ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តម្រុយ​ខ្លះ​ៗ​ដើម្បី​នាំ​ខ្លួន​ជន​មួយ​ចំនួន​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​រឿង COVID-19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត ព័ត៌មាន​មិន​ពិត​នៅ​ក្នុង…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត ព័ត៌មាន​មិន​ពិត​នៅ​ក្នុង Page មួយ​ចំនួន ក្នុង​គោលបំណង​បង្ក​ភាព​ចលាចល​ក្នុង​ប្រទេស ដោយ​ថា​មាន​ជនជាតិ​ជប៉ុន​ដួល​ស្លាប់ នៅ​ម្តុំ​បរិវេណ​ប្រាសាទ​អង្គរ។

រូបភាព​ដែល​បាន​បង្ហោះ​ក្នុង Page ទាំងនោះ ជា​រូបភាព​យក​ពី Page ផ្សព្វផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ ហើយ​ត្រូវ​បាន​យក​មក​ប្រើ​ក្នុង​គោលបំណង​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ឱ្យ​មានការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​កំពុង​ស្រាវជ្រាវ Page មួយ​ចំនួន​នោះ ហើយ​ក៏​មាន​តម្រុយ​ខ្លះ​ៗ​ផង​ដែរ ដើម្បី​នាំ​ខ្លួន​ជន​ទាំងនោះ យក​មក​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

គួរ​រំលឹក​ថា «​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ កម្លាំង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ប្រចាំ​តំបន់​អង្គរ បាន​ជួយ​សង្គ្រោះ​ដល់​ភ្ញៀវ​ជនជាតិ​ជប៉ុន ភេទ​ស្រី អាយុ​៧២​ឆ្នាំ ដែល​បាន​កើត​ខ្យល់គរ បណ្តាល​ឱ្យ​ដើរ​មិន​រួច នៅ​ចំណុច​មុខ​ព្រះ​រយ​ព្រះ​ពាន់ ហើយ​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ