ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង បេន​លឿន ឡើង​វគ្គ​បន្ត ក្នុង​សប្ដាហ៍​​ចុង​ក្រោយ បញ្ចប់​ការ​ប្រកួត​ជម្រុះ​​ដណ្ដើម​កៅអី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ទីបំផុត ការ​ប្រកួត​ជម្រុះ​កាលពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយ​ហើយ ដែល​គូប្រកួត​ក្នុង​ចំណោម​អ្នក​ឈ្នះ​នៅ​វគ្គ​ទី​១ ចំនួន​១៦​នាក់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ទីបំផុត ការ​ប្រកួត​ជម្រុះ​កាលពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយ​ហើយ ដែល​គូប្រកួត​ក្នុង​ចំណោម​អ្នក​ឈ្នះ​នៅ​វគ្គ​ទី​១ ចំនួន​១៦​នាក់ យក​៨​នាក់ ដោយ​ការ​ប្រកួត​នេះ ត្រូវ​បាន​បញ្ចប់ ដែល​មាន​ន័យ​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​ជ្រើសរើស​ជើងឯក​ប្រភេទ​ទម្ងន់​៦៣,៥ គីឡូក្រាម រដូវ​កាល​ទី​៧ នា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ គឺ​បញ្ចប់​ជម្រុះ​វគ្គ​ទី​២​។

នៅ​ក្នុង​ការ​ប្រកួត​នោះ អ្នក​ឈ្នះ​បាន​លេចឡើង​នូវ​ក្តី​ស្រមៃ ខណៈ​ដែល​អ្នក​ឈ្នះ​អ្នក​ជុំ​ទី​២​ដែល​ឈាន​ចូល​ក្នុង​វគ្គ​៨​នាក់ សុទ្ធតែ​កើត​ចេញពី​ការ​ហ្វឹកហាត់​ច្បាស់លាស់​។ ស​ប្តា​ហ៍​នេះ ជាស​ប្តា​ហ៍​ចុង​ក្រោយ ក្នុង​ការ​ស្វែងរក​ជើង​ខ្លាំង​ទៅ​ជុំ​ទី​២ ដែល​យក​តែ​៨​នាក់​។

ការ​ប្រកួត​នេះ កាន់តែ​បំផុស​ឱ្យ​ឃើញ​បណ្តើរ​ៗ ដើម្បី​ស្វែង​យល់​ថា តើ​អ្នក​ណា​មាន​ទេព​កោសល្យ​​ជាងគេ ឆ្ពោះទៅ​ជើងឯក? កម្មវិធី​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ កុម្ភៈ ឆ្នាំ​២០២០​នេះ គឺជា​ការ​ប្រដាល់​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ដោយ​កីឡាករ​២​រូប ក្នុង​ចំណោម​៤​រូប ដែល​មក​ប្រកួត​គ្នា គឺ​២​រូប​ទាក់ទាញ​អ្នកគាំទ្រ​ខ្លាំង​។

បង្គោល​ក្រហម អេ​លី​ត ភក្តី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ នៃ​សមាគម​កីឡាករ ប្រដាល់​ក្រសួង​មហាផ្ទៃ គឺជា​អ្នក​ប៉ះ​ជាមួយ​បង្គោល​ខៀវ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​។ នេះ​ជា​វគ្គ​ជម្រុះ​ជុំ​ទី​២ ដោយ​រើស​យក​កីឡាករ​៨​រូប ឡើង​ទៅ​វគ្គ​ទី​៣ ដើម្បី​ឱ្យ​ឃើញ​ថា អ្នកមាន​សមត្ថភាព​ពិតប្រាកដ​។

ការ​ប្រកួត​មួយគូ​នេះ កីឡាករ​បង្គោល​ខៀវ ឡុ​ង បេន​លឿន គឺជា​អ្នក​ដណ្ដើម​បាន​ជ័យជម្នះ តែ​មុន​បាន​ឡើង​កៅអី​៨​នៅ​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ក៏​ផ្សងគ្រោះថ្នាក់​មិន​តិច​ដែរ​។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា កីឡាករ​វ័យក្មេង​រូប​នេះ មានសំណាង​បន្ត​ទៀត ឬ​យ៉ាងណា​ទេ? ដោយសារ​ឱកាស​ក្លាយជា​ជើងឯក គឺ​មិនមែន​ងាយស្រួល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ