ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អសប្បុរស​រមែង​ខ្វះ​ផ្នែក​គុណធម៌

4 ឆ្នាំ មុន

ពួក​អសប្បុរស​ពួក​ខ្លាះ​ជា​ប្រភេទ​មនុស្ស​ខ្វះខាត​ផ្នែក​គុណធម៌ គុណសម្បត្តិ​ទាំងឡាយ​ដែល​ពួក​សប្បុរស​មាន​ដូច​ជា ជួយ​ឧបត្ថម្ភ​មនុស្ស​ដទៃ​ដែល​ជា​ជន​ល្ងិ​ត​ល្ងង់​ឲ្យ​មាន​ប្រាជ្ញា ជួយ​ជន​រង​ទុក្ខ​ឲ្យ​មាន​សេរីភាព ជួយ​ជន​ក្រីក្រ​ដែល​កំពុង​ស្រេកឃ្លាន​ឲ្យ​ទទួល​បាន​អាហារ​បរិភោគ​ជាដើម ។ បើ​ពិនិត្យ​មើល​ពី​ទ្រព្យសម្បត្តិ ទោះបី​ពួក​អសប្បុរស​ទាំងនោះ​មានទ្រព្យ​ច្រើន​សន្ធឹក​យ៉ាងណា ក៏​មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​មិន​អើពើ​ចែករំលែក​ទ្រព្យ​របស់​ខ្លួន​ធ្វើ​ជា​ប្រយោជន៍​ដល់​មនុស្ស​ដទៃ ដូច​ជា​ការ​ចែកទាន​ដោយ​ផ្ទាល់​ដល់​ជន​ក្រីក្រ…

ពួក​អសប្បុរស​ពួក​ខ្លាះ​ជា​ប្រភេទ​មនុស្ស​ខ្វះខាត​ផ្នែក​គុណធម៌ គុណសម្បត្តិ​ទាំងឡាយ​ដែល​ពួក​សប្បុរស​មាន​ដូច​ជា ជួយ​ឧបត្ថម្ភ​មនុស្ស​ដទៃ​ដែល​ជា​ជន​ល្ងិ​ត​ល្ងង់​ឲ្យ​មាន​ប្រាជ្ញា ជួយ​ជន​រង​ទុក្ខ​ឲ្យ​មាន​សេរីភាព ជួយ​ជន​ក្រីក្រ​ដែល​កំពុង​ស្រេកឃ្លាន​ឲ្យ​ទទួល​បាន​អាហារ​បរិភោគ​ជាដើម ។

បើ​ពិនិត្យ​មើល​ពី​ទ្រព្យសម្បត្តិ ទោះបី​ពួក​អសប្បុរស​ទាំងនោះ​មានទ្រព្យ​ច្រើន​សន្ធឹក​យ៉ាងណា ក៏​មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​មិន​អើពើ​ចែករំលែក​ទ្រព្យ​របស់​ខ្លួន​ធ្វើ​ជា​ប្រយោជន៍​ដល់​មនុស្ស​ដទៃ ដូច​ជា​ការ​ចែកទាន​ដោយ​ផ្ទាល់​ដល់​ជន​ក្រីក្រ ឬ​ការ​បង្កើត​មូលនិធិ​សម្រាប់​ជួយ​សិស្ស​និស្សិត​ក្រីក្រ កសាង​សាលារៀន មន្ទីរពេទ្យ ឬ​ផ្លូវថ្នល់ ដែល​ជា​ប្រយោជន៍​ដល់​ជាតិ​ទាំងមូល​នោះ​ទេ ។

កុំ​ថា​ឡើយ​ដល់​ទៅ​ការ​ចែករំលែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដល់​មនុស្ស​ដទៃ ពួក​អសប្បុរស​មិន​រវល់​អើពើ​ចំណាយ​ពេលវេលា​ស្ម័គ្រចិត្ត​ជួយ​កិច្ចការ​សង្គម ដូច​ជា​ការ​ជួយ​បង្ហាត់បង្រៀន​ជន​ល្ងិ​ត​ល្ងង់ ការ​ជួយ​កិច្ចការ​វត្ត​អារាម សាលារៀន ឬ​សាង​មន្ទីរពេទ្យ​ជាដើម ។ ពួក​អសប្បុរស​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​តែង​ឈរ​លើ​មូលដ្ឋាន​ទាញ​យក​ប្រយោជន៍​មក​ដល់​ខ្លួន​ឬ​បក្សពួក​របស់​ខ្លួន​ជា​មុន​ប្រសើរ​ជាង​ប្រយោជន៍​សាធារណៈ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ