ស្នេហា​​​​មាន​៥​ដំណាក់កាល តែ​បើឆ្លងផុត​ដំណាក់​ទី​៣ នេះពិតជា​ប្រសើរ​ខ្លាំងណាស់


ទំនាក់ទំនង​ស្នេហា​រឹង​មាំ​មួយ​អាច​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ស្មុគស្មាញ​ច្រើន​ណាស់​ទាំង​ដែល​មិន​ប្រាកដ​ថា​នឹង​រក្សា​បាន​រហូត​ផង​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ដំណាក់កាល​មួយ​ចំនួន​នៃ​ស្នេហា​ដែល​អ្នក​គួរ​ពិចារណា​ដើម្បី​អាច​ត្រៀម​រក្សា​ចំណង​ស្នេហ៍​រឹង​មាំ ៖

១. ដំណាក់កាល​ទី​មួយ «​ស្នេហា​ថ្មីថ្មោង​»
នៅ​ពេល​អ្នក​ទើបនឹង​បាន​ជួប ឬ​ទាក់ទង​ជាមួយ​មនុស្ស​ពិសេស​ម្នាក់​នោះ​ប្រាកដ​ណាស់​ថា អ្វី​គ្រប់យ៉ាង គឺ​ល្អ​ច្រើន​ទាំង​ភាព​ផ្អែមល្ហែម​និង​អារម្មណ៍​រំភើប​សប្បាយចិត្ត​។ នេះ​ជា​ដំណាក់កាល​ទី​មួយ​នៃ​ស្នេហា​! គ្រាន់តែ​បាន​ជួប​បន្តិច​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ញញឹម​ពេញ​មួយ​ថ្ងៃ​ដែរ​។

អ្នក​តែង​ឆែក​មើល​ទូរស័ព្ទ​ថា​តើ​ម្នាក់​នោះ​គេ​មាន​ផ្ញើរ​សារ​មក​ឬ​អត់? អ្នក​អាច​នឹង​ដឹង​ថា​អ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ​ហាក់ដូចជា​ឆ្កួត​ឡប់​ម្នាក់ឯង ប៉ុន្តែ​អ្នក​មិន​ខ្វល់​ឡើយ​ព្រោះ​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជ្រាលជ្រៅ​ទៅ​ហើយ​។ ចូរ​ព្យាយាម​ចង​ចាំ​ទុក​នូវ​អារម្មណ៍​ក្នុង​ដំណាក់កាល​ដំបូង​នេះ ក៏​ព្រោះ​អ្នក​អាច​នឹង​ត្រូវការ​វា​នៅ​ពេល​ក្រោយ​ដើម្បី​រលឹក​ការ​ចង​ចាំ​ល្អ​ៗ​។

២. ដំណាក់កាល​ទី​ពីរ «​ការ​ចាប់ផ្តើម​រស់នៅ​ជាមួយ​គ្នា​» ៖
អ្នកមាន​អារម្មណ៍​ថា​ច្បាស់លាស់​នឹង​គ្នា ហើយ​ក៏​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជំនះ​រាល់​ឧបសគ្គ​។ ក្នុង​ដំណាក់កាល​ទី​ពីរ​នេះ​អ្នក​នឹង​រើ​ចូល​មក​រស់នៅ​ជាមួយ​គ្នា​ជា​លក្ខណៈ​គូ​ស្វាមីភរិយា​។ អ្នក​ទាំង​ពីរ​អាច​នឹង​សម្គាល់​ឃើញ​ថា​ជីវិត​ពិត​លក្ខណៈ​ប្ដី​ប្រពន្ធ​មិនមែន​ល្អ​គ្រប់ពេល​ឡើយ​។

ទោះជា​យ៉ាងណា​អ្នក​ប្រាកដជា​ព្យាយាម​ចំណាយពេល​ជាមួយ​គ្នា​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​អ្នក​ចង់​ចែករំលែក​នូវ​រាល់​ការ​គិត​និង​អារម្មណ៍ សួរនាំ​សុខទុក្ខ​ប្រចាំ​ថ្ងៃ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ចាំ​អារម្មណ៍​ចាំ​ស្ដាប់​នូវ​រាល់​ចម្លើយ​។ ប៉ុន្តែ​ទម្លាប់​នេះ​អាច​នឹង​ចាប់ផ្ដើម​ប្រែប្រួល​បន្តិច​ម្ដង​តាម​ពេលវេលា​។ ចូរ​កុំឱ្យ​ពន្លឺ​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​បាត់បង់​ទៅ​ដោយ​ងាយ​អី​! ព្យាយាម​ផ្ដល់​ពេលវេលា​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​គ្នា​ដើម្បី​រក្សា​បាន​នូវ​ចំណង​ស្នេហ៍​រឹង​មាំ​មួយ​។

៣. ដំណាក់កាល​ទី​៣ «​ទម្លាប់​ជា​ប្រចាំ និង​ការ​ខកចិត្ត​ចាប់ផ្តើម​កើត​មាន​» ៖
អ្នក​នៅ​តែ​មាន​អារម្មណ៍ល្អ ហើយ​ច្បាស់លាស់​ជាមួយ​ដៃគូ ប៉ុន្តែ​អ្វីមួយ​ហាក់ដូចជា​ខុស​ប្លែក​។ អ្នក​គ្មាន​អារម្មណ៍​រំភើប​នឹង​ការ​ចំណាយពេល​នៅ​ជាមួយ​គ្នា​ច្រើន​ដូច​ពី​មុន​។ អ្នក​អាច​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ទំនួល​ខុស​ត្រូវ​ប្រចាំ​ថ្ងៃ ការ​ចំណាយ ស្ថានភាព​ការងារ​និង​ការងារ​ផ្ទះ​វិញ​។

ទម្លាប់​នេះ​ចាប់ផ្ដើម​កើត​មាន ភាព​នឿយហត់ អារម្មណ៍​ព្យាយាម​តែ​ម្ខាង ភាព​ខកចិត្ត​ក៏​អាច​នឹង​លេចឡើង​ក្រោយមក​អ្នក​ក៏​ចាប់ផ្ដើម​សួរ​ខ្លួនឯង​ថា​តើ​អ្នក​បាន​សម្រេចចិត្ត​ជ្រើសរើស​ត្រូវ​ហើយ​មែន​ទេ? នេះ​ជា​ផ្នែក​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នៃ​ទំនាក់ទំនង​ស្នេហា ហើយ​ប្រសិនបើ​អ្នក​អាច​ឆ្លង​ផុត​ជាមួយ​គ្នា​នោះ​គឺ​ពិតជា​ប្រសើរ​ខ្លាំង​ណាស់​។

ចូរ​ព្យាយាម​រក្សា​ចំណង​ស្នេហ៍​នេះ ដៃគូ​របស់​អ្នក គឺ​នៅ​តែ​ជា​មនុស្ស​ម្នាក់​ដដែល​ម្នាក់​ដែល​អ្នក​លង់​ស្រឡាញ់​។ ព្យាយាម​រលឹក​ដល់​អារម្មណ៍ល្អ​ដែល​អ្នក​ធ្លាប់​មាន​តាំងពី​ថ្ងៃ​ទើបនឹង​ទាក់ទង​គ្នា​ដំបូង​។ ហើយ​សូម​ចាំ​ផង​ថា​ពេលវេលា​សម្រាប់​គ្រួសារ​និង​ខ្លួនឯង គឺ​សំខាន់​ដូច​គ្នា​។

៤. ដំណាក់កាល​ទី​៤ «​ដំណាក់កាល​នឹងនរ ឬ​មាន​ស្ថេ​រ​ភាព​» ៖
ក្នុង​ដំណាក់កាល​នេះ​អ្នក​នឹង​ចាប់ផ្ដើម​កាន់តែ​មាន​អារម្មណ៍​ជឿជាក់​បំផុត​លើ​ទំនាក់ទំនង​ស្នេហា​ខ្លួន​។ អ្នក​មើលឃើញ​ច្បាស់​ថា​តើ​ដៃគូ​ខ្លួន​ជា​មនុស្ស​បែប​ណា​ពិតប្រាកដ​។ អ្នក​លែង​មាន​អារម្មណ៍​រសាត់អណ្ដែត​មិនសូវ​ប្រាកដ​ដូច​ដំណាក់កាល​ទី​មួយទៀត​! ហើយ​ដំណាក់កាល​ទី​បី​ក៏​ឆ្លង​ផុត​ដោយ​ប្រសើរ​។

អ្នក​ចាប់ផ្ដើម​ចេះ​ផ្ដល់​ពេលវេលា​ឱ្យ​គ្នា​រៀងខ្លួន​និង​យល់​ថា​ដៃគូ​អ្នកមាន​ចំណង់​ចំណូលចិត្ត​ឬ​ទម្លាប់​ផ្ទាល់ខ្លួន​ខ្លះ​ដែល​មិន​អាច​កែ​បាន​ក៏​ដូច​គ្នា​នឹង​អ្នក​ដែរ ហើយ​វា​ក៏​មិនជា​អ្វី​រំខាន ឬ​មិន​អាច​ទទួលយក​បាន​។ ក្នុង​ដំណាក់កាល​នេះ​អ្នក​អាច​រស់នៅ​ដោយឡែក ឬ​ឆ្ងាយ​គ្នា​ខ្លះ ក៏​ប៉ុន្តែ​កី្ត​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​រឹង​មាំ​ជា​និច្ច​។

៥. ដំណាល់​កាល​ទី​៥ «​ជា​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុះ​មុត​» ៖
ប្រសិនបើ​អ្នក​ឈាន​មក​ដល់​ដំណាក់កាល​នេះ សូម​ចូលរួម​អបអរសាទរ​! អ្នករក្សា​បាន​នូវ​ចំណង​ស្នេហ​រឹង​មាំ​មួយ​ហើយ​។ អ្នក​អាច​នឹង​មិន​មាន​ភាព​ផ្អែមល្ហែម​ដូច​ដំណាក់កាល​ដំបូង ប៉ុន្តែ​អ្នក​នូវ​តែ​មាន​អារម្មណ៍​ប្រសើរ ឬ​ស្កប់ស្កល់​ជាមួយ​ទំនាក់ទំនង​មួយ​នេះ ហើយ​ក៏​មិន​គិត​ថា​នឹង​មាន​អ្វី​ប្រែប្រួល​ទៀត​ដែរ​។ អ្នក​អាច​ទទួលយក​នូវ​រាល់​ចំណុច​ល្អ​និង​មិន​ឥត​ខ្ចោះ​របស់​ដៃគូ​។

មែនហើយ​ជីវិត​គ្រួសារ​តម្រូវ​ឱ្យ​អ្នក​ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន ព្រមទាំង​ឧបសគ្គ​ផ្សេង​ៗ​រួម​គ្នា​ចៀស​មិន​ផុត ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ការ​ប្តេជ្ញា​ចិត្ត​ពុះពារ​ស៊ូ​ដើម្បី​រក្សា​ស្នេហា​ពិត​មួយ​នេះ (​ប្រភព​ពី​៖ Health.com.kh)៕​កែសម្រួល​ដោយ ៖ សុឃាក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ