ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​វី​ដ​-១៩នៅ​ចិន​ថយ​ចុះ ខណៈ​​​ពិភព​លោក​បាន​​ឆ្លង​កាន់តែ​ខ្លាំង

4 ឆ្នាំ មុន

ប្រ​ទេ​សោ​ចិន ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ពេល​នេះ​រីក​កាន់តែ​ខ្លាំង​នៅ​ក្រៅប្រទេស​ចិន ដែល​នៅ​ទីនោះ​ការ​ឆ្លង​ហាក់​ធ្លាក់​ចុះ ចំណែក​បណ្ដា​វិធានការ​មឺ​ុ​ង​ម៉ាត់​នានា ត្រូវ​បាន​បង្កើន​លើ​ពិភពលោក ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​សម្រេច​ផ្អាក​ការ​ធ្វើ​ធម្ម​យាត្រា​របស់​បណ្ដា​សាសនិក​អ៊ិ​ស្លា​ម​មក​កាន់​ក្រុង​ឡា​មិ​ុ​ក ហើយ​ជប៉ុន​បាន​បិទ​សាលារៀន​នានា ។…

ប្រ​ទេ​សោ​ចិន ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ពេល​នេះ​រីក​កាន់តែ​ខ្លាំង​នៅ​ក្រៅប្រទេស​ចិន ដែល​នៅ​ទីនោះ​ការ​ឆ្លង​ហាក់​ធ្លាក់​ចុះ ចំណែក​បណ្ដា​វិធានការ​មឺ​ុ​ង​ម៉ាត់​នានា ត្រូវ​បាន​បង្កើន​លើ​ពិភពលោក ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​សម្រេច​ផ្អាក​ការ​ធ្វើ​ធម្ម​យាត្រា​របស់​បណ្ដា​សាសនិក​អ៊ិ​ស្លា​ម​មក​កាន់​ក្រុង​ឡា​មិ​ុ​ក ហើយ​ជប៉ុន​បាន​បិទ​សាលារៀន​នានា ។

ទោះបី​ចិន​រហូត​មក​ទល់​ពេល​នេះ​នៅ​តែជា​ប្រភព​សំខាន់​នៃ​ការ​ចម្លង​វីរុស COVID-19 តែ​គ្រោះថ្នាក់​មានការ​កើនឡើង​ជាមួយ​ការលេច​ប្រទេស​ថ្មី​ៗ​ក្លាយជា​ប្រភព​ចម្លង​ដែរ ដូច​ជា​កូរ៉េ​ខាងត្បូង អី​ុ​រ៉​ង់​និង​អី​ុ​តា​លី ។ នា​ថ្ងៃ​ទី​២៨​កុម្ភៈកូរ៉េ​ខាងត្បូង​រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស ២៥៦​នាក់ថែម​ទៀត​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់២.០២២​នាក់ ហើយ​មនុស្ស​១៣​នាក់​ស្លាប់ ។

ចំណែក​អី​ុ​រ៉​ង់​ប្រកាស​ពី​អ្នក​ឆ្លង​ថា​មាន​១០៦​នាក់​ថែម​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​២៤៥​នាក់ ក្នុង​នោះ​ស្លាប់​២៦​នាក់ ។ នៅ​អឺរ៉ុបប្រទេស​អី​ុ​តា​លី​នា​ថ្ងៃ​ទី​២៧​កុម្ភៈ​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៦៥០​នាក់ ទល់​នឹង​៤០០​នាក់​នា​ថ្ងៃ​ទី​២៦​កុម្ភៈ ក្នុង​នោះ​១៧​នាក់​ស្លាប់ ។

ថ្ងៃ​ទី​២៨​កុម្ភៈ​ក្រុង​ប៉េ​កាំ​ង​ចេញផ្សាយ​ពី​តួលេខ​អ្នក​ឆ្លង​ថ្មី​ថា​មាន​៣២៧​នាក់ ជា​ចំនួន​ដ៏​តិច​មួយ​ក្នុង​ប្រទេស ចាប់តាំងពី​ថ្ងៃ​ទី​២៤​មក​រា​មក​និង​ពី​អ្នក​ស្លាប់​ថ្មី​៤៤​នាក់​។ សរុប​មនុស្ស​៧៨.៨២៤​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ចិនដីគោក តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក ។

ម្យ៉ាងវិញទៀត ​លើ​ពិភពលោកក្នុង​មួយ​ថ្ងៃ​ៗ​មានការ​ប្រកាស​ពី​អ្នក​ឆ្លង ហើយ​ប្រទេស​ចុង​ក្រោយ​គេ​មាន​អ្នក​ឆ្លង មក​ទល់​ពេល​នេះ​គឺ​ប្រទេស​ហូ​ឡង់​ដែល​ប្រកាស​ពី​អ្នក​ឆ្លង​ម្នាក់ ដែល​បាន​ទៅ​កាន់​អី​ុ​តា​លី​។ នៅ​បារាំង​​មក​ដល់​ថ្ងៃ​ទី​២៧ កុម្ភៈ​មាន​អ្នក​ឆ្លង​ឡើង​ដល់​៣៨​នាក់​ក្នុង​នោះ​២​នាក់​ស្លាប់ ។

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក WHO
លោក​TEDROS ADHANOM GHEBREYESUS អះអាង​ថា យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សំខាន់​មួយ ហើយ​លោក​គូសបញ្ជាក់​ថា រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ចំនួន​នៃ​អ្នក​ឆ្លង​ថ្មី​លើ​ពិភពលោក​ឡើង​ខ្ពស់​ជាង​ការ​កត់សម្គាល់​ឃើញ​នៅ​ចិន ជា​កន្លែង​ដែល​វីរុស​នេះ​លេច​ពី​ខែធ្នូ​មក ។ វីរុស COVID-19 ពេល​នេះ​ឆ្លង​ដល់​ប្រទេស​ប្រមាណ​៥០​ទៀត​ក្រៅពី​ចិនដីគោក ជាមួយ​តុល្យការ​អ្នក​ឆ្លង​នៅ​ក្រៅ​ចិនដីគោក​ឡើង​ដល់​ជាង​៤.០០០​នាក ់និង​អ្នក​ស្លាប់​ជាង​៦០​នាក់ ។ ដើម្បីទប់​ការ​ឆ្លង​នៃ​វីរុស​នេះ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក
សី​ុ​ន​ហ្សូ​អា​បេ បាន​ស្នើ​ឲ្យ​បិទ​បណ្ដោះអាសន្ន​បណ្ដា​សាលារៀន​សាធារណៈ​របស់​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១​មីនា​ទៅ ។

នៅ​ចិន​អ្នកជំងឺ​សរុប​៣៦.១១៧​នាក់​ជា​ចេញពី​មន្ទីរពេទ្យ
អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ​ថា បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​អ្នក​ឆ្លង​វីរុស​COVID-​19​ថ្មី​៣២៧​នាក់​និង​អ្នក​ស្លាប់​ថ្មី​៤៤​នាក់​នា​ថ្ងៃ​ទី​២៧​កុម្ភៈ ក្នុង​តំបន់​៣១​កម្រិត​ខេត្ត​នៃ​ផ្នែក​ចិនដីគោក ។ក្នុង​ចំណោម​អ្នក​ស្លាប់​ថ្មី​៤១​នាក់​ក្នុង​ខេត្ត​ហ៊ូ​បី​ុ ២​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង និង​ម្នាក់​ក្នុង​អង្គភាព​ផលិតកម្ម​និង​សំណង់​ខេត្ត​សី​ុ​ន​ជាំ​ង​។ក្នុង​ថ្ងៃ​ទី​២៧​កុម្ភៈ​សរុប​មាន​អ្នក​សង្ស័យ​ថ្មី​ថា​ឆ្លងវីរុស​៤៥២​នាក់​ត្រូវ​បាន​រាយការណ៍ ហើយ​មនុស្ស៣.៦២២​នាក់​បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ​។ ចំនួន​ករណី​អ្នក​ជំំ​ងឺ​ធ្ងន់​បាន​ចុះ​ថយ​៣៩៤នាក់​ទៀត មក​នៅ​ត្រឹម​៧.៩៥២​នាក់​។

នា​ចុង​ថ្ងៃ​ទី​២៧​កុម្ភៈ​សរុប​ចំនួន​អ្នក​ឆ្លង​មាន​៧៨.៨២៤​នាក់​នៅ​ចិនដីគោក រួច​ចំនួន​សរុប​នៃ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ ឡើង​ដល់​២.៧៨៨​នាក់​។ សរុប​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19​ដែល​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ​មាន​ដល់​៣៦.១១៧​នាក់​។ នា​ចុង​ថ្ងៃ​ទី​២៧​កុម្ភៈ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​អ្នក​ឆ្លង​វីរុស​នេះ​ឡើង​ដល់​៩៣​នាក់​ក្នុង​នោះ​២​នាក់​ស្លាប់ ១០​នាក់​នៅ​ម៉ា​កាវ​និង​៣២​នាក់​នៅ​តៃវ៉ាន់​ក្នុង​នោះ​ស្លាប់​ម្នាក់​។ អ្នកជំងឺ​២៦​នាក់​នៅ​ហុងកុង ៨​នាក់​នៅ​ម៉ា​កាវ​និង​៦​នាក់​នៅ​តៃវ៉ាន់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ ៕

អត្ថបទសរសេរ ដោយ