ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្រែ​កថា «​គេ​វ៉ៃ​ទម្លាក់​​ពី​លើ​ឡាន» លុះ​គ្រួសារ​មក​ដល់​ទើប​ដឹង​ការ​ពិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​គេ​សង្ស័យ​ថា ស្រវឹងស្រា ហើយ​វង្វេងស្មារតី ដោយ​មិនដឹង​ថា មក​ពី​ទីណា​នោះ​ទេ ស្រាប់តែ​ស្រែក​ផ្អើល​ឆោឡោ​ថា «​មាន​គេ​វ៉ៃ​ទម្លាក់​ពីលើ​រថយន្ត…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​គេ​សង្ស័យ​ថា ស្រវឹងស្រា ហើយ​វង្វេងស្មារតី ដោយ​មិនដឹង​ថា មក​ពី​ទីណា​នោះ​ទេ ស្រាប់តែ​ស្រែក​ផ្អើល​ឆោឡោ​ថា «​មាន​គេ​វ៉ៃ​ទម្លាក់​ពីលើ​រថយន្ត រួច​បើក​គេចខ្លួន​បាត់​ស្រមោល​» បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ជាប់​នឹង​របង​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។

បើ​តាម​សម្ដី​របស់​បុរស​ម្នាក់​ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​លេខ​២៧១ ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​បុរស​ចំណាស់​ម្នាក់​​ដេក​នៅ​លើ​ផ្លូវ ពេល​នោះ​គាត់​ក៏​ចុះ​លើក​ទៅ​ដាក់​នៅ​អែប​ខាង រួច​សួរនាំ​ទៅ ស្រាប់តែ​បុរស​ខាងលើ​ឆ្លើយ​ថា រូប​គាត់​បើកឡាន ហើយ​មាន​គេ​មក​វ៉ៃ​គាត់​ធ្លាក់​ពីលើ​ឡាន រួច​ក៏​បើកឡាន​គេច​ខ្លួន​បាត់​ស្រមោល ដោយ​គាត់​របួស​បាក់ដៃ​ខាងឆ្វេង ។

ប្រភព​ដដែល​បន្ត​ថា ដោយ​បានលឺ​ដូច្នេះ បុរស​ជា​អ្នក​រត់​កង់​បី​ក៏​ស្រែក​ឱ្យ​គេ​ជួយ ហើយ​ក៏​ផ្អើល​ដល់​​លក់ដូរ​នៅ​ក្បែ​នោះ និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក ឱ្យ​ចុះ​ទៅ​ជួយ​មើល​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឆែក​មើល​ក្នុង​ខ្លួន​ឃើញ​មាន​កាត​សំគាល់​​ខ្លួន​ជា​យោធា និង​មាន​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​សោ​ឡាន​១​ផង​ដែរ ពេល​នោះ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ លុះ​ពេល​ដែល​ក្រុម​គ្រួសារ​ចុះ​មក​ដល់​បាន​ប្រាប់​សមត្ថកិច្ច​ថា ឡាន​ទុក​នៅផ្ទះ​មិន​មាន​អ្នក​ណា​វ៉ៃ​យក​ទេ ។

ហើយ​សមត្ថកិច្ច​ក៏​មិនដឹង​ថា គាត់​ជិះ​អី​ពី​ណា​មក​ទៅ​ណា​នោះ​ទេ ខណៈ​ពេល​សួរ​គាត់​ម្ដង​ថា​ជប់លៀង ម្ដង​ថា​មក​ពី​ជួបជុំ​មិត្ត​ភ​ក្កិ ដូច្នេះ​ហើយ​សមត្ថកិច្ច​ក៏​ព្រម​ប្រគល់​បុរស​ខាងលើ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​មន្ទីរពេទ្យ​តែ​ម្តង ដោយ​សារ​តែ​គាត់​មាន​រង​របួស​បាក់ដៃ​ខាង​ឆ្វេង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ