​យប់មិញ ក្រោយ​ចាញ់​ក្រុម Watford ដោយ​លទ្ធផល…

ឱកាស​ក្លាយជា​ម្ចាស់​ពានមាស Premier League រដូវ​កាល​នេះ សម្រាប់​ក្រុម Liverpool ត្រូវ​បាន​បញ្ចប់​កាលពី​យប់មិញ ក្រោយ​ចាញ់​ក្រុម Watford ដោយ​លទ្ធផល ៣-០​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Vicarage Road ខ្សែបម្រើ​ស្លាប Ismaila Sarr សម្រេច​បាន​២​គ្រាប់​ម្នាក់ឯង ក្នុង​នាទី​៥៤ និង​៦០ មុន​ពេល​ដែល​ខ្សែប្រយុទ្ធ Troy Deeney បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៧២ ។

រំលឹក​ថា Liverpool ទើបតែ​តាម​ស្មើ​កំណត់​ត្រា​ឈ្នះ​ក្នុង​លី​គ​១៨​ប្រកួត​ជាប់​គ្នា ជាមួយ​ក្រុម Manchester City ។ នេះ​ជា​ខកចិត្ត​មួយ​សម្រាប់​ក្រុម​លោក Jurgen Klopp ដែល​មិន​អាច​មានឱកាស​លើក​ពានមាស Premier League រដូវ​កាល​នេះ ដែល​មាន​តែ Arsenal ប៉ុណ្ណោះ អាច​ធ្វើ​បាន​នៅ​រដូវ​កាល ២០០៣/០៤​។

បើ​ទោះ​ចាញ់​ការ​ប្រកួត​នេះ តែ​ក្តី​សង្ឃឹម​ជា​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ នៅ​តែ​មាន​ខ្ពស់​សម្រាប់​ក្រុម Liverpool ក្រោយ​ឆ្លងកាត់​២៨​ប្រកួត​មាន ៧៩​ពិន្ទុ តាម​ពីក្រោយ​ដោយ Man City ដែល​មាន​ត្រឹម​៥៧​ពិន្ទុ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ